Connect with us

KPT+

ជីវិត​លឿន​ណាស់ រស់នៅ​ឲ្យ​បាន​ពេញលេញ​ទើប​មិន​សោកស្ដាយ

បានផុស

នៅ

តើ​វ័យ​ណាមួយ​ដែល​ខ្ជះខ្ជាយ​ពេលវេលា​ជាង​គេ​បំផុត?

ជីវិត​ដើរ​ទៅ​លឿន​ជាង​អ្វី​​ដែល​យើង​គិត​គឺ​លឿន​មែនទែន។  នៅ​ពេល​ដែល​គ្រប់គ្នា​មាន​អាយុ ខ្ទង់២០ ឆ្នាំ​ភាគច្រើន​គិត​ថា នៅ​មាន​ពេល​ច្រើន​ទៀត ប៉ុន្តែ​ពេល​ដែល​ភ្ញាក់​ដឹង​ខ្លួន​ថា ចូល​ខ្ទង់ ៣០ ឆ្នាំ​ហើយ គ្រប់យ៉ាង​ហាក់​យឺត​ពេល​សម្រាប់​អ្វី​ដែល​គួរ​ធ្វើ​និង​ចាប់​ឱកាស​ក្នុង​នាម​ជា​យុវជន។

បី​យ៉ាង​ខាងក្រោម​នេះ​ទំនង​ជួយ​នាំ​ឲ្យ​ម្នាក់ៗ​ចេះ​រស់នៅ​ក្នុង​ជីវិត​មួយ​បាន​ពេញលេញ​ព្រោះ​ថា​ជីវិត​យើង​តែង​មាន​រយៈ​ពេល​ខ្លី​ណាស់ ហើយ​យើង​មិន​ដឹង​ថា​ថ្ងៃ​ស្អែក ពិភពលោក​មាន​រឿង​អ្វី​កើតឡើង​ឡើយ។

១ រស់នៅ​កុំ​លូកលាន់​រឿង​អ្នកដទៃ​ច្រើន

ជា​ញឹកញាប់​យើង​ព្យាយាម​ជួយ​បង្ហាញ​ផ្លូវ​មនុស្សម្នា​នៅ​ពេល​យើង​ឃើញ​ថា ពួកគេ​ធ្វើខុស ពេលខ្លះ​យើង​រិះគន់ ពេលខ្លះ​យើង​កើតទុក្ខ។ អាកប្បកិរិយា​ប្រភេទ​នេះ​អាច​នាំ​ឲ្យ​យើង​នូវ​បញ្ហា​និង​ការ​យល់​ច្រឡំ​ច្រើន​បង្កើត​ទំនាស់​ខាតពេល។ កុំ​បង្ខំ​យក​គំនិត​យើង​ទៅ​អនុវត្ត​ទៅ​លើ​អ្នក​ដទៃ​លើកលែង​តែ​ពួកគេ​សុំ។ ចូរ​ទុក​ឲ្យ​អ្នក​ដែល​ចង់​បាន​ជំនួយ​ស្វែងរក​មនុស្ស​ដែល​ត្រូវ​នឹង​បញ្ហា​របស់​គេ។ យើង​ជោគជ័យ​កម្រិត​ណា​ក៏​យើង​មិន​ដឹងស្ថានភាព​ពិត​របស់​គ្រប់គ្នាដែរ ថែមទាំង​គ្មាន​សិទ្ធិ​​ទៅ​ណែនាំ​អ្នកណា​ម្នាក់​លើ​ផ្លូវជីវិត​របស់គេនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ចេះ​បត់បែន​តាម​គោលដៅ​ខ្លួនឯង

ពេលខ្លះ​យើង​មាន​អារម្មណ៍​ថា ជួប​ជា​ពេល​វេលា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ចាត់វិធានការ​និង​ដាក់​ផែន​ការ​របស់​យើង​ឲ្យ​មាន​ចលនា​ឆ្ពោះ​ទៅ​គោលដៅ​ណាមួយ។ តែ​ក្រោយមក​ក៏ដឹងថា គិតខុស។ មនុស្ស​យើង​ចាំ​បាច់​ចេះ​បត់បែន។ ការ​ចេះ​វិភាគ​ទីតាំង​បច្ចុប្បន្ន​របស់យើងនិងអនាគត​ដែល​អាច​កើត​មាន ជា​របៀប​ដែល​មាន​ឥទ្ធិពល​លើ​អនាគត​វែងឆ្ងាយ ​ព្រោះ​យើង​នៅ​សល់​ពេល​ដែល​ដោះស្រាយ​ផ្លាស់ប្ដូរ​ទាន់​ពេល ។ ពេល​ខ្លះ​យើង​កំពុង​ងប់ងុល​ដែល​ជា​គ្រោះថ្នាក់។ ការ​ងប់ងុល​អ្វី​មួយ​ពេក ក៏​ខាតពេល ព្រោះ​យើង​ភ្លេច​មើល​ជុំវិញ​រង្វង់​ខាងក្រៅ។ យើង​ភ្លេច​ថា​យើង​កំពុង​ដាក់​កំហិត​ខ្លួនឯង​ឲ្យ​ធ្វើ​តែ​ការ​ហ្នឹង ហើយ​ពេល​ការ​ហ្នឹង​ហួស​សម័យ​កាល យើង​ក៏​ចេញ​ពី​រង្វង់​សម័យកាល​ដូចគ្នា។

៣ រាល់​សកម្មភាព​តែង​មាន​ប្រតិកម្ម​ផ្ទុយ(កាំបិត​មុខ​ពីរ)

មុន​ពេល​និយាយ​អ្វី​ឬ​ធ្វើ​សកម្មភាព​តាម​របៀប​ណាមួយ​សូម​គិត​អំពី​ផលវិបាក​ដែរ។ មនុស្សម្នាក់ៗ អាច​នឹង​មិន​បាន​ត្រៀម​ទុក​ជាមុន​ដើម្បី​ស្ដាប់​សេចក្ដី​ពិត​ដែល​ប៉ះពាល់​ចិត្ត​ថ្លើម​ពួកគេ​នៅឡើយ។កាយវិការ​របស់​យើង​ពេល​ខ្លះ មិន​ថា​ចេតនា​របស់​យើង​ល្អ​យ៉ាងណា​ក៏​ដោយ​ចូរ​រើស​ពាក្យ​ពេចន៍​នីមួយៗ​ដោយ​ប្រុងប្រយ័ត្ន។ យើង​មិន​បាន​កើត​មក​លើ​ផែនដី​នេះ​ដើម្បី​ជំទាស់​រារាំង​ផ្លូវ​អ្នកណា​ម្នាក់​នោះ​ទេ។ យើង​កើត​មក​ព្រោះ​គោលដៅ​យើង​គេ​កើត​មក​ជាមួយ​ការងារ​របស់​គេ។​យើង​គ្មាន​ពេល​ទៅ​ចំណាយ​បំផ្លាញ​គ្នា​ឡើយ៕

ប្រែសម្រួល៖​ ឡាហ្សូលី

ចុចអាន៖ទៀន​ក្រអូប​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​ ​និង​ភាព​នឿយហត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៤៥ នាទី មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៥១ នាទី មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ចរាចរណ៍២០ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

Sokha Hotels

ព័ត៌មានពេញនិយម