សុខភាព
ពេលកូនឈឺ កុំចាប់កោសខ្យល់ផ្ដេសផ្ដាស អាចបង្កគ្រោះថ្នាក់
ទម្លាប់របស់ប្រជាជនខ្មែរតាំងពីបុរាណមក ឲ្យតែមានអារម្មណ៍ធេងធោង មិនស្រួលខ្លួនបន្តិចដឹងតែចង់កោសខ្យល់ ដើម្បីឲ្យអាការៈបានធូរស្រាល។ ជួនកាល ពេលកូនឈឺល្មមៗក៏ចាប់កូនមកកោសខ្យល់ដែរ ទាំងមិនដឹងថា ការកោសខ្យល់ឲ្យក្មេងប៉ះពាល់ដល់កូនច្រើនយ៉ាង។

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងរោគកុមារ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន ឬក្ដៅខ្លួន តែងចាប់កោសខ្យល់ឲ្យក្មេងហើយ មិនថាកូនតូច ឬធំទេ ព្រោះពួកគាត់គិតថាការកោសខ្យល់នឹងជួយឲ្យកូនបានធូរ។ ប៉ុន្តែតាមពិតទៅ ការកោសខ្យល់ឲ្យក្មេងផ្ដល់ផលប៉ះពាល់ និងគ្រោះថ្នាក់ច្រើនដូចជា៖
១. ប្រកាច់៖ ពេលកោសខ្យល់ឲ្យក្មេង អាអូនប្រឈមនឹងការប្រកាច់ព្រោះការកកិតស្បែក និងសាច់ដុំធ្វើឲ្យកម្ដៅក្មេងរឹតតែក្ដៅខ្លាំងឡើងថែមទៀត។
២. បាត់បង់ជាតិទឹក៖ នៅពេលដែលកូនឈឺ ក្ដៅខ្លួន អាចបណ្ដាលឲ្យអាអូនបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ឲ្យក្មេងថែមទៀតនាំឲ្យរាងកាយកូនកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករធ្វើឲ្យក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់។

៣. ខូចសាច់ដុំ៖ ការកោសខ្យល់ខ្លាំងៗ អាចនាំឲ្យខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើឲ្យកម្ទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតម្រងនោម (ខ្មែរយើងហៅក្រលៀន) នាំឲ្យខូចតម្រងនោម។
៤. រលាកស្បែក៖ សម្រាប់យើងមនុស្សធំ ការកោសខ្យល់គ្រាន់តែវិធីព្យាបាលតាមបែបបុរាណមួយប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ក្មេង ការកោសខ្យល់ប្រៀបបាននឹងការធ្វើទារុណកម្មមួយ ព្រោះវាមិនត្រឹមតែមិនផ្ដល់ប្រយោជន៍ច្រើនទេ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត។
ចំណាំ៖ ត្បិតតែការកោសខ្យល់អាចជួយឲ្យយើងមានអារម្មណ៍ធូរស្រាលក៏ពិតសម្រាប់មនុស្សធំ លោកវេជ្ជបណ្ឌិតខាងលើណែនាំថា បើមានបញ្ហាមិនស្រួលខ្លួនកន្លែងណា ត្រូវពិភាក្សាជាមួយគ្រូពេទ្យជំនាញ ជាជាងប្រើវិធីបុរាណបែបនេះ ព្រោះបើធ្វើមិនស្រួលអាចនាំឲ្យកាន់តែគ្រោះថ្នាក់ខ្លាំងចំពោះយើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូនក្ដៅក្បាល តែមិនមែនកើតជំងឺគ្រុនក្ដៅ បណ្ដាលមកពីអ្វី?
ចុចអាន៖ តិចច្រឡំថាជំងឺទាំងនេះកើតលើមនុស្សចាស់ តាមពិតក្មេងៗក៏មានដែរ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


