ក្រសួង​សុខាភិបាល​​​ច្រាន​ចោល​​​​​ការ​ផ្សាយ​របស់​សារព័ត៌មាន​ ដែល​​​ថា​​​ថ្លៃ​អាហារ​ និង​ការស្នាក់ធ្វើ​ចត្តាឡីស័ក​ ខ្ពស់​​កប់​ពពក​​​​​​​​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ក្រសួង​សុខាភិបាល​​​ច្រាន​ចោល​​​​​ការ​ផ្សាយ​របស់​សារព័ត៌មាន​ ដែល​​​ថា​​​ថ្លៃ​អាហារ​ និង​ការស្នាក់ធ្វើ​ចត្តាឡីស័ក​ ខ្ពស់​​កប់​ពពក​​​​​​​​

បានផុស

នៅ

ក្រសួង​សុខាភិបាល​នៅ​​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​នេះ​បាន​រាន​ចោល​ទាំង​ស្រុង​នូវ​ការ​ផ្សាយ​មិនត្រឹមត្រូវ​របស់​សារព័ត៌​មានអនឡាញ​ NP Video ដែល​បាន​​ផ្សាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ពី​ថ្ងៃ​ម្សិលមិញ​នេះ ស្តីពីតម្លៃរបបអាហារ​ និងការស្នាក់ធ្វើ​ចត្តាឡីស័ក​ របស់បុគ្គល​ ដែលមានអាក់ខានឈ្មោះ​ San Sek Sokhom​ ដែលមានចរិតបំពុលសង្គម​ និង​ចោទ​ប្រកាន់​ដោយ​មិន​ទាំង​យល់​​ពី​នីតិវិធី​ក្នុង​ការ​ជ្រើសសរើស​កន្លែង​ធ្វើ​ចត្តាឡីស័ក​ ក្នុង​ពេល​ដែល​ក្រសួង​សុខាភិបាល​កំពុង​តែ​ខិត​ខំ​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​កុំ​ឲ្យ​មានការចម្លងដោយសារការនាំចូលវីរុសកូវីដ-១៩​ ពីក្រៅប្រទេសមកកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​​បាន​បញ្ជាក់​ថា​ ការជ្រើសរើស​សណ្ឋាគារសម្រាប់ធ្វើ​ចត្តាឡីស័ក​ ដោយបង់ថ្លៃ​ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់បុគ្គលរូបនោះដោយខ្លួនឯង​ ដោយគ្មានការបង្ខិតបង្ខំឡើយ​​ ព្រម​ទាំង​មាន​ការ​ចុះ​ហត្ថលេខាលើ​ទម្រង់ជ្រើសរើស​ទីកន្លែងដោយសាមីខ្លួនផ្ទាល់ទៀតផង។

ប្រសិនបើបុគ្គលរូបនោះមិនមានថវិកាបង់ថ្លៃសណ្ឋាគារ​ និងចំណីអាហារខ្លួនឯងនោះ​ គាត់​អាច​ជ្រើសសរើសយកកន្លែង​ ដែលរៀបចំដោយរដ្ឋជាអ្នកចេញថ្លៃជួសបាន។ តែករណីនេះ​ គឺ​បុគ្គល​រូបនេះ​ ដឹង​ហើយ​ថា​ ត្រូវបង់ថ្លៃសណ្ឋាគារ​ និងម្ហូបអាហារ​ ហើយ​ជ្រើស​យកដោយខ្លួនឯងទៀត​ តែបែរជាមកចោទប្រកាន់ក្រសួងបែបនេះទៅវិញ​ ដែលក្រសួង​ សូម​ប្រកាស​ច្រាន​ចោល​ទាំង​ស្រុង​នូវរាល់ការលើក​ឡើងតាមការផ្សាយរបស់​ NP Video និងបុគ្គលរូបនេះផងដែរ។ NP Video គួរតែមុន​នឹងផ្សាយ​ ត្រូវស្រាវជ្រាវពិនិត្យមើលឲ្យបានច្បាស់លាស់ជាមុនសិន​ ចៀសវាងការផ្សាយមិនត្រឹមត្រូវ​ ដែលធ្វើឲ្យមានការយល់ច្រឡំ​ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបាន​ និង​កំពុង​ខិតខំធ្វើការទាំងថ្ងៃទាំងយប់​ មិនទាំងបានឈប់សម្រាកផងនោះ។ រីឯ​ ការបង់ថ្លៃ​ស្នាក់នៅ​ ហូប​ចុក​សម្រាប់ជនជាតិខ្មែរ គឺបង់ឲ្យទៅសណ្ឋាគារ​ផ្ទាល់តែម្តង​ ដោយខ្លួនឯង​ ដែល​សណ្ឋាគារ​ជា​អ្នក​ទទួលបន្ទុកផ្តល់សេវាសម្រាប់បុគ្គលស្នាក់នៅ​។

ក្រសួង​​បាន​ជូននូវការពន្យល់​ និង​ការ​ឆ្លើយ​តប​ចំពោះ​ការ​លើកឡើង​ពីរឿងនេះ​ ជូនទៅបុគ្គលរូបនោះ​ ដែលបានប្រើ​ប្រាស់អាក់ខោនផ្សេងៗគ្នា​ តែសាច់រឿងតែមួយ​ ហើយ​ក្រសួង​ ក៏បានពន្យល់គាត់​ គាត់​ក៏​បានឆ្លើយ​តបបំភ្លឺលើ​ការយល់ច្រឡំរបស់គាត់រួចហើយ​ដែរ​ (មានដូចខាងក្រោមនេះ) តែ​ NP Video អនឡាញ​ នៅតែបន្តបំផុសរឿងដែលមិនត្រឹមត្រូវនេះ។

ក្រសួង​បាន​​​ស្នើ​សុំអាជ្ញាធរមានសមត្ថកិច្ច​ និងអាជ្ញាធរពាក់ព័ន្ធ​ ចាត់ការលើសារព័ត៌មាន​ ដែល​ផ្សព្វផ្សាយ​មានចរិតមិនត្រឹមត្រូវ​​ បំពុលសង្គម​នេះផង​ ដែលក្នុងកាល:ទេស:នេះ​ យើង​គួរតែរួមគ្នា​ទប់​ស្កាត់ការចម្លងវីរុសកូវីដ-១៩​ និងអនុវត្តវិធានការសុខាភិបាលឲ្យបានហ្មត់ចត់​ ដើម្បី​ប្រទេស​កម្ពុជា​មិន​មានការចម្លងចូលក្នុងសហគមន៍​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣១ នាទី មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ៤០ នាទី មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ១ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

ព័ត៌មានជាតិ១ ម៉ោង មុន

សប្តាហ៍​ក្រោយ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ អនុម័ត​សំណើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិ​របស់​ថ្នាក់ដឹកនាំ​កំពូលៗ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services