Connect with us

សុខភាព

វិធី​សាស្ត្រ​ពិសេស​សម្រាប់​ញ៉ាំ​បួស​បញ្ចុះ​ជាតិ​ខ្លាញ់

បានផុស

នៅ

បច្ចុប្បន្ន សង្កេត​ឃើញថា គ្នា​យើង​ភាគ​ច្រើន មិន​ថា​ស្រី មិន​ថា​ប្រុស មិន​ថា​ក្មេង ឬ​ចាស់ សុទ្ធ​តែ​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល ហើយកត្តា​បង្ក​គឺ​មាន​ច្រើន ពិសេសទម្លាប់​​រស់​នៅ​ប្រចាំ​ថ្ងៃ មិន​ហាត់​ប្រាណ ញ៉ាំ​អាហារ​មិន​ល្អជាដើម។

Vegetarian Food Increasingly Common in S. Korea | Be Korea-savvy
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដឹង​អត់? សម្រក​ទម្ងន់ អាច​នាំ​ឲ្យ​អត្រា​កើត​ជំងឺ​បេះដូង​ខ្ពស់ ហេតុ​នេះ​ត្រូវ​ចេះ​បង្ការ និង​កាត់​បញ្ហា​ជាតិ​កូលេស្តេរ៉ូល ដោយ​តម​ញ៉ាំ​សាច់ ងាក​មក​រកអាហារ​បួស​វិញ​ប្រសើរ​ជាង មិន​ត្រឹម​តែ​ជួយ​ឲ្យ​ជាតិ​ខ្លាញ់​ថយ​ចុះ​ទេ គ្នា​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ក៏​អាច​ធូរ​ស្រាល​ផងដែរ។ ប៉ុន្តែ​ញ៉ាំ​អាហារ​បួស​ ត្រូវ​តែ​​ប្រាកដ​ថា មាន​ជីវជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ដូចជា៖

១- អាហារបួស

ញ៉ាំ​អាហារ​បួស គប្បី​ត្រូវ​ជ្រើស​រើស​​អាហារ​ណាមាន​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ប្រាកដ​ថា​របប​អាហារ​បួស​ ​មាន​សុខ​ភាព​ល្អ ព្រោះ​បើ​អាហារ​មិន​មាន​ជីវជាតិ​បំប៉ន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​មិន​អាច​ជួយ​យើង​ មាន​សុខភាព​ល្អ​នោះទេ ថែម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​សារធាតុ​ចិញ្ចឹម បង្ក​ជា​បញ្ហា​សុខភាព​ជាច្រើន​ទៀត។

២- ប្រូតេអ៊ីន

8 Nuts That Are High In Protein: Almonds, Cashews & More

ដឹង​ហើយ​ថា ប្រូតេអ៊ីន ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​​ទ្រទ្រង់​រាងកាយ​​ប្រចាំ​ថ្ងៃ យ៉ាង​ណា​ យើង​នៅ​តែ​អាច​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ពី​អាហារ​បួស ដូច​ជា សណ្តែក​សៀង គ្រាប់​សណ្តែក សណ្តែក​ហោឡាំងតាវ (Peas) និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត ព្រោះ​សុទ្ធ​តែ​សម្បូរ​ប្រូតេអ៊ីន។ ស្រូវ​សាឡី គ្រាប់​បន្លែ​ពូជ គ្រាប់​ផ្លែ​ឈើ​មួយ​ចំនួន (Nuts) និង​បន្លែ​ផ្សេង​ទៀត ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ដូច​គ្នា។

៣- ជាតិ​ស័ង្កសី

ជាតិ​ស័ង្កសី មាន​នាទី​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់ ក៏​ដូចជា​ជួយ​ឲ្យ​កោសិកា​ក្នុង​រាងកាយ​យើង​ធំធាត់។ មិន​តែ​ប៉ុណ្ណោះ សារធាតុ​ស័ង្កសី ត្រូវគេ​រក​ឃើញ​ថា អាច​ជួយ​បង្កើត​ជាង ១០០ អង់ហ្ស៊ីម​ផ្សេងៗ​គ្នា ដែល​មាន​នាទី​សំខាន់ ធ្វើ​មេតាបូលីស​ផ្សេងៗ​នៅ​ក្នុង​រាងកាយយើង ថែម​ទាំង​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ទៀតផង។ សារធាតុ​ស័ង្កសី​នេះ មាន​សម្បូរ​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ ស្រូវ​សាឡី គ្រាប់​បន្លែ និង​ខ្ទឹម​ស។

៤- ជាតិ​ដែក

German White Radish Salad - Jamie Geller

ជាតិ​ដែក ជា​សារធាតុ​រ៉ែ​សំខាន់​មួយ មាន​នាទី​​​ជួយ​ដឹក​នាំ​យក​អុកស៊ីហ្សែន ទៅ​ចិញ្ចឹម​រាងកាយ​ទាំង​មូល។ ពិតណាស់ កង្វះ​សារធាតុ​សំខាន់​នេះ អាច​នាំ​ឲ្យ​យើង​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម ជំងឺ​ស្លេក​ស្លាំង។ យ៉ាង​ណា​មិញ ទោះ​បី​ជា​ជាតិ​ដែក​​​ភាគ​ច្រើន​សម្បូរ​​​​ក្នុង​ផលិតផល​សាច់​សត្វ​ក៏​ដោយ មិន​ប្រាកដ​ថា គ្នា​យើង​ញ៉ាំ​អាហារ​បួស​​ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ដែក និង​ជំងឺ​ខ្វះ​គ្រាប់​ឈាម​នោះ​ទេ។ បន្លែ​ផ្លែឈើ​ជា​ច្រើន​ ដូច​ជា ផ្លែ​ឈើ​ក្រៀម (ផ្លែ​ប៉េស ផ្លែ​ព្រីង ផ្លែ​ព្រូន ផ្លែ​សារី) បន្លែ​ពណ៌​បៃតង​ចាស់ ស្ពៃ​ពួយ​ឡេង ស្ពៃ​ស ឆៃថាវ បឺរសណ្តែក (Butter Beans) សណ្តែក​ហោឡាំងតាវ​សំប៉ែត ផ្លែ​បេរី (Raspberries, Elderberries) សុទ្ធ​តែ​សម្បូរ​ជាតិ​ដែក។

៥- វីតាមីន B12

គ្នាយើង​ញ៉ាំ​អាហារ​បួស​ភាគ​ច្រើន មាន​បញ្ហា​ខ្វះ​ជាតិ​វីតាមីន B12 ធ្វើ​ឲ្យ​ប្រឈម​ជំងឺ​បេះដូង​មួយ​ចំនួន។ ហេតុនេះ គប្បី​ញ៉ាំ​អាហារ​មាន​ផ្ទុក​វីតាមីន B12 ឲ្យ​បាន​គ្រប់គ្រាន់ ដូចជា សារាយ​សមុទ្រ និង​ផលិត​ផល​មាន​ផ្ទុក​វីតាមីន B12 ដូចជា ទឹក​ដោះគោ និង​សណ្តែក​សៀង​ជាដើម។

៦- គួរ​ចម្អិន​បែប​ណា?

Chinese broccoli 3 - Taste Of Asian Food

ទោះ​បីជា​អាហារ​បួស​មិន​សូវ​មាន​ផ្ទុក​នូវ​ពពួក​ខ្លាញ់​ឆ្អែត (ខ្លាញ់​មិន​ល្អ) ដូច​ជា​អាហារ​ប្រភេទ​សាច់ក៏​ដោយ គប្បី​ចម្អិន​ឲ្យ​បាន​ត្រឹមត្រូវ តាម​ក្បូនខ្នាត​ ដើម្បី​ចៀសវាង ការ​កើន​ឡើង​កម្រិត​កូលេស្តេរ៉ូល​តាម​រយៈ​ការ​ចម្អិត​មិន​ត្រឹមត្រូវ​ណា​មួយ។ គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ អាច​ជួយ​យើង​កាត់​បន្ថយ​ការ​កើន​ឡើង​កូលេស្តេរ៉ូល​អំឡុង​ពេល​ចម្អិន​អាហារ​បួស។

– ចៀសវាង​ការ​ប្រើខ្លាញ់ ឬ​ក៏​ប្រេង​មិន​ល្អ (Trans fats)
– ចៀស​វាង​ការ​ប្រើ​ខ្លាញ់​ឆ្អែត (Saturated fats) ខ្លាញ់​ចម្រាញ់​ចេញ​ពី​សាច់​សត្វ
– ព្យាយាម​ប្រើ​ប្រាស់​ប្រេង ឬ​ក៏​ខ្លាញ់​​ល្អ​សំរាប់​សុខភាព​បេះដូង ដូច​ជា​ប្រេង​អូ​លីវ
– ព្យាយាម​ចម្អិន​ដោយ​ប្រើ​ខ្លាញ់​តិច​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នកញ៉ាំសាច់ បើឆ្លងកូវីដហើយ ប្រឈមនឹងការវិវត្តទៅរកភាពធ្ងន់ធ្ងរជាងអ្នកញ៉ាំបួស ឆ្ងាយណាស់

ចុចអាន៖ ញ៉ាំបួស តមសាច់ ប្រយ័ត្ន​កើត​ជំងឺ​ស្លេក​ស្លាំង

ចុចអាន៖ អ្នក​ចូលចិត្ត​អាហារ​បួស ​មក​មើល​គុណប្រយោជន៍​ដ៏​មហាសាល​ពី​មុខ​ម្ហូប​គ្មាន​សាច់​សត្វ​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

វៀតណាម ជាប់ចំណាតថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម៧ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ១២ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ៣៩ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៤៨ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម