សុខភាព
ញ៉ាំបួស តមសាច់ ប្រយ័ត្នកើតជំងឺស្លេកស្លាំង
ពិតណាស់ បន្លែ ផ្លែឈើ គឺល្អចំពោះសុខភាព ប៉ុន្តែបើញ៉ាំតែបន្លែសុទ្ធ គ្មានជាតិសាច់ ក៏មិនល្អដែរ អាចធ្វើឲ្យកើតជំងឺស្លេកស្លាំង។ យ៉ាងណា បើគ្នាយើងតាំងចិត្តញ៉ាំអាហារបួសទៅហើយ យើងក៏នៅតែមានវិធីជួយបាន ដូចជាញ៉ាំអាហារបំប៉នបន្ថែម ដើម្បីបំពេញសារធាតុចិញ្ចឹមក្នុងរាងកាយ មាន វីតាមីន B12 និង ជាតិដែក ព្រោះបើក្នុងរាងកាយខ្វះសារធាតុនេះ ច្បាស់ជាប្រឈមបញ្ហាច្រើន ហេតុនេះគួរស្វែងយល់ឲ្យច្បាស់ពីជាតិដែក និងជំងឺស្លេកស្លាំង។

១- ការស្រូបជាតិដែក
ជាតិដែក មាននាទីសំខាន់ក្នុងរាងកាយ ជួយបង្កើតកោសិកាឈាមក្រហម ដឹកនាំអុកស៊ីហ្សែន ទៅចិញ្ចឹមគ្រប់សរីរាង្គទាំងអស់ បើខ្វះជាតិដែក រាងកាយនឹងមានបញ្ហា ព្រោះរាងកាយទាញយកជាតិដែកមកប្រើប្រាស់គ្រប់ពេលវេលា ដោយបន្យល់កម្រិតជាតិដែកតិចតួចប៉ុណ្ណោះ ច្រោះចេញតាម ទឹកនោម លាមក និងញើស។
តាមការសិក្សា តម្រូវការជាតិដែកក្នុងរាងកាយ អាស្រ័យទៅលើកត្តាភេទ និងអាយុ ដូចជា៖
– ប្រុស (អាយុ ១៤-១៨ ឆ្នាំ)៖ ១១មិល្លីក្រាម
– ប្រុស (អាយុ ១៩ ឆ្នាំឡើង)៖ ៨មិល្លីក្រាម
– ស្រី (អាយុ ១៤-១៨ ឆ្នាំ)៖ ១៥មិល្លីក្រាម
– ស្រី (អាយុ ១៩-៥០ ឆ្នាំ)៖ ១៨មិល្លីក្រាម
– ស្រី (អាយុ ៥០ ឆ្នាំឡើង)៖ ៨មិល្លីក្រាម

សម្រាប់មនុស្សស្រី ការស្រូបជាតិដែក គឺសំខាន់ណាស់ ពិសេសអំឡុងពេលមករដូវ ខណៈជាតិដែកត្រូវបែងចែកជា ២ប្រភេទ មាន Heam iron ជាតិដែកចម្រាញ់ចេញពីសាច់សត្វ និង Non-heam iron ចម្រាញ់ចេញមកពីរុក្ខជាតិ។ ជាធម្មតា រាងកាយយើងងាយស្រូបយកជាតិដែក Heam iron បានល្អជាង Non-heam iron។ Non-heam iron អាចស្រូបចូលក្នុងចរន្តឈាម (Bioavaillability) បានបន្តិចបន្តួចប៉ុណ្ណោះ ដោយសារវត្តមានពពួកសារធាតុរ៉ែ ដូចជា ផូស្វាត ភីតាត អុកសាឡាត កាបូណាត និងជាតិកាកសរសៃ រារាំងការស្រូបជាតិដែករបស់រាងកាយ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ដឹងអត់ថាការញ៉ាំអាហារច្រើនជ្រុលប្រឈមនឹងបញ្ហាគាំងបេះដូង?
សូមចុចអាន៖ តែល្អបំផុតទាំង ៥ សម្រាប់បំបាត់អាការៈហើមពោះនិងជំងឺក្រពះ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


