សុខភាព
ចក្រភពអង់គ្លេស រកឃើញករណីជំងឺអុតស្វាច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីមេរោគនេះផ្ទុះឡើង
នៅថ្ងៃចន្ទទី៣០ខែឧសភា ចំនួនករណីជំងឺអុតស្វា (Monkeypox) ក្នុងចក្រភពអង់គ្លេស បានកើនឡើង៧១ករណីទៀត ដែលនាំឲ្យចំនួនសរុបនៅចក្រភពអង់គ្លេស កើនឡើងដល់ ១៧៩ករណី។

បន្ទាប់ពីករណីដំបូងនៅចក្រភពអង់គ្លេសត្រូវបានកត់ត្រានាដើមខែនេះ ចាប់តាំងពីពេលនោះមក ចំនួនបានកើនឡើងជាបន្តបន្ទាប់ ខណៈករណីរាប់រយត្រូវបានរាយការណ៍ទូទាំងពិភពលោក។
បួនករណីដែលបញ្ជាក់របស់ចក្រភពអង់គ្លេសគឺនៅស្កុតឡែន ពីរករណីនៅអៀរឡង់ខាងជើង មួយករណីនៅវែលស៍ និងករណីនៅសេសសល់ គឺនៅអង់គ្លេស។

ការកើនឡើងនៃករណីដ៏ច្រើនបែបនេះ គឺដោយសារតែមិនមានតួលេខណាមួយ ត្រូវបានរាយការណ៍កាលពីចុងសប្តាហ៍នោះទេ។
ទាក់ទងនឹងករណីថ្មី ដែលប្រកាសដោយទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស, ពួកគេនិយាយថា “ហានិភ័យចំពោះប្រជាជនចក្រភពអង់គ្លេសនៅតែមានកម្រិតទាបនៅឡើយ ប៉ុន្តែយើងកំពុងស្នើសុំឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះកន្ទួល ពងបែកឬដំបៅថ្មីណាមួយ ដែលនឹងលេចឡើង នៅលើរាងកាយរបស់ពួកគេ”។

ករណីថ្មីនេះ កើតឡើងចំពេលមានការណែនាំថ្មីៗពីប្រធានសុខាភិបាលចក្រភពអង់គ្លេស ដែលណែនាំអ្នកជំងឺអុតស្វា ចៀសវាងការរួមភេទ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ មានជំងឺអុតស្វា និងករណីសង្ស័យជាង ៣០០ ហើយនៅទ្វីបអឺរ៉ុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ប្រទេសដំបូងគេលើលោក តម្រូវឲ្យធ្វើចត្តាឡីស័កជាកំហិត ចំពោះអ្នកកើតជំងឺ អុតស្វា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


