សុខភាព
ត្រូវដឹង! នៅជិត ឬហិតក្លិនសំរាមយូរ ធ្វើឲ្យសុខភាពយើងរងផលប៉ះពាល់មិនតិចទេ
សំរាមជារបស់កខ្វក់ដែលគ្មានគ្នាយើងណាចង់ទៅប៉ះពាល់ជិតស្និទ្ធទេ ព្រោះវាមានផ្ទុកមេរោគច្រើន អាចធ្វើឲ្យយើងឈឺបាន។ ដូចគ្នានេះ សំរាមជាផ្នែកធំមួយធ្វើឲ្យក្នុងផ្ទះ ឬទីក្រុងមួយបាត់បង់សោភណភាព ហើយក៏បង្កឲ្យមានខ្យល់ពុលកើតឡើងដែរ។

ការបោះចោលសំរាមផ្ដេសផ្ដាស ធ្វើឲ្យសារធាតុគីមីចេញមកក្រៅ អាចប៉ះពាល់ដល់សុខភាពមនុស្សយើងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ក្មេងៗ និងមនុស្សចាស់ដែលមានសុខភាពខ្សោយងាយប្រឈមនឹងគីមីពុលនេះ ធ្វើឲ្យសុខភាពមានបញ្ហាណាស់។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
នៅពេលដែលយើងនៅក្បែរ ឬហិតក្លិនសំរាមចូលទៅក្នុងខ្លួនយូរៗទៅ សុខភាពនឹងចុះទ្រុឌទ្រោម ងាយប្រឈមនឹងជំងឺផ្សេងៗមិនខាន។ ក្រៅពីបង្កជាជំងឺប៉ះពាល់សុខភាព ការចោលសំរាមដោយគ្មានសណ្ដាប់ធ្នាប់ ក៏អាចបង្កជាគ្រោះថ្នាក់ជាយថាហេតុណាមួយដល់មនុស្សយើងគ្រប់បានផងដែរដូច៖
១.ឆ្លងមេរោគ៖
– ឆ្លងមេរោគដល់ស្បែក ឬឈាម (បើយើងប៉ះពាល់នឹងសំរាមផ្ទាល់ ឬប៉ះពាល់ពេលមានដំបៅ)
– ឆ្លងមេរោគភ្នែក និងប្រព័ន្ធផ្លូវដង្ហើម
– កើតជំងឺផ្សេងៗ (បើយើងត្រូវសត្វស៊ីសំរាមជាអាហារខាំ ដូចជាកណ្ដុរ។ល។)
– ឆ្លងមេរោគដល់ក្រពះ-ពោះវៀន (តាមរយៈសត្វរុយទុំលើសំរាម រួចទុំលើចំណីអាហារយើងញ៉ាំ)
២.ជំងឺរ៉ាំរ៉ៃ
អ្នកធ្វើការជាមួយសំរាមច្រើន អាចប្រឈមនឹងបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃ ឬអាចឈានដល់កើតជំងឺមហារីកក៏មាន។
វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ថា ដើម្បីការពារផលប៉ះពាល់ទាំងនេះ ដល់ខ្លួនយើងផ្ទាល់ ក៏ដូចជាមនុស្សគ្រប់រូបដែលរស់នៅជុំវិញខ្លួន យើងត្រូវរៀបចំទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ល្អ ទើបធានាបាននូវសុខភាពល្អ ហើយកន្លែងយើងរស់នៅក៏មានសោភណ្ឌភាពស្អាត។
យកល្អ បើអាចគួរបែងចែកសំរាមស្ងួត សើម ប្លាស្ទីក ឬកែវស្រួច តាមដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់អ្នកប្រមូលសំរាម ហើយយើងក៏អាចជួយបង្ការគ្រោះថ្នាក់ផ្សេងៗមិនឲ្យកើតឡើងបានដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


