Connect with us

សុខភាព

ថៃ រកឃើញ អូមីក្រុង ក្លាយពូជប្រភេទថ្មី “Centaurus” (មានវីដេអូ)

បានផុស

នៅ

វីរុសកូវីដ១៩ បំប្លែងខ្លួនអូមីក្រុង ក្លាយពូជប្រភេទថ្មី BA 2.75 ត្រូវបានរកឃើញនៅក្នុងខេត្ត Trang ភាគខាងត្បូងប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច BA.4 និង BA.5 ដែរ, វីរុសបំប្លែងខ្លួនក្លាយពូជប្រភេទថ្មី BA 2.75 មានសមត្ថភាពចម្លងលឿនជាងពូជអូមីក្រុងផ្សេងៗទៀត។

អូមីក្រុងពូជថ្មីនេះ ត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា កាលពីដើមខែមិថុនា ហើយបានរីករាលដាលដល់ប្រទេសចំនួន ១៤ ផ្សេងទៀត រួមទាំងជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស កាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលសេឡង់ ផងដែរ។

ថ្មីៗនេះ ប្រទេសសិង្ហបុរី បានបញ្ជាក់ពីករណីចំនួនពីរដំបូងរបស់ខ្លួននៃ BA.2.75 ក្នុងខ្លួនអ្នកដំណើរដែលវិលត្រឡប់មកពីប្រទេសឥណ្ឌាកាលពីថ្ងៃទី ១៧ ខែកក្កដា។ ពួកគេមិនចេញរោគសញ្ញាអ្វីឡើយ និងជាសះស្បើយដោយខ្លួនឯង។

ក្រសួង​សុខាភិបាល​សិង្ហបុរី​និយាយ​ថា ខ្លួន​មិន​បាន​រក​ឃើញ​ភ័ស្តុតាង​ណា​មួយ​ដែល​បង្ហាញថា BA.2.75 បង្កឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ នៅ​ដំណាក់កាល​នេះ។

ទោះបីជា BA. 2.75 ដែលមានរហស្សនាមថា “Centaurus” ត្រូវបានគេគិតថា មានការឆ្លងខ្ពស់ និងមានសមត្ថភាព គេចផុតពីវ៉ាក់សាំង ក៏ដូចជាភាពស៊ាំពីការឆ្លងមុនៗក៏ដោយ ប៉ុន្តែគេនៅមិនទាន់ដឹងទេថាតើ វីរុសពូជនេះ អាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាងប្រភេទផ្សេងៗ ដែរឬអត់។

ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា អូមីក្រុងពូជ BA.2.75 មានបម្រែបម្រួលច្រើនជាង ៩០ដង បើធៀបនឹងមេរោគទម្រង់ដើមដែលផ្ទុះចេញពីទីក្រុង Wuhan៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ទីក្រុង Tianjin របស់ចិន ផ្អាកអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការផ្ទុះ កូវីដ ថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម