Connect with us

សុខភាព

អ្នកធាត់ៗ តែងមានទម្លាប់អាក្រក់ទាំងនេះ

បានផុស

នៅ

ធាត់​ឡើង​គីឡូ មិនមែន​ជា​រឿងចៃដន្យ​ទេ តែ​កើត​មកពីភាព​ខ្ជិល លេស និង​ការធ្វើហីៗ​របស់​យើង។ ជាក់ស្ដែង អ្នកដែលធាត់ៗ តែងមានទម្លាប់អាក្រក់​ខាងក្រោម។ បើចង់​ចៀងវាង​មាន​ឈ្មោះក្រៅថា «ម៉ាប់ ឬជ្រូក» សូម​ចៀសទម្លាប់ខាង​ក្រោម​នេះ៖

១- អត់ហាត់ប្រាណសោះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាំ​បាច់​ណាស់​រាងកាយ​ត្រូវ​មាន​សកម្មភាព ឬ​ធ្វើ​សកម្មភាព​ណា​ឲ្យ​បែកញើស​ដុត​កាឡូរី​ខ្លះ (ហាត់ប្រាណ) បើ​មិន​អ៊ីចឹង​ទេ ញ៉ាំ​ចូល​ហើយ ចាំ​តែ​បន្ទោបង់​ចោល អត់​គ្រប់គ្រាន់​ទេ។ រូបរាង​ស្អាត​ទាក់ទាញ ទាល់​តែ​កើត​ចេញ​ពី​សុខភាព​ល្អសិន។

អាច​ចាប់​ផ្ដើម​គិត​ពីវិធីសាស្ត្រ​ហាត់​​សាមញ្ញ ហើយ​ចូលចិត្ត​បំផុត អាច​ម្នាក់​ឯង ឬ​ហាត់​ជា​ក្រុម។ ការ​ហាត់​យក​ញើស​ធម្មតា​ អាច​ដើរ រត់ ជិះកង់ លេងបាល់…។ រាងកាយ កាល​ណា អត់​ហាត់កីឡា​សោះ ទោះ​ជា​ស្ពឹកស្រពន់ អារម្មណ៍​អត់​ស្រឡះ ចង់​ផ្ដោត​អារម្មណ៍​ធ្វើ​ការ​អី ក៏​អត់​សូវ​ល្អ​ដែរ។

២- ញ៉ាំផ្អែមពេក

ប្រៃ​ពេក​ក៏​មិន​ល្អ ហើយ​ផ្អែម​ពេក​ក៏​មិន​ល្អ ទាស់​ត្រង់​ថា ផ្អែមអត់​ល្អ​ហើយ ឡើង​គីឡូ​ទៀត។ មិន​ថា​ម្ហូប សម្ល ​ចំណីចំណុក ភេសជ្ជៈ ​ឬ​នំ​ មាន​ជាតិ​ផ្អែមៗ ភាគច្រើន​ជា​សារធាតុ​ជួយ​ឲ្យ​ឆាប់​ធាត់​ណាស់។ បើ​សិន​​ធ្លាប់​ចូល​ចិត្តផ្អែម គួរ​​កាត់​បន្ថយ​​ស្ករ​​។ គ្នា​យើង​ខ្លះ​វិញ បើ​ទៅ​ទិញ​តែបៃតងអី ដាក់​ស្ករ​មិន​សំចៃ ​​កុម្ម៉ង់​ស្ករ​សុទ្ធ​តែ ១០០% ឬ ១២០%។ ​

៣- ញ៉ាំបន្លែផ្លែឈើតិច

អ្នក​ណា​ក៏​ដឹង​ដែរ​ថា បន្លែផ្លែឈើ​​ល្អ បើ​ញ៉ាំ​ច្រើន កើន​សុខភាព​កាន់​តែ​ល្អ។ ប៉ុន្តែ​ គ្នា​យើង​ខ្លះ​វិញ​គិត​លើ​ ២ ចំណុច។ ទី១ ខ្លាច​បន្លែ​គីមី និង ទី២ រវល់​ពេក ចាំ​ទាល់​តែ​សៅរ៍​អាទិត្យ ឬ​ពេល​សម្រាក បាន​មាន​ពេល​ធ្វើ​អី​ញ៉ាំ (បន្លែ​ច្រើន) ជុំ​គ្រួសារ។ ប៉ុន្តែ​ ប​ន្លែ​ជា​ធម្មតា មិន​មែន​ជា​ជម្រើស​អាហារ​​សម្រាប់​​ថ្ងៃ​​​សម្រាក​​​ទេ។ បន្លែ​ខ្លះ ទោះ​អត់​សូវ​ចូលចិត្ត ក៏​គួរ​ព្យាយាម​ញ៉ាំ​ឲ្យ​ច្រើន​ជាង​ទម្លាប់​រាល់​ដង​បន្ដិច​ដែរ។ មួយ​ទៀត ​បើ ​រវល់​ពេក ក៏​គួរ​រក​វិធីរម្លឹក​ខ្លួន​ឯង​ថា សប្ដាហ៍ ឬ​ប៉ុន្មាន​ថ្ងៃ​នេះ ញ៉ាំ​បន្លែ​បាន​តិច​ណាស់ គួរ​រក​អី​បន្ថែម បើ​ញ៉ាំ​បាន​តិច ឬ​អត់​សោះ ក៏​រាងកាយ យ៉ាប់​ទៅ​តាម​ហ្នឹង​ដែរ។

ក្រៅ​ពី​នេះ អាហារ​បែប​អឺរ៉ុបដែល​គ្នា​យើង​ចូលចិត្ត​នោះ ក៏​ជា​ប្រភពធ្វើ​ឲ្យ​​ធាត់ដែរ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ចំណី ៧ មុខ ញ៉ាំទៅឆាប់ឆ្អែតលឿន ទោះញ៉ាំបានតិចក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

រាជរដ្ឋាភិបាលបន្តដាក់ចេញវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រង និងគាំទ្រការងើបឡើងវិញ នៃវិស័យទេសចរណ៍

ព័ត៌មានជាតិ១ ម៉ោង មុន

គណបក្ស​ប្រជាជនកម្ពុជា​បើកសន្និបាត​គណៈកម្មា​ធិការកណ្តាល​ពិនិត្យ​ការងារ​កន្លងមក​ និងលើក​ទិសដៅបន្ត

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រលកកម្តៅ កំពុងវាយប្រហារខ្លាំងក្លា ទូទាំងទ្វីប អឺរ៉ុប

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាអនុម័ត​គម្រោង​វិនិយោគវិស័យ​កសិកម្ម​និងកែច្នៃ​ចំណីអាហារ ​៤០០ គម្រោង​មានទុន​ជាង១០ ប៊ីលានដុល្លារ

សេដ្ឋកិច្ច២ ម៉ោង មុន

ពាក់កណ្តាលខែកក្កដា ​CDC ​អនុម័ត​គម្រោង​វិនិយោគជិត ៧ លានដុល្លារបង្កើតការងារជាង ២ ពាន់កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម