សុខភាព
ព្យាបាលជំងឺបូសនៃសរីរាង្គក្នុងពោះ និងអាងត្រគាក តាមបែបអន្តរាគមន៍វិទ្យុសាស្ត្រ!
ជំងឺបូស ឬការកកើតចេញជាខ្ទុះ នៃសរីរាង្គក្នុងពោះ និងអាងត្រគាក (Deep abdominopelvic abscess) គឺជាផលវិបាកពីការរីករាលដាលនៃ មេរោគនៅលើសរីរាង្គណាមួយដូចជាថ្លើម តម្រងនោម លំពែង ពោះវៀនធំ សាច់ដុំតាមបណ្តោយឆ្អឹងខ្នង ប្រូស្តាតជាដើម។ ជួនកាល វាជាផលវិបាកជាយថាហេតុនៃការវះកាត់ផ្សេងៗក្នុងពោះដូចជា ការវះកាត់ខ្នែងពោះវៀន ការវះកាត់ថង់ប្រមាត់ជាដើម។

ករណីបូសមានទំហំធំ ចាប់ពី៣-៥សង់ទីម៉ែត្រ ការព្យាបាលដោយប្រើប្រាស់តែឧសថអង់ទីប៊ីយ៉ូទិច ពុំមានប្រសិទ្ធិភាពគ្រប់គ្រាន់ឡើយ។ វិធីសាស្ត្រព្យាបាលដ៏សមស្របសម្រាប់ជំងឺខាងលើ គឺជា ការចោះបង្ហូរខ្ទុះចេញមកក្រៅដោយ គឺដោយមានជំនួយពីរូបភាពវេជ្ជសាស្ត្រដូចជា អេកូសាស្ត្រ ឬស្កាន់នែរជាដើម (Percutaneous Abscess Drainage under ultrasound or CT scan guidance) ។ អត្ថប្រយោជន៍របស់វារួមមាន ការយកសំណាកខ្ទុះទៅបណ្តុះរកមេរោគ និងរកប្រភេទឱសថអង់ទីប៊ីយ៉ូទិច ដែលមានប្រសិទ្ធភាព (pus culture and antibiogram) មិនចាំបាច់វះកាត់បើកពោះ ហានិភ័យទាប ការធូរស្បើយឆាប់រហ័ស ការសម្រាកពេទ្យខ្លី។


“ដើម្បីស្វែងរកមូលហេតុ និងដំណោះស្រាយ ព្រមទាំងឈានទៅរកការព្យាបាល ដែលត្រឹមត្រូវ និងសមស្របលើបញ្ហាពាក់ព័ន្ធនឹងជំងឺនេះ សូមលោកអ្នកអញ្ជើញមកពិគ្រោះពិភាក្សា ជាមួយគ្រូពេទ្យជំនាញអន្តរាគមន៏ផ្នែករូបភាពវេជ្ជសាស្ត្រ (interventional radiologists) នៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានបទពិសោធន៍ខ្ពស់ ក្នុងការចោះបង្ហូរខ្ទុះចេញមកក្រៅដោយសុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់បំផុត”៕


អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្វែងយល់ពីជំងឺទឹកចូលស្រោមសួត!
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


