សុខភាព
ការវះកាត់ និងតសរសៃឈាមបេះដូង មានសារៈសំខាន់យ៉ាងណាចំពោះអ្នកជំងឺស្ទះសរសៃឈាមបេះដូង
គោលបំណង នៃការវះកាត់តសរសៃឈាមបេះដូង (CABG=Coronary Artery Bypass Grafting) គឺដើម្បីបង្កើនលំហូរឈាមទៅចិញ្ចឹមសាច់ដុំបេះដូងដែលខូចខាតដោយសារជំងឺស្ទះសរសៃឈាមបេះដូង(Coronary artery Desease)។ គ្រូពេទ្យវះកាត់ប្រើប្រាស់ផ្នែកខ្លះ នៃសរសៃឈាមខ្មៅនៅជើង(Internal saphenous vein) ឬសរសៃឈាមក្រហម នៃដៃ(Radial artery) ឬសរសៃឈាមក្រហមទៅចិញ្ចឹមសាច់ដុំទ្រូង(Internal mammary artery) ដើម្បីឲ្យមានចរន្តឈាមឆ្លងកាត់ទៅដល់ផ្នែកតូចៗ នៃសរសៃឈាមបេះដូង។ ការវះកាត់តសរសៃឈាមបេះដូង គឺជាការវះកាត់ជួយសង្គ្រោះជីវិតមនុស្សដែលស្ទះសរសៃឈាមបេះដូងដោយសារខ្លាញ់ ហើយមិនអាចធ្វើការព្យាបាលដោយបាញ់ពង្រីកដោយរ៉ឺស័របាន។
ក) តើសរសៃឈាមបេះដូង(Coronary artery)ត្រូវបានរួមត្បៀតដោយរបៀបណា?
ដោយកត្តាគ្រោះថ្នាក់ផ្សេងៗដូចជា ៖
– ជំងឺលើសឈាម
– ជំងឺទឹកនោមផ្អែម
– ជំងឺលើសខ្លាញ់
– ការពិសាបារី
– លើសទម្ងន់ និងអ្នកជំងឺដែលមិនសូវបញ្ចេញពលកម្ម។

កត្តាទាំងនេះ អាចបណ្តាលឲ្យជញ្ជាំងសរសៃឈាមបេះដូងឡើងរឹង ក្រិន និងបង្ក ទៅជាកំណកកំបោរ ដែលរំខានដល់លំហូរឈាមទៅចិញ្ចឹមបេះដូង។ កំណកទាំងនេះ អាចបណ្តាលឲ្យមានជារោគសញ្ញាឈឺដើមទ្រូង(angina) ឬបើសិនជាធ្ងន់ធ្ងរអាចបណ្តាលឲ្យគាំងបេះដូងតែម្ដង។
ខ) អត្ថប្រយោជន៍ នៃការវះកាត់តសរសៃឈាមបេះដូង CABG ប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ គ្រូពេទ្យវះកាត់របស់អ្នកនឹងពិភាក្សាពីផលប្រយោជន៍ដែលរំពឹងទុកជាមួយអ្នក។
CABG អាច:
– កាត់បន្ថយការឈឺចាប់របស់អ្នកជំងឺ
– បន្ថយបរិមាណឱសថដែលអ្នកកំពុងប្រើ
– បង្កើនឱកាសរស់នៅបានយូរ
ម្យ៉ាងវិញទៀត អ្នកជំងឺត្រូវតែ ៖
– បញ្ឈប់ការជក់បារី
– ប្រើប្រាស់ថ្នាំឲ្យបានទៀងទាត់តាមគ្រូពេទ្យណែនាំ
– ទទួលអាហារដែលមិនសូវមានជាតិខ្លាញ់ និងប្រៃហួសហេតុ
-ជាពិសេសហាត់ប្រាណឲ្យបានទៀងទាត់។

គ) បន្ទាប់ពីការវះកាត់ ៖
– អ្នកជំងឺ នឹងត្រូវស្នាក់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់រយៈពេលប្រហែល៤៨ម៉ោង បន្ទាប់មកគាត់នឹងវិលមកសម្រាកក្នុងបន្ទប់ថែទាំទូទៅដោយមានការតាមដានជាមួយគ្រូពេទ្យជំនាញ និងការធ្វើអេកូពិនិត្យបេះដូងជាប្រចាំ។ ប្រសិនបើមិនមានសញ្ញាអ្វីគួរបារម្ភ អ្នកជំងឺអាចចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេលប្រហែល១០ថ្ងៃ។
– បន្ទាប់ពីការវះកាត់បានជោគជ័យ និងចេញពីមន្ទីរពេទ្យ អ្នកជំងឺគួរមកពិនិត្យសុខភាពឲ្យបានទៀងទាត់ទៅតាមការណាត់ជាមួយគ្រូពេទ្យជំនាញ និងពិសាថ្នាំឲ្យបានត្រឹមត្រូវទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ។
ជារួមការវះកាត់តសរសៃឈាមបេះដូង គឺជាការវះកាត់មួយដ៏សំខាន់មិនអាចអត់បាននៅក្នុងការធ្វើការព្យាបាលអ្នកជំងឺស្ទះសរសៃឈាមបេះដូង។ ការវះកាត់ប្រភេទនេះ មានធ្វើឡើងក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង មន្ទីរពេទ្យកាល់ម៉ែត ដោយក្រុមការងារវេជ្ជបណ្ឌិតវះកាត់ឯកទេស និងគិលានុបដ្ឋាកដែលមានបទពិសោធន៍ខ្ពស់។
‘ស្វែងរកការប្រឹក្សាព្យាបាលអំពីជំងឺបេះដូងបានត្រឹមត្រូវ និងទាន់ពេលវេលា គឺផ្តល់អាទិភាពខ្ពស់ក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ ៖ រស្មី
ចុចអាន៖បាយ និង មី-គុយទាវ មានការពន្យល់ច្រើន មុនញ៉ាំ! មួយណាល្អជាង?
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


