សុខភាព
ចំណី ៧ មុខ ញ៉ាំទៅឆាប់ឆ្អែតលឿន ទោះញ៉ាំបានតិចក៏ដោយ
អាហារញ៉ាំឆាប់ឆ្អែត ឬឆ្អែតលឿន មិនមែនមានន័យថា ញ៉ាំបង្ខំ ឬញ៉ាំប្រញាប់ យកល្បឿនប្រណាំងគ្នាទេ។ អាហារឆាប់ធ្វើឲ្យឆ្អែត ពេលញ៉ាំទៅ វាមានប្រភេទ និងគុណសម្បត្តិតាមចំណីដែលញ៉ាំ។

អ្នកឯកទេសខាងអាហារថា “ភាពស្កប់ស្កល់“ សំដៅលើការបរិភោគឆ្អែត អស់អារម្មណ៍ញ៉ាំទៀត និងដាក់លែងចូល តែមិនដល់ថ្នាក់ហល់។ ប្រូតេអ៊ីន ត្រូវការពេលយូររំលាយ ទើបយើងមានអារម្មណ៍ថាឆាប់ឆ្អែត។ ខាងក្រោមនេះជាប្រភេទអាហារញ៉ាំទៅ ឆាប់ឆ្អែត។
១- ដំឡូង
ញ៉ាំដំឡូងជាមួយបាយ (អង្ករសម្រូប) អាចធ្វើឲ្យឆាប់ឆ្អែត ទោះបីពីរម៉ោងក្រោយញ៉ាំហើយក៏ដោយ។ ដំឡូង សម្បូរកាបូអ៊ីដ្រាត វីតាមីន និងសារធាតុរ៉ែ ដូចជា វីតាមីន C ប៉ូតាស្យូម។ សារធាតុសំខាន់ៗទាំងនោះ អាចផ្ដល់ថាមពល និងធ្វើឲ្យឆាប់ឆ្អែត ឆ្អែតបានយូរ ក្រោយញ៉ាំ មិនថាដុត ស្ងោរ ឬយកទៅចម្អិនតាមវិធីផ្សេង។
២- ស៊ុប
មានជាតិទឹកខ្ពស់ និងកាឡូរីទាប។ ពេលឃ្លានខ្លាំង បើបានស៊ុបហុតមួយកូនចាន ក៏មានអារម្មណ៍ឆាប់ឆ្អែតដែរ។ បើញ៉ាំស៊ុប ភាគច្រើនគ្នាយើងតែងឆ្ងល់ថា ម៉េចបានទើបញ៉ាំបានបន្តិចសោះ ស្រាប់តែឆាប់ឆ្អែត ទោះពេលខ្លះឃ្លានខ្លាំងក៏ដោយ។
៣- ស៊ុត
មានប្រូតេអ៊ីនខ្ពស់ណាស់ដល់ទៅ ១០០%។ ប្រូតេអ៊ីនមានទាំងក្នុងផ្នែកសរបស់ស៊ុត (៥០%) និងពាក់កណ្ដាលទៀតមានក្នុងផ្នែកលឿង។
៤- ស្រូវសាលី
ជាអាហារល្អបំផុតសម្រាប់ស្រីៗតមអាហារ ព្រោះមានជាតិសរសៃ និងកាឡូរីតិច។ ស្រូវសាលីមួយកែវជាមួយទឹក ឬទឹកដោះគោ អាចបន្ថែមរសជាតិ និងកាឡូរីកាន់តែច្រើន។ ការសិក្សាថ្មីៗបញ្ជាក់ថា ទោះបីស្រូវសាលីល្អក៏ដោយ បើធៀប ធញ្ញជាតិ គ្រាប់ធញ្ញជាតិ ញ៉ាំទៅ ឆ្អែតបានយូរជាងស្រូវសាលី។
៥- គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើ ជាប្រភពអាហារជាតិខ្លាញ់ល្អបំផុតសម្រាប់សុខភាព។ បើយើងទំពាគ្រាប់ផ្លែឈើលើស ៤០ ដង យើងមានអារម្មណ៍ឆ្អែតបានយូរ ទោះមិនញ៉ាំច្រើនណាស់ណាក៏ដោយ។
៦- ពោតលីង
លាយជាមួយប័រ លីងជាមួយបង្គា និងគ្រឿងផ្សំផ្សេងទៀត ក្លិនឈ្ងុយ ហើយឆ្ងាញ់ ពេញនិយមណាស់។ ពោតលីង មិនមែន Pop-corn (ពោតផ្ទុះ ប្រៃ-ផ្អែម ឬរសជាតិឈីស) នៅរោងកុនទេ។ ពោតលីង ជាធញ្ញជាតិសម្បូរជាតិសរសៃ និងផ្ដល់ថាមពលតិច (កាឡូរីទាប)។ បើបានពោតលីងតែមួយចាន យើងនឹងមានអារម្មណ៍ថាឆ្អែត ហើយមិនចង់ញ៉ាំអីផ្សេងទៀតទេ។
៧- ទឹកក្រឡុក
ផ្លែឈើក្រឡុកជាមួយទឹកដោះគោមានជាតិខ្លាញ់ទាប។ ទឹកក្រឡុកសម្បូរដោយសារធាតុរ៉ែ សារធាតុចិញ្ចឹម វីតាមីន ជាតិសរសៃ និងអាហារជាតិខ្លាញ់តិច តែល្អសម្រាប់សុខភាព។ ទាំងនេះអាចជួយធ្វើឲ្យអារម្មណ៍ឆាប់ឆ្អែត តឹងពោះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


