Connect with us

សុខភាព

តើសំណាកអ្វីខ្លះដែលអាចយកទៅធ្វើតេស្ត DNA បាន ហើយរយៈពេល​ប៉ុន្មានទើបដឹងលទ្ធផល?

បានផុស

នៅ

DNA មានពាក្យពេញថា​ Deoxyribonucleic acid ឬអាស៊ីតដេអុកស៊ីរីបូនុយក្លេអិច គឺជាម៉ូលេគុលគីមីដែលផ្ទុកនូវប្លង់កំណត់លក្ខណៈរបស់ភាវៈរស់ ហើយមនុស្សគ្រប់គ្នាសុទ្ធតែមាន DNA គ្រាន់តែខុសៗគ្នាប៉ុណ្ណោះ ខណៈភាគច្រើនអ្នកដែលចង់ដឹងពីសាច់ញាតិខ្លួនឯងថាជានរណា គឺតាមរយៈការធ្វើតេស្ត DNA នេះឯង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកអាចធ្វើតេស្ត DNA ដើម្បីកំណត់ពីភាពត្រឹមណាមួយតាមរយៈសំណាកឈាម សក់ ស្បែក ឬទឹកភ្លោះចំពោះអ្នកមានផ្ទៃពោះ ហើយភាគច្រើនទាល់តែនៅមន្ទីរពិសោធន៍ទើបគេអាចធ្វើតេស្ត DNA បាន ។ នៅមន្ទីរពិសោធន៍ អ្នកបច្ចេកទេសនឹងស្វែងរកការផ្លាស់ប្តូរហ្សែន ក្រូម៉ូសូម ឬប្រូតេអ៊ីនរបស់អ្នក ។

ចំណែកលទ្ធផលតេស្តវិញ យើងអាចដឹងត្រឹមតែរយៈពេល ២ ឬ ៣ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែការធ្វើតេស្តមួយចំនួនផ្សេងទៀតក៏ចំណាយពេលច្រើនសប្ដាហ៍ផងដែរ ទើបដឹងលទ្ធផលផ្លូវការ ជាពិសេសការធ្វើតេស្ត DNA កំណត់ភាពជាឪពុក និងកូន ។ អ្នកអាចកំណត់ថាតើនរណាម្នាក់អាចជាឪពុកបង្កើតរបស់កូនអ្នក តាមរយៈការធ្វើតេស្ត DNA ឈាមជាដើម ។

គួរបញ្ជាក់ថា DNA គឺជាកោសិកាមួយដែលបញ្ជូនបន្តពីមេបាទៅកាន់អ្នកជំនាន់ក្រោយនៅពេលបន្តពូជ ។ ដោយហេតុថា​​ កោសិកាកូនកើតឡើងពីការបញ្ចូលគ្នានៃកោសិកាមេជីវិតរបស់ឪពុក និងម្តាយ ដូច្នេះកោសិកាកូននឹងមានផ្ទុក DNA របស់ឪពុកផង និងម្តាយផង ទើបធ្វើឲ្យមនុស្សដែលជាប់សាច់ឈាមគ្នាតែងតែមាន DNA ស្រដៀងគ្នា ទោះមិនដូចគ្នា ១០០ ភាគរយក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Cleveland Clinic

ចុចអាន ៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម