Connect with us

សុខភាព

ចំណុចមួយចំនួន ឪពុកម្ដាយគួរដឹង ការពាកុំឲ្យកូនក្ដៅខ្លួនប្រកាច់

បានផុស

នៅ

ទោះ​បី​ជា កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន ពេល​ជា​សះ​ស្បើយ​វិញ​មិន​សូវ​មាន​ផល​ប៉ះពាល់​ដល់​ខួរ​ក្បាល បញ្ញា និង​ស្មារតី​ទៅ​ថ្ងៃ​មុខ​ក៏​ពិត​មែន តែ​ក៏​មិន​គួរ​ទុក​ឲ្យ​កូន​ក្ដៅ​ខ្លួន​ដល់​ប្រកាច់​ដែរ ភាគ​ច្រើន​កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន បណ្ដាល​មក​ពី​ការខ្វះ​ចំណេះ​ដឹង​របស់​ម៉ាក់​ប៉ា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ និង​ជំងឺ​កុមារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ជា​ធម្មតា កម្ដៅ​មនុស្ស​យើង​ទាំង​កូន​ក្មេង និង​មនុស្ស​ចាស់​គឺ​ចន្លោះ ៣៦-៣៧,៣ អង្សារសេ ចំណែក​ការ​ក្ដៅខ្លួន​ដល់​ប្រកាច់​របស់​កូន​ក្មេង​គឺ​ចាប់​ពី ៣៨,៥​អង្សារសេ (ទៅ​តាម​ក្មេង ក្មេង​កាន់​តែ​តូច កាន់​តែ​ងាយ​ប្រកាច់)។ ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ ជា​កំហុស​ឆ្គង​ម៉ាក់​ប៉ា​និយម​ធ្វើ​ពេល​កូន​ក្ដៅ​ខ្លួន​ឈាន​ដល់​ប្រកាច់​ដូច​ជា៖

– ជា​ទូទៅ​ពេល​ក្ដៅ​ខ្លួន អា​អូន​ក៏​ទទួល​បាន​អារម្មណ៍​រងា​ដែរ ហើយ​ភាគ​ច្រើន​ពេល​ឮ​កូន​ស្រែក​ថា​រងា ម៉ាក់​ប៉ា​តាំង​ទាញ​ភួយ ឬ​កន្សែង​មក​ដណ្ដប់​ឲ្យ​កូន ខ្លះ​ទៀត​ចាប់​កូន​កោស​ខ្យល់ ដែល​សកម្មភាព​ទាំង​នេះ​ឲ្យ​កម្ដៅ​កូន​កាន់​តែ​ក្ដៅ​ឡើង​ខ្លាំង។

– ពេល​កូន​ក្ដៅ​ខ្លួន យើង​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​កូន​ត្រជាក់ ដោយ​ជូត​ខ្លួន​នឹង​កន្សែង​សើម ឬ​ងូត​ទឹក (ខ្មែរ​យើង​ខ្លះ​មិន​ហ៊ាន​ជូត​ខ្លួន ឬ​ងូត​ទឹក​ឲ្យ​កូន​ទេ ព្រោះ​ខ្លាច​ទឹក​ចូល​សួត)។ ទាក់​ទង​នឹង​បញ្ហា​ទឹក​ចូល​សួត​នេះ គឺ​មិន​ពិត​ទេ វា​មិន​អាច​ជ្រាប​ចូល​តាម​ស្បែក​ដល់​សួត​កើត​ទេ។

– ពេល​កូន​ក្ដៅ​ខ្លួន ត្រូវ​ពាក់​អាវ​ស្ដើងៗ ឬ​ដោះ​ចេញ​ទាំង​អស់​តែ​ម្ដង​កាន់​តែ​ល្អ ដាក់​ឲ្យ​ត្រូវ​កង្ហារ ឬ​ម៉ាស៊ីន​ត្រជាក់ មិន​មែន​យក​ភួយ​ទៅ​រុំ​ខ្លួន​កូន​ទេ (ត្រូវ​ឲ្យ​កូន​ទ្រាំ រងា​ចំពោះ​ក្មេង​ធំ​បន្តិច ពេល​ត្រជាក់​ខ្លួន​វិញ​នឹង​បាត់​រងា​)។

វេជ្ជបណ្ឌិត​រូប​នេះ​ណែនាំ​បន្ថែម​ថា ដើម្បី​ចៀស​កូន​ប្រកាច់​ព្រោះ​ក្ដៅ​ខ្លួន គឺ​ពេល​ក្ដៅ​ខ្លួន​ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​មិន​ត្រូវការ​​វេជ្ជបញ្ជា​បាន និង​ជូត​ខ្លួន​កូន ឬ​ឲ្យ​កូន​ងូត​ទឹក​រហូត​កូន​ត្រជាក់​ខ្លួន។ លើស​ពី​នេះ ម៉ាក់​ប៉ា​ត្រូវ​យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​លឿន​ទើប​ល្អ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បើក្មេងក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន

ចុចអាន៖ ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួន​ មិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានជាតិ១៧ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ១ ម៉ោង មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម