សុខភាព
ភេសជ្ជៈសុខភាពទាំង៣ ជួយបំពេញជាតិទឹកយ៉ាងមានប្រសិទ្ធភាព
ការបំប៉នរាងកាយជាមួយនឹងភេសជ្ជៈដែលមានសារធាតុចិញ្ចឹម គឺពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាពរបស់យើង។ វាមិនត្រឹមតែជួយផ្ដល់ជាតិទឹកដល់រាងកាយប៉ុណ្ណោះទេ ថែមទាំងគ្រប់គ្រងសីតុណ្ហភាពរាងកាយ ជួយឲ្យសន្លាក់មានជាតិរម្អិល និងធានាដំណើរការល្អនៃសរីរាង្គផ្សេងៗផងដែរ។ ជាមួយគ្នានេះដែរ ការញ៉ាំភេសជ្ជៈល្អៗ នឹងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ រហ័សរហួន និងជួយឲ្យយើងគេងលក់ស្រួលថែមទៀតផង។ នៅរដូវរងានេះ យើងចាំបាច់ក្នុងការបំពេញជាតិទឹកគ្រប់គ្រាន់ដល់រាងកាយ ពីព្រោះវាអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ក៏ដូចជាជួយប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយតាមរដូវកាលបានយ៉ាងអស្ចារ្យ។ យ៉ាងណាមិញ ភេសជ្ជៈទាំង៣ខាងក្រោមនេះ គឺជាជម្រើសដ៏ល្អបំផុតដែលយើងមិនគួរមើលរំលងឡើយ។
១. ទឹកដូង
យើងប្រហែលជាបានដឹងហើយថា ទឹកដូងមានគុណប្រយោជន៍ដ៏សម្បូរបែបចំពោះរាងកាយ។ ជាក់ស្ដែង ភេសជ្ជៈមួយប្រភេទនេះ មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារកោសិការបស់យើងពីការបំផ្លាញ ដែលបណ្ដាលមកពីរ៉ាឌីកាល់សេរី ព្រមទាំងជាប្រភពម៉ាញ៉េស្យូម ដែលអាចបង្កើនរំញោចអាំងស៊ុយលីន និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ លើសពីនេះ វាក៏ជាភេសជ្ជៈដែលល្អបំផុតសម្រាប់បំពេញជាតិទឹក បន្ទាប់ពីធ្វើលំហាត់ប្រាណ ឬលេងកីឡារួចផងដែរ។
២. តែបៃតង

ភេសជ្ជៈមួយប្រភេទនេះ មិនត្រឹមតែជួយសម្អាត និងធ្វើឲ្យបំពង់ករបស់យើងជ្រះល្អប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ដល់សុខភាពជាច្រើនផ្សេងទៀតដែលយើងនឹងស្មានមិនដល់។ ពិតណាស់ តែបៃតងអាចជួយបង្កើនមុខងារខួរក្បាល បន្ថយជាតិខ្លាញ់ ការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ព្រមទាំងកាត់បន្ថយឱកាសនៃការកើតជំងឺបេះដូងថែមទៀតផង។ ជាងនេះទៅទៀត វាក៏អាចកម្ចាត់បញ្ហាក្លិនមាត់ ដោយរារាំងការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ផងដែរ។ ខណៈដែលតែបៃតងជួយបំពេញជាតិទឹកដល់រាងកាយបានយ៉ាងល្អ វាក៏មានគុណប្រយោជន៍ជួយឲ្យយើងមានអាយុវែងផងដែរ។
៣. ក្រូចឆ្មារ និងទឹកឃ្មុំ

ប្រសិនបើយើងចង់បំពេញជាតិទឹកទៅក្នុងរាងកាយ យើងមិនអាចមើលរំលងក្រូចឆ្មារ និងទឹកឃ្មុំបានឡើយ ពីព្រោះទឹកឃ្មុំជួយពង្រឹងប្រព័ន្ធភាពស៊ាំ ព្រមទាំងជួយប្រយុទ្ធប្រឆាំងនឹងការបង្ករោគនៅក្នុងបំពង់កថែមទៀតផង។ លើសពីនេះ វាក៏ជួយបន្សាបជាតិពុល ព្រមទាំងប្រឆាំងនឹងការបង្ករោគផ្សេងៗ ដោយកម្ចាត់បាក់តេរី និងបណ្ដេញសារធាតុមិនល្អចេញពីរាងកាយរបស់យើងផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៦ ក្បាច់ ជួយបង្កើនកម្លាំងក្នុងខ្លួន អត់ខ្ចីផឹកភេសជ្ជៈប៉ូវកម្លាំងនាំខូចសុខភាព
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


