មិនធ្លាប់ដឹងសោះ! អ្នកកើតខែកក្កដា ជាមនុស្សដែល...
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មិនធ្លាប់ដឹងសោះ! អ្នកកើតខែកក្កដា ជាមនុស្សដែល…

បានផុស

នៅ

មនុស្សកើតខែកក្កដាជា​បុគ្គល​ដែល​ខ្វល់​ខ្វាយ​ពី​មនុស្ស​ សត្វក្នុង​ពិភពលោក​ ហើយគេ​នឹង​មិន​អត់​ទោស​ឲ្យ​ខ្លួន​ឯង​ជា​ដាច់​ខាត ​បើ​សិន​ជា​មិន​បាន​ជួយ​អ្វី​ទៅកាន់​ពិភពលោក​ដែល​ត្រូវការ​ជំនួយ​។ ដោយសារតែ​គេ​តែងស្វែង​យល់​ថា​ជីវិត​ពិតជា​ពិបាក​ណាស់ ​ដូចនេះ​គេព្យាយាម​ជួយ​ទៅតាម​លទ្ធភាព​ដែល​គេអាច​ធ្វើបាន។​ និយាយ​រួម​មនុស្សនេះ​គិត​ពីអ្នកដទៃ​ជា​ជាង​គិត​ពីខ្លួនឯង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
What are Thai women really like? - heycrush.com

គេក៏ជាមនុស្សដែលតែងតែពោរពេញដោយក្តីស្រឡាញ់ ហើយអ្វីដែលសំខាន់បំផុតនោះគឺគ្រួសារ​ សង្ខេបខ្លីថា គ្រួសារជាអ្វីៗគ្រប់យ៉ាងសម្រាប់គេ។ មនុស្សនេះសំបកក្រៅមើលទៅរឹងរូស ប៉ុន្តែមានចិត្តទន់ភ្លន់។ ខាងក្រៅមានចរិតមានៈបន្តិច តែមានភាពស្មោះត្រង់ចំពោះមិត្តភក្តិ និងសាច់ឈាមណាស់។

អ្នកមានកំណើតក្នុងខែកក្កដា បើសិនជាធ្វើអ្វីគឺតស៊ូដល់ទីបំផុត មានការតស៊ូខ្ពស់ យកចិត្តទុកដាក់ពីអ្នកជុំវិញខ្លួន ស្រឡាញ់អ្នកទៃមិនលម្អៀង ហើយក៏រឹងមាំណាស់ដែរ។ ជាបុគ្គលដែលសម្បូរមនោសញ្ចេតនាអាណិតអាសូរទៀតផង។

725 Handsome Korean Men Videos and HD Footage - Getty Images

ជាមនុស្សរួសរាយតាំងពីក្នុងពោះម៉ែ មិនសូវចេះប្រកាន់អ្វីច្រើន ប៉ុន្តែបើនិយាយដល់ការងារគឺយកចិត្តទុកដាក់មិនមែនខ្ជីខ្ជានោះទេ ពោលគឺលេងដឹងលេង ការងារដឹងការងារ។ ម្យ៉ាងទៀតជីវិតដែលគេតែងតែចង់បានគឺ សន្តិភាព មិនចំណូលប្រកួតប្រជែងអីខ្លាំងក្លានោះទេ។

ចំពោះទំនាក់ទំនងស្នេហា គេស្រឡាញ់គ្មានការសង្ស័យទេ ប៉ុន្តែច្រើនតែឆេវឆាវ ដែលនេះធ្វើឱ្យខ្លួនឯងពិបាកក្នុងការបង្ហាញការស្រឡាញ់ឱ្យបានពេញលេញដល់គូស្នេហ៍។ ធម្មតាក្នុងចិត្តឯកាណាស់ ប៉ុន្តែគេក៏សម្ដែងដូចគ្មានរឿងអី ដើម្បីការពារមនុស្សសំខាន់ក្នុងបេះដូង។

This Is the Reason Thai Women Have Amazing Skin

ចំណុចមិនល្អវិញគឺថា មិនចូលចិត្តបង្ហាញបញ្ហាប្រាប់អ្នកដទៃឱ្យដឹង ចូលចិត្តលាក់ទុក្ខណាស់ ដែលនេះរមែងធ្វើឱ្យគេយកសម្ដីអ្នកផ្សេងទៅគិតច្រើន ហើយពេលខ្លះវាក៏នាំឱ្យគ្មានទំនុកចិត្តលើខ្លួនឯង។ ជួនកាលគ្មានហេតុផល ស្ងាត់ៗពេក រហូតដាច់ទំនាក់ទំនងតែញឹកហ្នឹង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bestie

ចុចអាន៖ មកដឹងចំណុចខ្លាំងនិងខ្សោយរបស់មនុស្សកើតខែមិថុនា

ចុចអាន៖ តាមពិតមនុស្សកើតខែសីហា​ មានចរិតបែបនេះសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ការជួយសត្វអនាថាជួយឱ្យយុវជន ធូ ធារ៉ា ជាប់វគ្គផ្តាច់ ព្រ័ត្រ នៃកម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart​

កូវីដ-១៩៥៣ នាទី មុន

ពល​រដ្ឋ​អាមេរិក​រីករាយ​ ខណៈ​CDC​ប្រកាស​មិន​ចាំ​បាច់​ពាក់​ម៉ាស់​សម្រាប់​អ្នក​ចាក់​វ៉ាក់​សាំងរួច​

កូវីដ-១៩២ ម៉ោង មុន

អ្នកសារព័ត៍មានម្នាក់ ឆ្លងជំងឺ​កូវីដ‑១៩ បានចម្លងបន្តដល់ប្រពន្ធកូន និងមន្ត្រីនគរបាលម្នាក់

ព័ត៌មានខ្លីៗ២ ម៉ោង មុន

កម្ពុជា​រកឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន ៣៥៨ នាក់​ អ្នកជាសះស្បើយ ៣៤៨នាក់

ព័ត៌មានខ្លីៗ២ ម៉ោង មុន

ទិន្នន័យមួយអាទិត្យចុងក្រោយ រកឃើញពលរដ្ឋក្នុងតំបន់លឿង ឆ្លងច្រើនជាងតំបន់ក្រហម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services