សុខភាព
លម្អិតពីសមត្ថភាពនៃវ៉ាក់សាំង Covaxin ដែលក្រសួងទើបអនុម័តឱ្យប្រើប្រាស់បន្ទាន់
ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ Covaxin ក្នុងលក្ខខណ្ឌបន្ទាន់ ខណៈអង្គការសុខភាពពិភពលោក (WHO) ក៏បានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុនឥណ្ឌាមួយប្រភេទនេះ សម្រាប់ការប្រើប្រាស់បន្ទាន់ដូចគ្នាដែរ កាលពីថ្ងៃទីពុធ ទី០៣ កន្លងទៅ។

WHO បានឲ្យដឹងថា ក្រុមទីប្រឹក្សាបច្ចេកទេសរបស់ខ្លួនបានសម្រេចឱ្ប្រើប្រាស់យវ៉ាក់សាំង Covaxin ជាផ្លូវការ ព្រោះវាផ្ដល់នូវអត្ថប្រយោជន៍ច្រើនលើសលប់ជាងហានិភ័យ និងថា វ៉ាក់សាំងនេះត្រូវតាមកម្រិតស្តង់ដាររបស់ WHO ដើម្បីការពារប្រឆាំងជំងឺកូវីដ-១៩។
វ៉ាក់សាំងនេះជាផលិតផលរបស់របស់ក្រុមហ៊ុនឱសថ Bharat Biotech នៃប្រទេសឥណ្ឌា និងត្រូវបានអ្នកជំនាញថ្នាំបង្ការរបស់អង្គការសុខភាពពិភពលោកផ្តល់អនុសាសន៍ឲ្យចាក់២ដូសចន្លោះ ពីដូសទី១ទៅដូសទី២ រយៈពេល៤សប្តាហ៍ សម្រាប់ក្រុមមនុស្សអាយុចាប់ពី ១៨ឆ្នាំឡើង។
មិនតែប៉ុណ្ណោះ វ៉ាក់សាំង Covaxin ក៏មានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ ចំពោះម្តាយកំពុងបំបៅដោះកូន និងស្ត្រីមានផ្ទៃពោះ។ នេះបើតាមការបញ្ជាក់ពី WHO។

ដោយឡែក លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺរាតត្បាតកំពូល របស់អាមេរិក បានឱ្យដឹងថា វ៉ាក់សាំង Covaxin មានប្រសិទ្ធភាពអាចទប់ទល់វីរុសកូវីដ-១៩ទម្រង់ដើម និងការពារកូវីដបំប្លែងខ្លួនប្រភេទ ដែលតា ផងដែរ។
ចំណែកទិន្ន័យពីក្រុមហ៊ុន Bharat Biotech ផ្ទាល់តែម្ដងបញ្ជាក់ថា ក្រោយចាក់វ៉ាក់សាំង Covaxin រាងកាយមានអត្រាប្រសិទ្ធភាពប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៧៨ភាគរយ ហើយវានឹងបង្រៀនប្រព័ន្ធភាពស៊ាំរបស់យើងឲ្យបង្កើតអង់ទីគ័រប្រឆាំងនឹងវីរុសបំប្លែងខ្លួនដទៃៗទៀតដែរ។
ចំពោះផលរំខាននៃវ៉ាក់សាំង Covaxin ក៏មិនខុសគ្នាពីវ៉ាក់សាំងផ្សេងទៀតដែរ ដែលវារួមមាន ក្ដៅខ្លួន ឈឺល្បាល ឈឺចាប់មុខម្ជុល និងអស់កម្លាំងជាដើម៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ WHO ទទួលស្គាល់វ៉ាក់សាំងក្នុងស្រុកឥណ្ឌា Covaxin ផ្លូវការហើយ
ចុចអាន៖ ក្រៅពីវ៉ាក់សាំងចាក់និងថ្នាំគ្រាប់ ពិភពលោកនៅមានអាវុធកម្ចាត់កូវីដមួយទៀត ស្ថិតក្នុងដំណាក់កាលតេស្ត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


