Connect with us

KPT+

២យ៉ាង​ បង្ហាញ​ពី​មនុស្ស​ដែល​ខ្លាំង​លើ​វិស័យ​ទំនាក់ទំនង​សាធារណៈ

បានផុស

នៅ

តើ​គុណលក្ខណៈអ្វីខ្លះសម្រាប់បុគ្គសាធារណៈដែល​ត្រូវមកផ្សាយ​ផលិតផល​ឬ​សេវាកម្ម​​ឲ្យ​ក្រុមហ៊ុនអ្នក?

ពិត​ណាស់ បណ្ដាញ​សង្គម បាន​នឹងកំពុង​ផ្លាស់ប្តូរឧស្សាហកម្ម PR Public Relation  យ៉ាង​ខ្លាំង។ កន្លងមក បណ្តាអ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនពាណិជ្ជកម្មនានា​ និយមផ្ញើអ៊ីមែលទៅហៅអ្នកសារព័ត៌មាន ទស្សនាវដ្តី មកចូលរួម​ញាំ​កាហ្វេ​និង​ចែកអាំងប៉ាវ ដើម្បីជាថ្នូរនឹងសន្លឹក​ព័ត៌មាន​ដែលសរសេរ​សរសើរផលិតផល​និងសេវាកម្មខ្លួន។ ប៉ុន្តែ ឥឡូវនេះ Comment ពីអតិថិជន ទើប​ជាPRដ៏មាន​ប្រសិទ្ធិភាព​អាចបណ្តាលឱ្យក្រុមហ៊ុននិមួយៗ បានលុយ​ឬខាតបង់ រាប់លានដុល្លារក្នុងរយៈពេលត្រឹម​ពីរបីនាទី។

គុណសម្បត្ដិ២យ៉ាង​ដែលចាំបាច់និងសែន ចាំបាច់ សម្រាប់អ្នកទំនាក់ទំនង​សាធារណៈដ៏ល្អម្នាក់នៅក្នុងយុគសម័យឌីជីថល។

១ ពួកគេមានចំណេះដឹង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កុំរើស​យកមនុស្ស​ដែលល្បីលើfb ឬIGដែលទន្ទេញ​ដូចសេក ច្រេកៗ​ដូចកញ្ចែ តែមិនមាន​គុណតម្លៃពិតនៃចំណេះ​ជំនាញ ក្នុងការ​ផ្សព្វផ្សាយចេញ។ មនុស្សជាច្រើនមកហើយបានខកចិត្ត​ដោយស៊ីញ៉ែកុងត្រាខុស​ ដែលពេញមួយ​ឆ្នាំ​សត្វសេកមិនអាចនាំសារបាន​ឡើយ បានត្រឹមពិរោះ​មានគេមើលច្រើន​តែមិនមាន​គេចង់ទិញប្រើ ឬមិនមានគេ​ឲ្យតម្លៃម៉ាកសញ្ញានោះ។ អ្នកPRខ្លាំង​ត្រូវតែពូកែនិង​មាន​ការចាប់អារម្មណ៍ខ្ពស់ តាមដានលឿន ពីអ្វីៗដែលកំពុងកើតឡើងនៅក្នុងឧស្សាហកម្មរបស់ផលិតផលនោះមិនថា​បច្ចេកវិទ្យា ទំនោរយុវវ័យ និង​នារីៗដែលជាអ្នកប្រើប្រាស់។ល។

ពួកគេមានជំនាញ​ទំនាក់ទំនង​ដែល​អាច​រក្សាបច្ចុប្បន្នភាពអំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងនិន្នាការបច្ចុប្បន្នដែលអាចជះឥទ្ធិពលដល់ឧស្សាហកម្មដែលពួកគេធ្វើការផ្សព្វផ្សាយ​ឱ្យ។

សម្រាប់ហេតុផលនេះអ្នកគួរតែស្វែងរកអ្នកដែលមានបទពិសោធន៍ ដោយប្រើឧបករណ៍ស្រាវជ្រាវ​សង្គមលឿ​ន ហើយ​ដែលមាន​គេគោរព​ជាជាង​គេ ​Likes ។

២ រហ័ស បត់បែន ច្នៃ​ប្រឌិត​

ដោយសារតែមានរឿងជាច្រើនកើតឡើងនៅលើបណ្តាញសង្គមរៀងរាល់ពីរបីនាទី ដូច្នេះ មាតិកាដដែលៗមិនមែនជាអ្វី​ដែលអាចវាយយកទីផ្សារបានឡើ់យ។ អ្នកផ្សាយឡានទំនើបមួយ​ជាមួយ​មនុស្ស​ដែលសង្គមជាន់ខ្ពស់មិន​ឲ្យតម្លៃ​តើ​អ្នកកលក់ជាមួយអ្នកណា?  អ្នកគ្រប់គ្រងការិយាល័យទីផ្សារ នឹង​មានវិបត្តិយីហោដ៏ធំប្រសិនពួកគេ​ខ្ជីខ្ជាក្នុងការរើស​អ្នកតំណាង​ឬបុគ្គលសាធារណៈរបស់ខ្លួន។

មនុស្ស​សាធាឬណៈ ម្នាក់ចាំបាច់ត្រូវតែជាអ្នកស្រាវជ្រាវដ៏ល្អដើម្បីទំនាក់ទំនង​ឲ្យបានត្រឹមត្រូវនិងមានសិទ្ធិអំណាចលើប្រធានបទមួយច្បាស់លាស់ មិនចេះតែទន្ទេញ ។ មិនថាពួកគេស្គមធាត់​ស ខ្មៅ ការស្រាវជ្រាវនិងជំនាញវិភាគជាចំណេះ​ដ៏រឹងមាំសម្គាល់អ្នកទំនាក់ទំនង​សាធារណៈដ៏ខ្លាំង​ម្នាក់ជាងអ្នកណាៗទាំងអស់។

ពួកគេមិនត្រឹមតែច្បាស់ ប៉ុន្តែអាចផ្លាស់ប្តូរយុទ្ធសាស្ត្រ ១៨០ ដឺក្រេនៅពេលមាន​ហានីភ័យ។ ការមានប្រតិកម្មរហ័សរហួន គឺជាគុណសម្បត្ដិសំខាន់បំផុតមួយ ដែលអ្នកជំនាញផ្នែកទំនាក់ទំនង​សាធាឬណៈ ដែលស្ថិតក្រោមសម្ពាធអាច​ធ្វើ​ឲ្យ​យីហោមួយ​នៅតែខ្ពស់បាន។ ពួកគេ មិនត្រឹមតែអាចនិយាយមិនមើល ថែមទំាង​អាចសរសេរខ្លីៗ ងាយយល់​ចាក់ដោត លើបណ្តាញនានា។ ក្រុមហ៊ុនជាច្រើនបានរើសយកតារាដែលមាន​រូបរាងស្អាត​ប៉ុន្តែនាង​ផុសរូបជាមួយ​Caption ដែលគ្មាន​ខ្លឹមសារ ហើយ​រូបនោះ​បង្អួតតែរាងកាយ​នាង មិនមែន​គុណ​តម្លៃ​នៃផលិតផល​របស់អ្នកឡើយ។ PR ជា​វិជ្ជាជីវៈមួយដែលទាមទារជានិច្ច សម្រាប់គំនិតថ្មីៗនិងភាពច្នៃប្រឌិតអាចដែល​ជាជំនាញដ៏សំខាន់ដើម្បីនាំគ្រប់គ្នា​ឲ្យ​ព្រមជឿ​តាម ៕

ប្រែសម្រួល៖ស្រស់

ចុចអាន៖អាថ៌កំបាំង​នៅ​ពី​ក្រោយ​ដំណើរការ( franchise) សិទ្ធិ​អាជីវកម្ម​ផ្ដាច់មុខ

ចុចអាន៖វិធី ៤ យ៉ាង​ ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អនឡាញ​កាន់តែ​រីក​ចម្រើន​ឡើង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម