មូលហេតុចម្បង ២ ដែលអាចឲ្យមានដំបៅក្រពះ!
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

មូលហេតុចម្បង ២ ដែលអាចឲ្យមានដំបៅក្រពះ!

បានផុស

នៅ

ជំងឺដំបៅក្រពះ ជាជំងឺនៃការបាត់នូវស្រទាប់កោសិកានៃក្រពះ។ វាបណ្ដាលមកពីការបាត់លំនឹងនៃស្រទាប់ការពារនៃក្រពះ និងការបញ្ចេញនូវអាស៊ីតក្រពះ។ ជំងឺ​នេះ​អាចធ្វើឲ្យ​អ្នកជំងឺ​សម្រាក​ពេទ្យ មិនអាច​ធ្វើការ​ងារ​បា​ន និង​អាចធ្វើឲ្យ​បាត់បង់​អាយុជីវិត​។ ការស្វែងយល់​ពី​ជំងឺ​នេះ អាចជួយ​អោយ​យើង​ទប់ស្កាត់​នូវ​ផលវិបាក​នៃ​ជំងឺ​ដំបៅ​ក្រពះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Peptic Ulcer Disease Drug Pipeline: What You Need to Know

​ក​) មូលហេតុ​ចម្បង ២ ដែល​អាចឲ្យ​មាន​ដំបៅ​ក្រពះ​៖

១) មេរោគ​ក្រពះ (​មេរោគ Helicobater Pylori):

​មាន​ច្រើន​ទៅលើ​ប្រទេស​ក្រីក្រ និង​ប្រទេស​កំពុង​អភិវឌ្ឍ ដោយ​ប្រទេស​ទាំងនេះ ភាព​មាន​អនាម័យ​នៅមានកម្រិត​នៅឡើយ ដែល​អាច​ឆ្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន​។ ពេលដែល​អ្នកជំងឺ​បរិភោគ​អាហារ​ដែលមាន​មេរោគ​នេះ​ចូលទៅក្នុង​ក្រពះ មេរោគ​នោះ​នឹង​ទំ​នៅលើ​កោសិកា​ក្រពះ បន្ទាប់​មកវា​ធ្វើឲ្យមាន​ការបញ្ចេញ​នូវ​អាស៊ីត​ក្រពះ​ជាច្រើន និង​ធ្វើឲ្យ​មានការ​រលាក​ក្រពះ ដែល​យូរៗ​ទៅធ្វើ​ឲ្យ​មាន​ជា​ដំបៅ​ក្រពះ​។ បើ​មិនមាន​ការព្យាបាល​អោយបាន​ត្រឹមត្រូវ​ទេនោះ វា​អាច​បង្កឲ្យមាន​ជំងឺមហារីក​ក្រពះ​។​

Gastric Ulcer,Peptic Ulcer Treatment in Tiruppur - Iswarya Siddha Hospital,  Tiruppur

២) ថ្នាំ​ឈឺសន្លាក់​:

​ការប្រើ​ថ្នាំ​ឈឺសន្លាក់​ដោយ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ អាចធ្វើឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ​ព្រោះថ្នាំ​នេះ​ធ្វើឲ្យស្រទាប់​ការពារ​កោសិកា​ក្រពះ​ថយចុះ ដែល​អាចឲ្យ​អាស៊ីត​ក្រពះ​បំផ្លាញ​នូវ​ស្រទាប់​កោសិកា​របស់​ក្រពះ​។ បើ​អ្នកជំងឺ​ដំបៅ​ក្រពះ​នៅតែ​បន្ត​ប្រើ​ថ្នាំ​នេះ​ទៀត នឹង​អាចធ្វើឲ្យ​មានការ​ហូរ​ឈាម​ក្រពះ ឬ​ធ្លាយ​ក្រពះ​ដែល​អាចធ្វើឲ្យ​អ្នកជំងឺ​បាត់បង់​ជីវិត បើ​មិនបាន​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​។​

​ខ​) រោគសញ្ញា​៖

​ជាទូទៅ​ជំងឺ​នេះ​ស្តែងចេញ​នូវ​អាកា​រៈ​ដូចខាងក្រោមៈ​

– ឈឺចាប់​ពោះ​ផ្នែក​ចុងដង្ហើម ឬ​ផ្នែក​ខាងស្តាំ​ខាងលើ​

– ឈឺចាប់​នៅ​ផ្នែក​ខាង​ខ្នង ឬ​បោះដៃផុត​

– ឈឺ​នៅពេល​ឃ្លាន ហើយ​ថយ​ការឈឺចាប់​ពេល​ទទួលទាន​អាហារ​រួចហើយ​

– អាច​មានការ​ក្អួតចង្អោរ​

– មាន​អារម្មណ៍​ថា​ពិបាក​ក្នុងការ​រំលាយ​អាហារ​

​អ្នកជំងឺ​អាចមាន​មេរោគ​សញ្ញា ឬ​គ្មាន​រោគសញ្ញា ជួនកាល​អ្នកជំងឺ​អាច​ដឹងថា​មាន​បញ្ហា​ដំបៅ​ក្រពះ​ដោយសារ​មាន​ផលវិបាក​ដូចជា ការហូរ​ឈាម ឬ​ការ​ធ្លាយ​ក្រពះ ។​

Stomach and Duodenal Ulcers (Peptic Ulcers) | Johns Hopkins Medicine

​គ​) ការធ្វើ​រោគវិនិច្ឆ័យ​៖

​ការឆ្លុះ​ក្រពះ (Gastroscopy) ជា​វិធី​ដ៏​ល្អ​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ដំបៅ​ក្រពះ ហើយ​អាច​ច្រឹប​យក​បំនែក​តូច​នៃ​កោសិកា​ត្រង់​ដំបៅ​ក្រពះ ឬ​កោសិកា​ល្អ​ដើម្បី​ធ្វើការ​វិភាគ​កោសិកា​នោះ ថា​ជា​ដំបៅ​ក្រពះ​ធម្មតា ឬ​ដំបៅ​មហារីក ហើយ​អាច​រក​មេរោគ​ក្រពះ​ទៀត​បាន​ដោយ​មិនមាន​គ្រោះថ្នាក់​អ្វី​នោះទេ​។ អ្នកជំងឺ​អាចធ្វើ​ការឆ្លុះ​ក្រពះ ដោយ​មិន​ដាក់​ថ្នាំ​សណ្តំ ឬ​ដាក់​ថ្នាំ​សណ្តំ ។​

​ឃ​) ផលវិបាក​នៃ​ជំងឺ​ដំបៅ​ក្រពះ មាន ២ ធំៗ​៖

– ការ​ហូរឈាម​ក្រពះ​: ស្តែងឡើង​ដោយមាន​ការ​ក្អួត​ឈាម​, បន្ទោ​បង់​លាមក​មាន​ឈាមខ្មៅ​ស្លេកស្លាំង វិលមុខ ។​ល​។ ក្នុងករណីនេះ អ្នកជំងឺ​ត្រូវ​បញ្ជូនមក​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ឃាត់ឈាម​ដែល​ហូរ តាមរយៈ​ការឆ្លុះ​ក្រពះ ហើយ​ប្រើ​ថ្នាំ និង​បញ្ចូល​ឈាម​ឲ្យ​បាន​ត្រឹមត្រូវ​។​

– ការ​ធ្លាយ​ក្រពះ​៖ អ្នកជំងឺ​មាន​អាកា​រៈ​ដូចជា ឈឺចាប់​ខ្លាំង អត់​ផោម អត់​បន្ទោ​បង់ ពេល​ស្ទាប​ពោះ​មាន​សភា​ពរឹង​ដូច​ឈើ​។ អ្នកជំងឺ​ត្រូវ​មក​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ឲ្យបាន​ត្រឹមត្រូវ​ជាមុន នឹងធ្វើ​ការវះកាត់​ជាបន្ទាន់ ព្រោះ​អ្នកជំងឺ​អាច​ស្លាប់​ភ្លាមៗ បើ​មិនបាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​នោះទេ​។​

Gastric and Duodenal Ulcers: How to Tell the Difference

«​ក្រុមការងារ​ថែទាំ​ព្យាបាល​ឯកទេស​ផ្នែក​ក្រពះ ថ្លើម និង​ពោះវៀន​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​សំណូមពរ​លោក លោកស្រី​មេត្តា​យកចិត្តទុកដាក់ និង​តាមដាន​សុខភាព​របស់លោក​អ្នក​ជាប់​ប្រចាំ​ដោយ​អញ្ជើញ​មក​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​កុំ​ខាន ករណី​មាន​រោគសញ្ញា​ខាងលើ​។​»

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍២ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កូរ៉េខាងជើង រិះគន់រឿង “Squid Game” លាតត្រដាងពិភពលោកឲ្យដឹងពីវប្បធម៌គិតតែលុយរបស់ កូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services