សុខភាព
ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?
មធ្យោបាយពន្យារកំណើតគឺមានច្រើន ហើយក្នុងចំណោមនោះការប្រើស្រោមអនាម័យក៏ជាមធ្យោបាយមួយដែរ។ គ្នាយើងអាចដឹងហើយថាស្រោមអនាម័យមានទាំងសម្រាប់បុរស និងស្ត្រី ដែលនេះធ្វើឲ្យមានការចោទជាសំណួរឡើងថាស្រោមអនាម័យបុរស និងស្រោមអនាម័យស្ត្រី តើមួយណាមានប្រសិទ្ធភាពជាង?
ស្រោមអនាម័យទាំងពីរប្រភេទនេះគឺសុទ្ធតែជាមធ្យោបាយពន្យារកំណើត និងការពារជំងឺកាមរោគផ្សេងៗ ប៉ុន្តែស្រោមអនាម័យទាំងពីរនេះមានភាពខុសគ្នាមួយចំនួនដែរ។ ស្រោមអនាម័យបុរសត្រូវយកចេញភ្លាមៗបន្ទាប់ពីបញ្ចេញទឹកកាមហើយ ចំណែកឯស្រោមអនាម័យស្ត្រីគឺមិនចាំបាច់យកចេញភ្លាមៗទេ។ ស្រោមអនាម័យបុរសធ្វើពីសារធាតុឡាតិច (Latex) ដែលអាចខូចប្រសិនជារក្សាទុកមិនបានត្រឹមត្រូវ ប៉ុន្តែសម្រាប់ស្រោមអនាម័យស្ត្រីគឺមិនងាយបាត់បង់គុណភាពដោយសារសីតុណ្ហភាព និងសំណើមទេ។ ម៉្យាងទៀត ស្រោមអនាម័យស្ត្រីអាចដាក់ចូលក្នុងទ្វារមាសបានរហូតដល់៨ម៉ោងមុននឹងមានអីៗនឹងគ្នា។

ភាគច្រើន គេតែងប្រើស្រោមអនាម័យដើម្បីការពារមិនឲ្យមានផ្ទៃពោះ ហើយស្រោមអនាម័យទាំងពីរប្រភេទនេះសុទ្ធតែអាចការពារកុំឲ្យទឹកកាមហូរចូលក្នុងទ្វារមាសបាន។ ប៉ុន្តែអ្នកជំនាញបានលើកឡើងថាស្រោមអនាម័យបុរសគឺមានប្រសិទ្ធភាពជាងក្នុងករណីនេះ។ យោងតាមការសិក្សាជាច្រើន នៅពេលប្រើស្រោមអនាម័យស្ត្រី អត្រាអាចមានផ្ទៃពោះគឺ ២១% បើធៀបនឹងការប្រើស្រោមអនាម័យបុរសគឺមានតែ១៤% ប៉ុណ្ណោះ។ មូលហេតុដែលស្រោមអនាម័យបុរសមានប្រសិទ្ធភាពជាងគឺមកពីការប្រើប្រាស់ស្រោមអនាម័យបុរសមានភាពងាយស្រួលជាង។ ការដាក់ស្រោមអនាម័យស្ត្រីទៅក្នុងទ្វារមាសមានការលំបាក និងកងរបស់ស្រោមអនាម័យអាចនឹងដាក់មិនដល់មាត់ស្បូន។
ក្រៅពីការការពារមិនឲ្យមានផ្ទៃពោះ ស្រោមអនាម័យក៏មានមុខងារសំខាន់មួយទៀតគឺការពារមិនឲ្យឆ្លងជំងឺកាមរោគដូចជាជំងឺរើម ប្រមេះទឹកបាយ ជំងឺអេដស៍ និងជំងឺរលាកថ្លើមជាដើម។ បើនិយាយពីប្រសិទ្ធភាពក្នុងការការពារជំងឺកាមរោគស្រោមអនាម័យបុរសគឺមានប្រសិទ្ធភាពជាង នេះមកពីការប្រើប្រាស់ស្រោមអនាម័យស្ត្រីអាចមានហានិភ័យមួយចំនួនដូចជារហែក របូត ឬលិង្គអាចភ្លាត់ចូលចន្លោះរវាងស្រោមអនាម័យ និងជញ្ជាំងទ្វារមាស។

ជារួម ស្រោមអនាម័យបុរស និងស្រោមអនាម័យស្ត្រីសុទ្ធតែអាចការពារកុំឲ្យមានផ្ទៃពោះ និងជំងឺកាមរោគផ្សេងៗ ប៉ុន្តែស្រោមអនាម័យបុរសគឺមានប្រសិទ្ធភាពជាងស្រោមអនាម័យស្ត្រី។ គួរបញ្ជាក់ដែរថាស្រោមអនាម័យទាំងពីរមិនអាចប្រើក្នុងពេលតែមួយទេ ហើយស្រោមអនាម័យទាំងពីរប្រភេទគឺប្រើបានតែម្ដងប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ខ្លាចការចាក់ ឬលេបថ្នាំ ស្ដ្រីអាចប្រើប្រាស់កៅអៀកពន្យារកំណើតជំនួសបាន
ចុចអាន៖ កុំច្រឡំជាអំពើអាប ធ្មប់ ជំងឺគីសសរីរាង្គដៃស្បូន មានទាំងសក់ ធ្មេញ និងក្រចក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


