សុខភាព
ការសិក្សា៖ ហានិភ័យនៃឈាមកកខ្ពស់ក្នុងរយៈពេល៦ខែ បន្ទាប់ពីឆ្លងកូវីដ
ការសិក្សាមួយបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសានេះថា មនុស្សដែលបានឆ្លងជំងឺកូវីដ-១៩មានហានិភ័យនៃឈាមកកកាន់តែខ្ពស់សម្រាប់រយៈពេលរហូតដល់៦ខែ បន្ទាប់ពីឆ្លង សូម្បីតែអ្នកមានអាការស្រាល។
ការសិក្សាមុនបានបង្ហាញថា ជំងឺកូវីដ-១៩កើនឡើងហានិភ័យនៃឈាមកក ប៉ុន្តែការសិក្សាថ្មីបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ BMJ បង្ហាញពីរយៈពេលដែលការគំរាមកំហែងអាចបន្តមាន។

ដើម្បីស្វែងយល់ជុំវិញករណីនេះ អ្នកស្រាវជ្រាវបានប្រៀបធៀបទិន្នន័យពីមនុស្សជាង១លាននាក់នៅក្នុងការចុះបញ្ជីរបស់ប្រទេសស៊ុយអែតដែលបានឆ្លងកូវីដពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ ខែឧសភា ឆ្នាំ២០២១ ជាមួយនឹងក្រុមមនុស្សដែលមិនឆ្លងកូវីដជាង៤លាននាក់។
ពួកគេបានរកឃើញថា អ្នកឆ្លងកូវីដមានហានិភ័យកាន់តែខ្ពស់នៃការស្ទះសរសៃឈាមសួតក្នុងរយៈពេលរហូតដល់៦ខែ បន្ទាប់ពីឆ្លង។ ជាមួយគ្នានេះ ក៏មានការកើនឡើងពីហារនិភ័យនៃការស្ទះសរសៃឈាមវ៉ែន ដែលជាធម្មតាឈាមកកនៅជើងរហូតដល់៣ខែ បន្ទាប់ពីឆ្លងកូវីដ។
បន្ទាប់ពីកែតម្រូវកត្តាជាច្រើន ពួកគេបានរកឃើញការកើនឡើង៣៣ដងនៅក្នុងហានិភ័យនៃការស្ទះសរសៃឈាមសួតសម្រាប់អ្នកដែលបានឆ្លងកូវីដ និងកើនឡើងដល់៥ដងសម្រាប់ការស្ទះសរសៃឈាមវ៉ែន។
ពួកគេបានរកឃើញថា មនុស្សដែលមានអាការជំងឺកូវីដធ្ងន់ធ្ងរជាមួយនឹងជំងឺផ្សេងមុនស្រាប់ផងនោះគឺកាន់តែមានហានិភ័យខ្លាំង។
ប៉ុន្តែសូម្បីតែអ្នកដែលមានអាការស្រាលដែលមិនបានចូលព្យាបាលនៅមន្ទីរពេទ្យក៏មានហានិភ័យនៃការស្ទះសរសៃឈាមសួត និងស្ទះសរសៃឈាមវ៉ែនដែរ។
ឱកាសនៃឈាមកកគឺខ្ពស់អំឡុងពេលជំងឺកូវីដ-១៩រាតត្បាតក្នុងរលកទី១ខ្លាំងជាងដំណាក់កាលបន្តបន្ទាប់ដែលអ្នកស្រាវជ្រាវនិយាយថា ដោយសារគុណសម្បត្តិនៃការចាក់វ៉ាក់សាំង និងវិធីព្យាបាលល្អប្រសើរ។
អ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញរបស់ពួកគេមានផលប៉ះពាល់ដល់គោលការណ៍សំខាន់ដែលអំពាវនាវឲ្យមានការព្យាបាលបន្ថែមទៀតដើម្បីការពារឈាមកកពីការវិវត្ត ជាពិសេសក្នុងករណីហានិភ័យខ្ពស់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


