Connect with us

សុខភាព

ដឹង​អត់​ថា​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ប្រឈម​នឹង​បញ្ហាគាំង​បេះដូង?

បានផុស

នៅ

ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ដូចជា​ការ​​ដាក់​សម្ពាធ​ដល់​បេះដូង​របស់​យើង​ដូច្នោះ​ដែរ​ ជា​ពិសេស​​​អាហារ​ពេល​ល្ងាច​ វា​នឹង​បង្កើន​ឱកាស​គ្រោះ​ថ្នាក់​នៃ​​​អាការៈ​គាំង​បេះដូង​កាន់​តែ​ច្រើន​ឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្រាវជ្រាវ​មួយ​ បាន​បង្ហាញ​ថា​ ​ការ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ប្រៀប​ដូចជា​ធ្នាក់​ដែល​ភ្ជាប់​យើង​ទៅ​រក​បញ្ហា​គាំង​បេះដូង​បាន​យ៉ាង​ងាយ​ ​ហើយ​​កត្តា​​នេះ​ ច្រើន​តែ​កើត​លើ​មនុស្ស​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន​ ឬ​អ្នក​ដែល​ធាត់​ជ្រុល​ មាន​កូលេស្តេរ៉ូល​ខ្ពស់​ ​មាន​សម្ពាធ​ឈាម​ខ្ពស់​ ឬ​អ្នក​ដែល​មាន​អាយុ​ច្រើន​។

​​ប្រសិន​បើ​យើង​ញ៉ាំ​ច្រើន ​ឱកាស​​​គាំង​បេះដូង​ នឹង​កើន​ឡើង​ដល់​ទៅ​៤ដង​ ក្នុង​រយៈពេល​ពីរ​ម៉ោង​ បន្ទាប់​ពី​ញ៉ាំ​រួច​។​ សម្រាប់​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​​គាំងបេះដូង​ខ្ពស់​ជាងគេ​​ មាន​ដូចជា​អ្នក​ដែល​​បញ្ចេញ​កម្លាំង​ច្រើន ឆាប់​ខឹង​​ ធ្លាប់​មាន​ជំងឺ​បេះដូង​ ដូចជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ ឬ​ធ្លាប់​គាំង​បេះដូង​ពី​មុន​មក​។

.​ហេតុអ្វី​ការ​ញ៉ាំ​ច្រើន​ ធ្វើ​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​អាការៈ​គាំង​បេះដូង?

​ការ​ញ៉ាំ​ និង​ការ​រំលាយ​អាហារ​ គឺ​ទាមទារ​ថាមពល​ ដែល​​ធ្វើ​ឲ្យ​កើន​ឡើង​សម្ពាធ​ឈាម​ ដោយសារ​តែ​មាន​ការ​កើន​ឡើង​តម្រូវ​ការ​អុកស៊ីសែន​​ ហេតុនេះ​ហើយ​ទើប​បេះដូងច្របាច់​ឈាម​កាន់​តែ​ច្រើន​ ព្រម​ទាំង​បង្កើត​សម្ពាធ​បន្ថែម​ទៅ​លើ​សរីរាង្គ​។

ម្យ៉ាង​វិញ​ទៀត​ សម្ពាធ​ឈាម​ខ្ពស់​ក៏​អាច​បំបែក​បន្ទះ​​កូលេស្តេរ៉ូល​នៅ​ជញ្ជាំង​សរសៃ​ឈាម​ ដែល​​នាំ​​ឲ្យ​កកើត​ជា​កំណក​ឈាម​​ចូល​ទៅ​​រាំងស្ទះ​ដល់​សរសៃ​ឈាម​ ​ជា​ហេតុ​បណ្ដាល​ឲ្យ​គាំង​បេះដូង​ ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

ជាមួយ​គ្នា​នេះ​ដែរ​ ការ​កើន​ឡើង​នៃ​អាំងស៊ុយលីន​ក៏​អាច​ប៉ះពាល់​ដល់​​ទ្រនាប់​ខាងក្នុង​នៃ​សរសៃ​ឈាម​ផង​ដែរ​ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ ​ដែល​នាំ​ឲ្យ​យើង​​​គាំង​បេះដូង​តែ​មួយ​ពព្រិច​ភ្នែក​។ លើស​ពី​នេះ​ ​ការ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​ច្រើន​ ​ក៏​ធ្វើឲ្យ​កម្រិត​នៃ​អ័រម៉ូន​ស្រ្តេស​ ណូ​អេពីនេ​ព្រីន​នៅ​ក្នុង​រាងកាយ​ឡើង​ខ្ពស់​ ​ព្រម​ទាំង​​នាំ​ឲ្យ​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង​ឡើង​ខ្ពស់​ ​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​កើត​​មាន​​​បញ្ហា​គាំង​បេះដូង​នេះ​ផង​ដែរ។

.​អាហារ​អ្វីខ្លះ​ ដែល​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​បេះដូង?

ជាទូទៅ​ រាល់​អាហារ​ដែល​បំផ្លាញ​ដល់​បេះដូង​របស់​យើង​ ភាគ​ច្រើន​ជា​អាហារ​ចម្រាញ់​ និង​​អាហារ​កែ​ច្នៃ​ រួម​មាន​​ម្សៅ​ ​សាច់​ខ្ចប់​ ផ្លែឈើ​កំប៉ុង​ និង​ភេសជ្ជៈ​ជាដើម​។ អាហារ​ទាំង​នេះ​ មាន​​បន្ថែម​ជាតិ​ស្ករ​ អំបិល​ និង​ជាតិ​ខ្លាញ់​មិន​ល្អ​​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ​។

​យ៉ាងណា​មិញ​ អាហារ​ដែល​ជំនួយ​ដល់​បេះដូង​ រួម​មាន​ស្រូវ​សាលី​ ឬ​ធញ្ញជាតិ​ សណ្ដែក​បារាំង ផ្លែឈើ​ និង​បន្លែ​។ល។​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ គួរ​ជ្រើសរើស​អាហារ​ដែល​ស័ក្ដិសម​ ដូចជា​ផ្លែប៊ឺរី​ ក្រូច ប៉ោម​ ផ្លែ​សារី​។ល។​ ដែល​មិន​សូវ​មាន​ជាតិ​ស្ករ​ និង​មាន​ជាតិ​សរសៃ​ខ្ពស់។

បន្ថែម​ពី​នេះ​​​ ដើម្បី​​ចៀស​ផុត​ពី​បញ្ហា​គាំង​បេះដូង​ យើង​​ត្រូវ​កំណត់​ការ​ញ៉ាំ​អាហារ​ប្រចាំថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជាមួយ​នឹង​បរិមាណ​សមរម្យ។​ ​ដោយ​ឡែក​ ការ​ញ៉ាំ​អាហារ​បី​ពេល​ក្នុង​បរិមាណ​ច្រើនៗ​ក្នុង​មួយ​ថ្ងៃៗ​​ អាច​បន្ថែម​នូវ​សម្ពាធ​ដល់​ក្រពះ​ និង​បេះដូង​។ ដូចនេះ​ បើ​អាច​យើង​គួរ​ញ៉ាំ​អាហារ​តិចតួច​​ជាប្រាំមួយ​ពេល​ក្នុង​មួយ​ថ្ងៃ​​ជំនួស​ឲ្យ​ញ៉ាំ​តែ​បី​ពេល​ហើយ​ក្នុង​បរិមាណ​ច្រើន​​ រីឯ​អាហារ​ពេល​ល្ងាច​ គួរ​ញ៉ាំ​តិចតួច​បាន​ហើយ​ និង​គួរ​​ចៀស​វាង​អាហារ​ដែល​បង្កើត​ជា​ហ្គាស​ ដូចជា​សណ្ដែក និង​ផ្កា​ខាត់ណា​ជាដើម​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ផឹកទឹក​ដូង​តែមិនញ៉ាំសាច់ ដូចបោះចោលគុណប្រយោជន៍ទាំងនេះ​

សូមចុចអាន៖ តែ​ល្អ​បំផុត​ទាំង​ ៥ សម្រាប់​បំបាត់​​អាការៈ​ហើមពោះ​និង​ជំងឺ​ក្រពះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម