សុខភាព
មូលហេតុ និងរោគសញ្ញា ដែលអាចបណ្តាលឲ្យក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ
ក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្តៅខ្លួនធំជាង ឬស្មើ ៣៧.៨ អង្សាសេ។
១) មូលហេតុដែលនាំឲ្យមានការកើនឡើងកំដៅក្នុងអំឡុងពេលមានផ្ទៃពោះ មានបីប្រភេទគឺ:
ក. មូលហេតុមិនសូវធ្ងន់ធ្ងរ ៖
– រលាកត្រចៀក
– រលាកបំពង់ក
– រលាកទងសួត
– ផ្តាសាយធំ
ខ. មូលហេតុធ្ងន់ធ្ងរ ៖
– ការរលាកតម្រងនោម
– ការរលាកប្រដាប់បន្តពូជ
– ការរលាកស្រោមទឹកភ្លោះ
– ស្អូច, Toxoplasmose , cytomegalovirus , herpès , រលាកសួត ,ស្រឡទែន,រលាកថ្លើមប្រភេទ B ,C, របេង, listeriose , ជំងឺអេដស៍
គ. មូលហេតុដែលអាចបណ្តាលឲ្យមានការវះកាត់បន្ទាន់មានដូចជា ៖
– រលាកខ្នែងពោះវៀន
– រលាកថង់ទឹកប្រមាត់
២) រោគសញ្ញាដែលអាចកើតមានឡើងគួបផ្សំជាមួយការកើនឡើង នៃកម្ដៅ ៖
ក. សញ្ញា នៃការពិបាកបត់ជើងតូចមានដូចជា ៖
– នោមពិបាក នោមមិនអស់ នោមក្រហាយ នោមមានឈាម
– ឈឺចង្កេះ
ខ. សញ្ញាផ្នែកប្រដាប់រំលាយអាហារ ៖
– រាគ
– ក្អួត ចង្អោរ
– ចុកពោះ
គ. សញ្ញា នៃផ្លូវដង្ហើម ៖
– ក្អក ហត់ ពិបាកដកដង្ហើម
– ថប់ដើមទ្រូង
ឃ. សញ្ញានៃប្រដាប់បន្តពូជ ៖
– ធ្លាក់សខ្លាំង មានក្លិនស្អុយ
– ការធ្លាក់ឈាម និងការហូរខ្ទុះ
*បញ្ជាក់: ចំពោះការបង្ករោគដោយ ប៉ារ៉ាស៊ីត វីរុស ឬបាក់តេរីមួយចំនួនធំគឺមិនបណ្តាលឲ្យមានសញ្ញាតម្អូញអ្វីទាំងអស់ ដូច្នេះទាមទារឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវមកពិនិត្យផ្ទៃពោះ និងធ្វើតេស្តឈាមរកមេរោគមួយចំនួនឲ្យបានទៀងទាត់ និងទាន់ពេលវេលា។

៣) កត្តាប្រឈមនៅពេលដែលមានអាការៈគ្រុនក្តៅក្នុងអំឡុងពេលមានផ្ទៃពោះមានដូចជា ៖
– អាចបណ្តាលឲ្យរលូតកូន
– កូនកើតមិនគ្រប់ខែ
– ទារកស្លាប់ក្នុងពោះ
– ជំងឺដែលអាចកើតមានលើទារកដែលបណ្តាលមកពីការឆ្លងរោគពីម្តាយទៅកូន។
៤) វិធីការពារ និងព្យាបាល ៖
– ត្រូវនៅឲ្យឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត
– មិនត្រូវបរិភោគ សាច់ឆៅ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ
– មិនត្រូវបរិភោគ អាហារផ្អាប់ ឬអាហាររក្សាក្នុងទូរទឹកកករយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន
– ត្រូវនៅឲ្យឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬស្អូចព្រោះបណ្តាលឲ្យឆ្លងបាន
– ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាមដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ
– បើមានអាការៈក្តៅខ្លួន កម្ដៅលើស ឬស្មើ៣៧.៨អង្សាសេ ត្រូវមកមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីទទួលបានការព្យាបាល និងស្វែងរកមូលហេតុ ឲ្យទាន់ពេលវេលាចៀសវាងការបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ។
សុភមង្គលក្នុងគ្រួសារបានដោយសារ គ្មានការចម្លងមេរោគចំពោះម្តាយ និងកូន៕
អត្ថបទ ៖ រស្មី
ចុចអាន៖សញ្ញា និងវិធីព្យាបាលការហើមជើងកំឡុងមានផ្ទៃពោះ!
ចុចអាន៖ខ្លាចការចាក់ ឬលេបថ្នាំ ស្ដ្រីអាចប្រើប្រាស់កៅអៀកពន្យារកំណើតជំនួសបាន
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


