KPT+
ប្រឡូកក្នុងអាជីវកម្មអនឡាញបានមួយឆ្នាំ សន ច័ន្ទសិរីរ័ត្ន ហ៊ានបង្កើនប្រេនផលិតផលដោយខ្លួនឯង
នៅពេលនិយាយពីអាជីវកម្មអនឡាញ មនុស្សភាគច្រើនតែងយល់ថា វាគឺជាអាជីវកម្មបន្ទាប់បន្សំ ឬមិនឋិតថេរ តែចំពោះ អ្នកនាង សន ច័ន្ទសិរីរ័ត្ន បានចំណាយពេលវេលា និងកម្លាំងកាយចិត្ត បង្កើតប្រេនផលិតផលដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លី ក្រោយពេលប្រឡូកក្នុងវិស័យអាជីវកម្ម អនឡាញទើបតែបានមួយឆ្នាំ។

ក្នុងវ័យ២៣ឆ្នាំ អ្នកនាងសន ច័ន្ទសិរីរ័ត្ន បានឲ្យដឹងថា នាងបានសម្រេចចិត្តលក់អនឡាញ ក្រោយ ពីទទួលបានបទពិសោធការងារជាអ្នកលក់ក្នុងរយៈពេលមិនដល់មួយឆ្នាំ ក្នុងក្រុមហ៊ុនមួយ ពេលរៀនចប់ភ្លាម។
សហគ្រិនវ័យក្មេងរូបនេះ និងបងថ្លៃបានបង្កើតប្រេនផលិតផលថែរក្សាស្បែកមុខដោយខ្លួនឯង ដោយមានឈ្មោះថា ខេរីណា (Kerina) ដើម្បីនាំចូលមកលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ មុនពេលបង្កើតប្រេនដោយខ្លួនឯង សិរីរ័ត្ន មានកូនក្រុមជាច្រើននាក់ក្នុងដៃ និងបានសិក្សាទីផ្សារ តាមរយៈបទ ពិសោធនៃការលក់ផលិតផលតាមអនឡាញកន្លងមក។

ជាមួយបទពិសោធន៍លក់ផលិតផលច្រើនមុខក្នុងពេលតែមួយ សិរីរ័ត្នថ្លែងថា «អ្វីដែលអាចធ្វើឲ្យយើងជោគជ័យបាន ទីមួយគឺការស្គាល់ផលិតផលឲ្យបានច្បាស់ និងស្រឡាញ់ផលិតផល មុននឹងយកផលិតផលនោះមកលក់។ ដូចគ្នានេះដែរ គឺយើងត្រូវស្គាល់ ពីប្រភពដើមនៃផលិតផល និងម្ចាស់ប្រេនឲ្យបានច្បាស់ថាគួរឲ្យទុកចិត្តឬទេ? »
សិរីរ័ត្នបានឲ្យដឹងថា «អ្វីដែលជាចំណុចបរាជ័យរបស់អ្នកលក់អនឡាញភាគច្រើន គឺដោយសារការខ្វះការអត់ធ្មត់ ហើយផ្អើលលក់តែមួយឆាវ។»
នាងបានបន្តថា «ការpostលក់លើអនឡាញ ប្រៀបដូចជាការបើកតូបលក់ដូច្នេះដែរ។ បើសិនជាយើង អត់ post ស្មើនឹងការបិទតូប ដូច្នេះ អ្នកខ្លះឃើញគេលក់ដាច់ សូមកុំគិតថា វាងាយស្រួល ដូចជាខ្ញុំក៏ធ្លាប់មានបទពិសោធបរាជ័យច្រើនដងដែរ តែយើងអាចរៀនសូត្រពីវា ហើយកែប្រែវាឲ្យរឹតតែល្អឡើងៗ។»
ក្នុងការបង្កើតប្រេនខ្លួនឯង សិរីរ័ត្នបានឲ្យដឹងថា នាងសិក្សាទៅលើផលិតផលដែលមានលក់នៅលើទីផ្សារ ហើយព្យាយាមស្វែងរកលក្ខណៈពិសេសនៃផលិតផលរបស់ខ្លួន ដែលគិតថាអាចនឹងស្រូបទីផ្សារបានច្រើនជាងគេ។

សិរីរ័ត្នបន្ថែមថា «ភាពជោគជ័យ រឺបរាជ័យ គឺកើតចេញពីខ្លួនយើង បើយើងតាំងចិត្តថាធ្វើវាបានយើងនឹងធ្វើវាឲ្យទាល់តែបាន គេកាន់តែមើលងាយ គឹយើងកាន់តែធ្វើ ។ ដួលប៉ុន្មានដងមិនសំខាន់ សំខាន់យើងចេះងើបវិញ ហើយធ្វើទាល់តែជោគជ័យ។»
ជាមួយនឹងការតាំងចិត្តមុះមុតក្នុងវិស័យជំនួញ សហគ្រិនវ័យក្មេងរូបនេះ មិនទាន់ហ៊ានអះអាងចំពោះជោគជ័យខ្ពស់ ចំពោះប្រេនផ្ទាល់ខ្លួននៅឡើយទេ។ តែក្នុងនាមជាម្ចាស់ប្រេនមួយរូប នាងនៅតែប្រឹងប្រែងឲ្យអស់លទ្ធភាព តាមបទពិសោធន៍ ព្រមទាំងចំណេះដឹងនានាដែលនាងទទួលបានកន្លងមក។

ពាក្យដែលសិរីរ័ត្នតែងរំលឹកខ្លួនឯងជានិច្ច ក្នុងវិស័យជំនួញនោះគឺ «បរាជ័យជាមេរៀន នាំទៅផ្លូវជោគជ័យ។ កុំខ្លាចបរាជ័យ បើយើងមិនទាន់បានចាប់ផ្តើម។ កុំខ្លាចការចាប់ផ្តើម ដរាបណា យើងនៅមានគោលដៅ។ ការដាក់គោលដៅជាកម្លាំងចិត្ត មួយដែលធ្វើឲ្យយើងដើរទៅកាន់ភាពជោគជ័យ ម្តងមួយជំហានៗ។
នាងបន្ថែមថា «បរាជ័យជាមួយអាជីវកម្ម មិនមែនមានន័យថា ជីវិតយើងបរាជ័យនោះទេ តែបើមិនហ៊ានដើរចេញពីភាពបរាជ័យដែលខ្លួនកំពុងជួប នោះទើបជីវិតយើងបរាជ័យដោយពិតប្រាកដ»៕
ចុចអាន៖ទិញទំនិញឬអាហារតាមអនឡាញ បង្ការការឆ្លងកូវីដ គួរប្រយ័ត្នរឿងប៉ុន្មាននេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


