សុខភាព
អាហារទាំង ៧ ប្រភេទ ល្អសម្រាប់សួតរបស់អ្នក
ការរក្សាសួតរបស់អ្នកឱ្យមានសុខភាពល្អគឺវាចាំបាច់ដើម្បីឱ្យមានអារម្មណ៍ល្អនិងស្រួលដកដង្ហើម ទោះជាយ៉ាងណាក៏ដោយ កត្តាទូទៅ រួមទាំងការប៉ះពាល់នឹងផ្សែងបារី និងជាតិពុលពីបរិស្ថានក៏ដូច ជាការទទួលទានអាហារដែលអាចប៉ះពាល់ដល់សរីរាង្គសំខាន់ៗ ។
ខាងក្រោមនេះគឺជាអាហារល្អបំផុតទាំង ៧ សម្រាប់មុខងារសួតដែលអ្នកគួរតែបន្ថែមទៅក្នុងរបបអា ហារប្រចាំថ្ងៃរបស់អ្នក៖
១. យ៉ាអួរ

យ៉ាអួរសម្បូរទៅដោយជាតិកាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ និងសេលេញ៉ូម ហើយបើយោងទៅតាមការស្រាវជ្រាវសារធាតុចិញ្ចឹមទាំងនេះអាចជួយជំរុញមុខងារសួត និងការពារប្រឆាំងនឹងហានិភ័យនៃជំងឺស្ទះសួតរ៉ាំរ៉ៃ ។
២. រមៀត

រមៀតត្រូវបានគេប្រើជាញឹកញាប់ដើម្បីលើកកម្ពស់សុខភាពទូទៅដោយសារតែមានឥទ្ធិពលប្រឆាំង នឹងការរលាកដ៏ខ្លាំងក្លារបស់វា។ Curcumin ដែលជាសារធាតុសកម្មសំខាន់នៅក្នុងរមៀត មានអត្ថប្រយោជន៍ជាពិសេសសម្រាប់ជំនួយដល់មុខងារសួត តាមការសិក្សាមួយក្នុងមនុស្ស ២,៤៧៨ នាក់ បានរកឃើញថាការទទួលទាន curcumin ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវមុខងាររបស់សួត ។
៣. ម្ទេស
ម្ទេស គឺជាប្រភពអាហារសម្បូរបំផុតនៃវីតាមីន C ជាការពិត ដោយសារតែផលប៉ះពាល់ដ៏គ្រោះថ្នាក់ នៃផ្សែងបារី អ្នកជក់បារីគួរតែទទួលទានវីតាមីន C បន្ថែម ៣៥ mg ក្នុងមួយថ្ងៃ។ ការទទួលទានម្រេចក្រហមទំហំមធ្យម ១១៩ ក្រាមនឹងផ្តល់ ១៦៩ ភាគរយៈនៃបរិមាណវីតាមីន C ដល់ខ្លួនរបស់អ្នក ។
៤. ល្ពៅ

ល្ពៅមានសារធាតុចិញ្ជឹមជាច្រើនដែលមានប្រយោជន៍សម្រាប់សួត ពួកវាសម្បូរទៅដោយសារធាតុ carotenoids រួមទាំង beta carotene lutein និង zeaxanthin ដែលសុទ្ធតែមានសារធាតុប្រឆាំងអុក ស៊ីតកម្មដ៏មានឥទ្ធិពល និងប្រឆាំងនឹងការរលាក។ តាមការសិក្សាបង្ហាញថាការមានកម្រិត carotenoids ក្នុងឈាមខ្ពស់អាចជួយមុខងារសួតកាន់តែប្រសើរឡើងទាំងមនុស្សចាស់និងក្មេង។
៥. ផ្លែប៉ោម
ការស្រាវជ្រាវបានបង្ហាញថា ការទទួលទានផ្លែប៉ោមជាប្រចាំអាចជួយបង្កើនមុខងារសួត លើសពីនេះ ការទទួលទានផ្លែប៉ោម ៥ផ្លែ ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ កាត់បន្ថយហានិភ័យនៃការវិវត្ត ទៅជាជំងឺស្ទះសួតរ៉ាំរ៉ៃ។ ការទទួលទានផ្លែប៉ោមក៏អាចជួយការកាត់បន្ថយហានិភ័យនៃជំងឺហឺត និង មហារីកសួតផងដែរ។ នេះគឺដោយសារតែផ្លែប៉ោមមានកំហាប់ខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារជាតិ flavonoids និងវីតាមីន C ។
៦. ប៉េងប៉ោះនិងផលិតផលផ្សំចេញពីប៉េងប៉ោះ

ប៉េងប៉ោះនិងផលិតផលផ្សំចេញពីប៉េងប៉ោះជាប្រភពដ៏ល្អបំផុតនៃសារធាតុ lycopene ដែលជាសារធាតុជំនួយសុខភាពសួត។ ការទទួលទានផលិតផលប៉េងប៉ោះត្រូវបានបង្ហាញថាជួយកាត់បន្ថយការរលាកផ្លូវដង្ហើម ចំពោះអ្នកដែលមានជំងឺហឺត និងធ្វើឱ្យមុខងារសួតប្រសើរឡើងចំពោះអ្នកមានជំងឺស្ទះសួតរ៉ាំរ៉ៃ ។
៧. តែបៃតង
តែបៃតងជាភេសជ្ជៈដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ពិសេស Epigallocatechin gallate (EGCG) គឺជាសមាសធាតុធម្មជាតិដែលមាននៅក្នុងតែបៃតង។ វាមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក ហើយត្រូវបានគេបង្ហាញថារារាំងសរសៃឬស្លាកស្នាមនៃជាលិកា។ Pulmonary fibrosis គឺជាជំងឺដែលកំណត់ដោយស្លាកស្នាមរីកចម្រើននៃជាលិកាសួត ដែលប៉ះពាល់ដល់មុខងារសួត ហើយតាមការសិក្សាមួយចំនួនបានបង្ហាញថា EGCG អាចជួយព្យា បាលជំងឺនេះបាន។
ប្រែសម្រួល៖នាងតូច
ចុចអាន៖រូបមន្តធម្មជាតិទាំង ៥ ជួយសម្អាតពោះវៀនធំបានយ៉ាងស័ក្ដិសិទ្ធិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន