សុខភាព
ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើន អាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ
តើយើងដឹងអត់ថា ការញ៉ាំអាហារកែច្នៃច្រើនជាង២០ភាគរយ នៃបរិមាណកាល់ឡូរីប្រចាំថ្ងៃ អាចធ្វើឲ្យសមត្ថភាពខួរក្បាលរបស់យើងធ្លាក់ចុះ? ពិតណាស់ អាហារកែច្នៃដូចជាស៊ុបបង្កក សាច់ក្រក បឺហ្គឺ ដំឡូងបំពង នំឃេក និងស្ករគ្រាប់ជាដើម។ ថ្វីត្បិតតែមានភាពងាយស្រួល និងរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែអាហារទាំងនេះមិនល្អចំពោះសុខភាពឡើយ។

ការសិក្សាបានបង្ហាញថា អាហារកែច្នៃអាចបង្កើនហានិភ័យនៃការធាត់ជ្រុល បញ្ហាបេះដូង ទឹកនោមផ្អែម និងមហារីក។ បន្ថែមពីនេះ ការញ៉ាំអាហារកែច្នៃច្រើនជ្រុល ក៏រួមចំណែកធ្វើឲ្យធ្លាក់ចុះសមត្ថភាពខួរក្បាល រួមទាំងផ្នែកពាក់ព័ន្ធនឹងមុខងារប្រតិបត្តិការ សមត្ថភាពក្នុងការដំណើរការព័ត៌មាន និងការសម្រេចចិត្តផងដែរ។ ជាក់ស្ដែង អ្នកចូលចិត្តញ៉ាំអាហារកែច្នៃច្រើន មានការថយចុះការសមត្ថភាពខួរក្បាលផ្នែកយល់ដឹងចំនួន២៨% និងមុខងារប្រតិបត្តិចំនួន២៥% លឿនជាងអ្នកដែលមិនសូវញ៉ាំពពួកអាហារទាំងនេះ។
លោកRudy Tanzi សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាលាវេជ្ជសាស្ត្រ Harvard និងជានាយកផ្នែកស្រាវជ្រាវហ្សែន និងវ័យចំណាស់នៅមន្ទីរពេទ្យMassachusetts ក្នុងទីក្រុងBostonមានប្រសាសន៍ថា “បញ្ហាចម្បងនៅក្នុងអាហារកែច្នៃ គឺដោយសារតែអាហារទាំងនោះ មានជាតិស្ករ អំបិល និងជាតិខ្លាញ់ខ្ពស់ ដែលជាកត្តាជំរុញឲ្យមានការរលាកជាប្រព័ន្ធ និងប្រហែលជាការគំរាមកំហែងដ៏ធំបំផុតដល់ដំណើរការវិវត្តន៍នៃអាយុខួរក្បាល និងរាងកាយថែមទៀតផង”។

ហេតុនេះហើយ ដើម្បីពង្រឹងការចងចាំ និងសុខភាពខួរក្បាល ក៏ដូចជាកាត់បន្ថយហានិភ័យសុខភាពផ្សេងៗ គ្នាយើងគួរកាត់បន្ថយការញ៉ាំអាហារប្រភេទនេះ ឲ្យស្ថិតក្នុងកម្រិតទាប ទើបជាការប្រសើរ៕
ចុចអាន៖ជំងឺ ៣ ប្រភេទគ្រោះថ្នាក់ខ្លាំងដល់ជីវិត ដែលបណ្ដាលមកពីការហូបអាហារកែច្នៃច្រើន
ចុចអាន៖ទម្លាប់អាក្រក់ ៥ យ៉ាង បំផ្លាញសុខភាពដោយស្ងៀមស្ងាត់ គ្រោះថ្នាក់ដូចការជក់បារីដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


