KPT+
បុរសមានប្រតិកម្មដូចម្តេច នៅពេលពួកគេទាក់ទងជាមួយស្ត្រីឆ្លាតជាងខ្លួន
មនុស្សជាច្រើនតែងនិយាយថា ភាពឆ្លាតវៃនឹងក្លាយជារឿងសំខាន់មួយ ដែលបុរសច្រើនមានទំនោរទៅរកស្ត្រី។ បុរសជាច្រើននិយាយថា ពួកគេចូលចិត្តមានទំនាក់ទំនងជាមួយនារីដែលវ៉ៃឆ្លាត។ ប៉ុន្តែនៅពេលដែលស្ត្រីឆ្លាតបង្ហាញភាពម្ចាស់ការលើបុរស ពួកគេប្រែជាមានអារម្មណ៍មិនសូវស្រួលចិត្តទៅវិញ។
ការសិក្សានាពេលថ្មីៗនេះត្រូវបានធ្វើឡើង ដើម្បីរកមើលអ្វីដែលបុរសមានអារម្មណ៍ នៅពេលពួកគេនៅជុំវិញស្ត្រីឆ្លាត។ ការសិក្សាបញ្ជាក់ថា ចំណង់ចំណូលចិត្តអាចផ្លាស់ប្ដូរបាន អាស្រ័យលើចម្ងាយផ្លូវចិត្ត។ នៅពេលណាដែលយើងព្យាយាមវិភាគមនុស្សម្នាក់ដែលយើងមានអារម្មណ៍ថា គេមិនបាននៅជិតយើង ឬឃើញមួយភ្លែត យើងតែងមានទំនោរក្នុងការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅនឹងលក្ខណៈនៃការទាក់ទាញរបស់មនុស្សម្នាក់នោះ។

ជាទូទៅគ្រប់គ្នាតែងចូលចិត្តមនុស្សដែលមានចរិតល្អជាងខ្លួនឯង។ ប៉ុន្តែអ្វីៗប្រែជាខុសគ្នាទាំងស្រុងនៅពេលដែលមនុស្សពីរនាក់នៅក្បែរគ្នា។ នៅពេលណាដែលយើងនៅក្បែរមនុស្សម្នាក់ ការយល់ឃើញរបស់យើងចំពោះបុគ្គលនោះអាចនឹងផ្លាស់ប្ដូរយ៉ាងខ្លាំង។
ការស្រាវជ្រាវបានសន្និដ្ឋានថា បុរសមានការចាប់អារម្មណ៍ចំពោះស្ត្រីដែលមានភាពឆ្លាតវៃ នៅពេលពួកគេកំពុងវិភាគនាងពីចម្ងាយ។ ប៉ុន្តែការយល់ឃើញដែលពួកគេមានចំពោះស្ត្រី អាចផ្លាស់ប្ដូរ នៅពេលពួកគេមានវត្តមានក្បែរស្ត្រីទាំងនេះ។

ការស្រាវជ្រាវនេះគឺជាការច្របាច់បញ្ចូលគ្នានៃការសិក្សាចំនួន ៦ ផ្សេងគ្នា ដែលមានប្រធានបទបុរសចំនួន ៦៥០ ផ្សេងៗគ្នា។ ផ្អែកលើការវាយតម្លៃវិជ្ជាជីវៈរបស់អ្នកនិពន្ធវេជ្ជបណ្ឌិត Lora Park បុរសដែលមានទំនាក់ទំនងជាមួយស្ត្រីដែលមានចម្ងាយរាងកាយរវាងពួកគេ ច្រើនតែមានប្រតិកម្មវិជ្ជមានចំពោះអ្នកដែលពួកគេយល់ថា ឆ្លាតជាងពួកគេប៉ុណ្ណោះ។ បុរសជាធម្មតាកាន់តែមានការចាប់អារម្មណ៍ចំពោះស្ត្រីដែលពួកគេដឹងថា អាចធ្វើឲ្យគេប្រសើរជាងមុន។
ប៉ុន្តែនៅពេលដែលបុរសទាំងនេះទាក់ទងជាមួយស្ត្រីឆ្លាតទល់មុខគ្នា ពួកគេមានប្រតិកម្មនិងការឆ្លើយតបខុសគ្នាទាំងស្រុង។ ពួកគេមានការចាប់អារម្មណ៍តិចទៅលើស្ត្រីឆ្លាតជាងខ្លួន នៅពេលបានរកឃើញថា ពួកគេមិនអាចធ្វើបានល្អជាងស្ត្រីទាំងនេះ ទាក់ទងនឹងបញ្ញានិងចំណេះដឹង។

ផ្អែកលើជំនាញវិជ្ជាជីវៈរបស់វេជ្ជបណ្ឌិត Park បញ្ជាក់ថា បុរសជួបប្រទះនូវការផ្លាស់ប្ដូរភ្លាមៗ ក្នុងការវាយតម្លៃខ្លួនឯង។ និយាយឲ្យសាមញ្ញ បុរសមានអារម្មណ៍នៃភាពទាក់ទាញបានតែពីដំបូង បន្ទាប់មកពួកគេក៏មានអារម្មណ៍ថា មានការគំរាមកំហែងច្រើនជាងការទាក់ទាញទៅវិញ។
ជាទូទៅ មនុស្សម្នាក់អាចផ្លាស់ប្ដូរ នៅពេលណាដែលពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សម្នាក់ទៀត ដែលមានចរិតលក្ខណៈខុសពីពួកគេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖relrule
ចុចអាន៖ហេតុផលតូចៗដែលបុរសចូលចិត្តនារីមានអត្តចរិតល្អនាំសុភមង្គលជូនគ្រួសារសងខាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


