Connect with us

សុខភាព

ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា

បានផុស

នៅ

ទម្លាប់​ក្នុង​ការរស់នៅ របបអាហារ និងការហាត់ប្រាណ មាន​ឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​សុខភាព​របស់​យើង ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយ​មាន​កត្ដា​មួយចំនួន បាន​ប៉ះពាល់​ដល់​ខួរក្បាល​របស់​យើងដោយ​ពុំ​ដឹង​ខ្លួន ដោយ​ធ្វើឲ្យ​ស្ពឹក រកគិត​អ្វី​ពុំ​ឃើញ ឬងាប់​កោសិកា​ខួរក្បាល ដែល​បណ្ដាល​ឲ្យ​ប្រឈម​នឹង​ការ​ភ្លេចភ្លាំង ពេល​ចាស់ទៅ។

ខាងក្រោម​នេះ ជា​រឿង​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​ខួរក្បាល​ស្ពឹក និង​ងាប់​កោសិកា​ខួរក្បាល៖

១. ខ្សោះ​ជាតិទឹក បណ្ដាល​ឲ្យ​កោសិកា​ខួរក្បាល​រួញតូច

កោសិកា​ខួរក្បាល ក៏ដូច​កោសិកា​ផ្សេងៗ​ទៀត​ក្នុង​រាងកាយ​ដែរ ត្រូវការ​ទឹក ដើម្បី​បំប៉ន​ពួកវា។ បើ​រាងកាយ​ខ្សោះ​ជាតិទឹក នោះ​កោសិកា​នឹង​រួញតូច ហើយ​បណ្ដាល​ឲ្យ​ខួរក្បាល​ដំណើរការ​មុខងារ​មិន​​​ល្អ​។

២. គ្រឿងស្រវឹង គ្មាន​ផ្ដល់​ផលល្អ​ណាមួយ​ដល់​ខួរក្បាល​ទេ

កោសិកា​ខួរក្បាល នឹង​រួញតូច នៅពេល​វា​រង​ការប៉ះពាល់​ដោយ​គ្រឿងស្រវឹង ហើយ​ក្នុង​ការសិក្សា​នានា តាមរយៈ​ការពិនិត្យ CT Scan ក៏រកឃើញ​ដែរ​ថា ខួរក្បាល​រួញតូច ដោយ​សារ​តែ​គ្រឿងស្រវឹង។ គ្រឿងស្រវឹង បង្ក​ឲ្យ​មាន​ការធ្លាក់​ចុះ​វីតាមីន Thiamine ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ខួរក្បាល​ធ្ងន់ធ្ងរ ហៅថា ជំងឺ​រលាក​ខួរក្បាល Wernicke។ រោគសញ្ញា រួមមាន ច្រឡំ បញ្ហា​សម្រួល​សាច់ដុំ​ដែល​អាច​ឈាន​ដល់​ដើរ​មិន​រួច និង​បញ្ហា​ចលនា​ភ្នែក ដោយសារ​ខូច​សរសៃប្រសាទ។ ទាំងនេះ អាច​វិវត្ត​ទៅ​ការ​ភ្លេច​ជាអចិន្ត្រៃយ៍ និង​អសមត្ថភាព​ក្នុង​ការរៀន និង​ចងចាំ​អ្វី​ថ្មីៗ។

៣. Hot Dogs និង Pizza ពាក់ព័ន្ធ​ជាមួយ​ការ​ខូច​កោសិកា​ខួរក្បាល

អាហារ​ប្រភេទ Hot Dogs និង Pizza ស្ថិតនៅ​ក្នុង​ក្រុម​សារធាតុ Advanced Glycation End (ផលិត​ផល​មានស្ករ និង​ប្រូតេអ៊ីន​ កម្រិត​ខ្ពស់)។ ក្រុម AGEs មាន​ការ​បំបែក​មូលេគុល​តូចៗ ដែល​បង្ក​ការ​បំផ្លាញ​ជាង​ពពួក​រ៉ាឌីកាល់​សេរី​ទៀត។ នៅពេល AGEs ចូលទៅ​ក្នុង​សរីរាង្គ​ណា វាបំផ្លាញ​ប្រូតេអ៊ីន តាមរយៈ​ការ​ចងភ្ជាប់ DNA។ នៅពេល DNA ត្រូវ​ចងភ្ជាប់​ជាមួយ AGEs វា​ដំណើរការ​មុខងារ​មិន​បាន​ល្អ។ ជាងនេះទៅ​ទៀត ពេល​ប្រូតេអ៊ីន​កាន់តែច្រើន បាន​បំផ្លាញ​ដោយ AGEs នៅ​ក្នុង​សរីរាង​ណាមួយ វា​ពន្លឿន​ភាព​ចាស់ នៅ​ក្នុង​សរីរាង្គ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៤. កម្រិត​ជាតិស្ករខ្ពស់​ក្នុង​ឈាម

កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម បណ្ដាល​មកពី​ការញ៉ាំ​អាហារ​ច្រើនពេក ការ​ញ៉ាំ​អាហារ​កែឆ្នៃ ឬ​ការ​ញ៉ាំ​អាហារ​មាន​ជាតិស្ករ (Glycemic) ខ្ពស់។ នៅពេល​រាងកាយ ទទួល​ជាតិស្ករ​កម្រិត​ខ្ពស់ វាបញ្ចេញ​អាំងស៊ុយលីន​ក្នុង​បរិមាណ​ច្រើន​ជាង​ធម្មតា ចេញពី​លំពែង​របស់​យើង។ បរិមាណ​អាំងស៊ុយលីន​ក្នុង​កម្រិត​ធម្មតា ​ពុំ​ប៉ះពាល់​រាងកាយ​ទេ ប៉ុន្ដែ​បើ​កម្រិត​ខ្ពស់ វា​ប៉ះពាល់ និង​កែប្រែ​មេតាប៉ូលិស ដោយ​បង្ក​ឲ្យ​ធាត់ និង​រលាក។ វា​ក៏​អាច​បង្ក​ការ​វិវត្ត​ទៅ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ផងដែរ។

កម្រិត​ជាតិស្ករ​ខ្ពស់​ក្នុង​ឈាម បណ្ដាល​ឲ្យ​មាន​ជាតិស្ករ (Glycation) នៅ​ក្នុង​ជាលិកា ដោយ​ការ​ចងភ្ជាប់​ជាលិកា និង​ការ​ពន្លឿន​ការ​បំផ្លាញ​ដោយ​សារធាតុ AGEs។ ដូចបញ្ជាក់​ពី​ខាងលើ សារធាតុ AGEs នេះ ពាក់ព័ន្ធ​ជំងឺ​ភ្លេចភ្លាំង។

៥. ប្រឹង​ហាក់ប្រាណ​ខ្លាំង ពេល​រាងកាយ​ធ្លាក់ចុះ​វីតាមីន C និង E

ការហាត់ប្រាណ គឺល្អ​សម្រាប់​សុខភាព​រយៈពេល​វែង ប៉ុន្ដែ​ក៏មាន​ពពួក​រ៉ាឌីកាល់​សេរី​មួយ​ចំនួន ត្រូវ​បាន​ផលិត នៅពេល​ហាត់ប្រាណ​ផងដែរ។ ប្រសិន​បើ​យើង​មាន​ការ​ធ្លាក់​ចុះ​កម្រិត​វីតាមីន C និង E ពេល​ហាត់ប្រាណ ពពួក​រ៉ាឌីកាល់​សេរី នឹង​បង្ក​ការ​បំផ្លាញ​សរីរាង្គ​ទាំង​អស់ រួម​ទាំង​ខួរក្បាល​ផងដែរ៕

អត្ថបទផ្ដល់ដោយ ៖Hello Krupet

ចុចអាន៖ផ្សិតជួយការពារបញ្ហាភ្លេចភ្លាំង និងខួរក្បាលបានយ៉ាងល្អ

ចុចអាន៖ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើន អាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម