Connect with us

សុខភាព

ក្រសួងអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ថ្មី ដែលអាចប្រើចំពោះមនុស្សពេញវ័យ

បានផុស

នៅ

ក្រសួងសុខាភិបាលផ្ដល់ជូន វិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងលក្ខខណ្ឌបន្ទាន់ លេខ CAM N22 EUA-2021 នូវវ៉ាក់សាំងកូវីដ-១៩ ឈ្មោះ COVAXIN ដែលអាចប្រើចំពោះមនុស្សពេញវ័យឡើងទៅ។

នេះបើយោងតាម វិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់ ក្នុងលក្ខខណ្ឌបន្ទាន់ ដែលចុះហត្ថលេខាដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈ្មោះ COVAXIN នេះ មានគុណភាពព្យាបាល បង្ការជំងឺកូវីដ១៩ ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ចំណែកលក្ខខណ្ឌនៃការប្រើប្រាស់៖

ក. ប្រើតែក្នុងអំឡុងពេលគ្រោះអាសន្នសុខភាពសាធារណៈនៃជំងឺកូវីដ១៩ ដែលកំពុងកើតមាន

ខ. ប្រើក្រោមអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងផែនការដាក់ពង្រាយវ៉ាក់សាំងជាតិបច្ចុប្បន្ន និងក្រុមមនុស្សអាទិភាព។

ព័ត៌មានពិស្ដារ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម