វិធី ៥ បញ្ឈប់​គំនិត​អវិជ្ជមាន​ដែល ​​រិះគន់​ខ្លួនឯង​បំបាក់​ទឹកចិត្ត
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

វិធី ៥ បញ្ឈប់​គំនិត​អវិជ្ជមាន​ដែល ​​រិះគន់​ខ្លួនឯង​បំបាក់​ទឹកចិត្ត

បានផុស

នៅ

ការ​រិះគន់​ពី​ខាងក្នុង​គឺ​ជា​សំឡេង​ខាង​ក្នុង​ខួរក្បាល​របស់​យើង បេះដូង​យើង​ដែល​មាន​ថាមពល​បំផ្លិចបំផ្លាញ​​ផ្លូវ​ចិត្ត​ឬ​លើកទឹកចិត្ត។​ ប្រសិន​បើ​សំឡេង​នោះ​អវិជ្ជមាន​ពេក តើ​យើង​ខ្លួនឯង​​អាច​ជំទាស់​នឹង​ការ​រិះគន់​​របស់​យើង​ខ្លួនឯង​បាន​តាម​របៀប​ណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បង្កើត​មិត្ត​ជាមួយ​វា

ជំនួសឲ្យការ​ប្រយុទ្ធ​ជាមួយ​អារម្មណ៍​បែប​នោះ​ ហេតុអ្វី​មិន​ព្យាយាម​សាកល្បង​រាប់អាន​វា​​សិន? ការ​រិះគន់​ពី​ខាង​ក្នុង​របស់​យើង​ដូចជា​ឪពុកម្ដាយ​ដែល​រិះគន់​ គឺ​មាន​តែ​ព្យាយាម​ជួយ​ និង​ការពារ​យើង​ពី​ការ​ឈឺចាប់។

ទោះបី​ជា​ពេល​ខ្លះ​វា​អាច​វាយ​ប្រហារ​យើង ​ដោយ​ពាក្យ​ឈឺចាប់​ក៏​ដោយ​ មិន​មាន​ន័យ​ថា​គោលដៅ​សំខាន់​គឺ​ការ​បំផ្លាញ​ខ្លួនឯង​ទេ។ វិធី​ល្អ​ដើម្បី​ប្រកួតប្រជែង​ គឺ​ត្រូវ​សហការ​និង​ស្ដាប់​នូវ​អ្វី​ដែល​ការ​រិះគន់​​កំពុង​និយាយ។

. បន្ត​ដំណើរ​ទៅ​មុខ

នៅ​ពេល​ការ​រិះគន់​ផ្នែក​ខាងក្នុង​ប្រែ​ទៅ​ជា​អាក្រក់ ​វិធី​ល្អ​គឺ​មិន​ចាំបាច់​អើពើ​នឹង​រឿង​នោះ​ ហើយ​បន្ត​ទៅ​មុខ​ទៀត។ ទទួលស្គាល់​ការ​ក្រើនរំលឹក​ ការ​រិះគន់​ពី​ខាងក្នុង​ ប៉ុន្តែ​កុំ​ពឹង​ផ្អែក​លើ​អ្វី​ដែល​វា​បាន​ប្រាប់​យើង​ពេក។

យើង​អាច​ផ្លាស់ប្ដូរ​ការ​ផ្ដោត​អារម្មណ៍​លើ​រឿង​ផ្សេង​ទៀត​ ជា​ជាង​ចំណាយ​ពេល​វេលា​ច្រើន​ព្រួយបារម្ភ​ពី​បញ្ហា​ដែល​ព្យាយាម​បង្ហាញ​ដល់​យើង។

៣. មាន​ភាព​វិជ្ជមាន​រក្សា​ក្ដី​សង្ឃឹម

ការ​រិះគន់​ខាងក្នុង​របស់​យើង​ កើតឡើង​នៅ​ពេល​យើង​ពោរពេញ​ទៅ​ដោយ​គំនិត​អវិជ្ជមាន។ ​​សូម​រក្សា​ភាព​វិជ្ជមាន​និង​ពន្លឺ​គ្រប់​ពេល​វេលា។​ នៅ​ពេល​ដែល​អ្វីៗ​មិន​ដូច​ការ​គ្រោងទុក​ សូម​គិត​ពី​វិធី​មួយ​ដែល​ប្រសើរ​ជាង​នេះ។

អ្វី​ដែល​សំខាន់​កុំ​អនុញ្ញាត​ឲ្យ​ការ​រិះគន់​ខាង​ក្នុង​របស់​យើង មក​គ្រប់គ្រង​អារម្មណ៍​និង​ធ្វើ​ឲ្យ​យើង​ស្ថិត​ក្នុង​ភាព​ងងឹត​បាន​ឲ្យ​សោះ។

. ធ្វើឲ្យ​មាន​សន្តិភាព​ជាមួយ​អតីតកាល​របស់​យើង

វិធី​មួយ​នៃ​ការ​យក​ឈ្នះ​លើ​ការ​រិះគន់​ខាងក្នុង ​គឺ​តាម​រយៈ​ការ​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជាមួយ​អតីតកាល​របស់​យើង។ ការ​រិះគន់​ពី​ខាង​ក្នុង​ ច្រើន​តែ​ត្រូវ​បាន​បង្កើត​ចេញ​ពី​បទពិសោធន៍​ដ៏​គួរឲ្យ​តក់ស្លុត។ បទពិសោធន៍​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រឹងមាំ​គ្រប់គ្រាន់ ​ដែល​យើង​បាន​ធ្វើឲ្យ​មាន​អន្តរកម្ម​នៅ​ក្នុង​​ពេល​បច្ចុប្បន្ន។

វិធី​មួយ​ទៀត​​ ដើម្បី​បំបាត់​អារម្មណ៍​អវិជ្ជមាន ​គឺ​ការ​អភ័យទោស។ អភ័យទោស​ដល់​អ្នក​ដែល​បាន​ធ្វើ​ខុស​នឹង​យើង​ ហើយ​អភ័យទោស​ឲ្យ​ខ្លួនឯង។

៥. បង្ហាញ​ភស្តុតាង​ណាមួយ​ថា​គ្រប់យ៉ាង​គឺ​ខុស

ដូចគ្នា​នឹង​យើង​រិះគន់​ជីវិត​ពិត​របស់​យើង បង្ហាញ​ថា​នេះ​ជា​រឿង​ខុស។ បង្ហាញ​ការ​រិះគន់​ខាង​ក្នុង​ថា​យើង​មិនមែន​ជា​អ្វី​ដែល​វា​កំពុងតែ​គិត​ថា​ជា​យើង​ទេ។​ ប្រាប់​ខ្លួនឯង​ថា​យើង​ជា​មនុស្ស​ពូកែ ​គួរ​ឲ្យ​ទុកចិត្ត​ មាន​ចិត្ត​ល្អ​និង​ចេះ​ស្រឡាញ់​រាប់អាន​អ្នកដទៃ។

ការ​រិះគន់​ពី​ខាង​ក្នុង​របស់​យើង ​អាច​បង្ខំ​យើង​ឲ្យ​ក្លាយ​ជា​អ្វី​ដែល​អ្នកដទៃ​ចង់​ឲ្យ​​ធ្វើ។ វា​បណ្ដាល​បរាជ័យ​ក្នុង​ការ​មើល​ឃើញ​ពី​ភាព​ខ្លាំង​របស់​យើង ​ជា​មនុស្ស​ម្នាក់។ ដូច្នេះ​ត្រូវ​បង្ហាញ​ការ​រិះគន់​ខាង​ក្នុង​របស់​យើង ​នូវ​អ្វី​ដែល​ខ្លួនយើង​មាន​សមត្ថភាពពិតប្រាដក៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖វាយ​បក​លើ​មនុស្ស​ដែល​និយាយ​បំពាន​យើង ប្រើ​វិធី​ទាំង​នេះ

ចុចអាន៖ហេតុផល​ដែល​អ្នក​គួរជ្រើសរើស ​​ធ្វើ​តាម​ក្ដី​សុបិន​របស់​ខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services