KPT+
បាត់បង់គ្រប់យ៉ាង មិនមែនមានន័យថាជាចុងបញ្ចប់នៃជីវិតឡើយ
ការបាត់បង់ ជាទូទៅគឺជារឿងដែលយើងជួបតាំងពីក្មេង។ បាត់បង់ស្ថិរភាពហិរញ្ញវត្ថុ ក្ដីសុបិន ឬមនុស្សជាទីស្រឡាញ់។ ទោះបីមានការឈឺចាប់ក្នុងការជាន់ឈ្លីក៏ដោយ យើងអាចជ្រើសរើសដកដង្ហើមវែងៗ ហើយត្រូវក្រោកឈរមកវិញ។
កុំប្រើភាសាតាមយថាកម្មមកកំណត់ជីវិតខ្លួន! លើលោកនេះគ្មានអ្នកណាមកកំណត់បាន ក្រៅពីយើងណុងជាអ្នកគូសវាសជោគវាសនាខ្លួនឯង។ បើកំពុងជួបកម្មប្រញាប់ស្រាយវាចេញ ឬធ្វើបុណ្យសន្សំចិត្តមេត្តាឲ្យបានច្រើន។
ដូចខាងក្រោមនេះ បាត់បង់គ្រប់យ៉ាង មិនមែនមានន័យថាជាចុងបញ្ចប់នៃជីវិតឡើយ៖
១. វាអាស្រ័យលើអាកប្បកិរិយារបស់យើង៖ គ្រប់រឿងទាំងអស់ គឺអាស្រ័យលើអត្តចរិតរបស់យើង និងកន្លែងដែលយើងជ្រើសរើសដាក់វាជាសារៈសំខាន់ក្នុងជីវិត។ ប៉ុន្តែយើងត្រូវដឹងថា ជីវិតមានទំនោរក្នុងការលោតផ្លោះរវាងអ្វីដែលល្អនិងអាក្រក់ ហើយយើងក៏ត្រូវមានឥរិយាបថនិងស្ថានភាពផ្លូវចិត្តរឹងមាំដែរ។
បើទោះបីជាមានអ្វីកើតឡើងក៏ដោយ មិនត្រូវអនុញ្ញាតឲ្យវាជះឥទ្ធិពលដល់យើង តាមរបៀបអាក្រក់នោះទេ។

២. បណ្ដុះជំនឿលើខ្លួនឯង ៖ នៅពេលដែលបាត់បង់គ្រប់យ៉ាង យើងប្រាកដជាមានអារម្មណ៍ខុសពីខ្លួនឯងពីមុន។ មនុស្សម្នាក់ដែលធ្លាប់មានភាពប៉ិនប្រសប់និងសកម្មក្នុងជីវិត តែបែរជាបាត់សូន្យទៅវិញ។ វាមានតែភាពទទេស្អាតមួយបានលេចមក។
ប៉ុន្តែមិនថាជួបព្យុះកំណាចមកពីណា ត្រូវរៀនបណ្ដុះជំនឿលើខ្លួនឯង តាមអ្វីដែលធ្វើបាន។ កុំផ្ញើរជីវិតនឹងយថាកម្មឲ្យសោះ! បើកំពុងជួបទុក្ខប្រញាប់ស្រាយចេញ ជួបមនុស្សអាក្រក់ប្រញាប់ដើរចេញភ្លាម។
៣. កុំចុះចាញ់ ៖ យើងអាចមានអារម្មណ៍មិនច្បាស់និងគ្មានសុវត្ថិភាព ប៉ុន្តែត្រូវតែរក្សាភាពជាខ្លួនឯង ជឿជាក់ខ្លួនឯង ហើយនៅទីបំផុតទំនុកចិត្តនិងសុវត្ថិភាព នឹងត្រលប់មកវិញ។
មិនត្រូវកំណត់ជីវិតខ្លួនឯងត្រឹមរឿងប៉ុណ្ណឹង ដោយវិធីចុះចាញ់ឡើយ ប៉ុន្តែយកកម្លាំងជំរុញហើយក្រោកឈរប្រយុទ្ធប្រឆាំងនឹងវា។ ជ្រើសរើសដោះស្រាយភាពលំបាកដែលបានកើតឡើង នោះយើងនឹងដឹងថា យើងជានរណា។

៤. ចរិតគឺវាសនា ៖ ទស្សនវិទូ Heraclitus ធ្លាប់បានប្រកាសពីសេចក្ដីពិតមួយថា “ ចរិតរបស់បុរសគឺជាជោគវាសនារបស់គាត់” ។ នេះជាមូលដ្ឋាននៃការពិត ដែលថាយើងជានរណា និងអ្វីដែលបានជ្រើសរើស អាចកំណត់ជីវិតរបស់យើងបាន។
ចរិតគឺជារឿងមួយដែលយើងមិនអាចបាត់បង់បានឡើយ វាបានបង្ហាញពីជោគវាសនា និងគោលដៅរបស់យើង។ ត្រូវប្រាកដថា វាគឺជារឿងដែលជំរុញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរ និងភាពរឹងមាំរបស់យើង។
៥. មានជីវិតគឺនឹងមានការឡើងចុះដូចជណ្ដើរ ៖ ការឡើងចុះនៃជីវិតនឹងឆ្លុះបញ្ចាំងតាមវិធីដែលយើងមិនដែលគិតថា កើតមានលើខ្លួនឯងឡើយ។ ប៉ុន្តែបើយើងអនុញ្ញាត វានឹងធ្វើឲ្យយើងក្លាយជាខ្លួនយើងផ្ទាល់។
នៅពេលឆ្នាំកាន់តែជិតកៀកមួយឆ្នាំទៀត យើងក៏មានអារម្មណ៍ថា មិនមានសល់អ្វីក្នុងជីវិត ដូចជាលែងមានការប្រយុទ្ធក្នុងជីវិត លែងប្រឈមមុខនឹងបញ្ហា។ យើងអាចមានអារម្មណ៍ថាអស់សង្ឃឹម វាដូចជាទីបញ្ចប់ ។
រំលឹកខ្លួនឯងថា ទោះដាច់ឆ្នាំទីប៉ុន្មាន ត្រូវតែជាឆ្នាំល្អប្រសើរសម្រាប់ខ្លួនឯង និងមនុស្សជាទីស្រលាញ់។ មិនសន្យាថាវានឹងដំណើររការលូនទេ ប៉ុន្តែបើយើងជ្រើសរើសជឿលើខ្លួនឯង ត្រូវដឹងថាវិធីដែលយើងជ្រើសរើសដើម្បីដោះស្រាយការគំរាមកំហែងទាំងនោះ នឹងកំណត់លទ្ធផលនៃជ័យជម្នះ ឬបរាជ័យរបស់យើងបាន។

ការបរាជ័យនិងការបាត់បង់គ្រប់យ៉ាង មិនមានន័យថាទីបញ្ចប់ទេ។ យើងត្រូវតែជឿជាក់លើខ្លួនឯង កុំចុះចាញ់ ជម្នះគ្រប់បញ្ហា ហើយកុំជ្រើសរើសបាត់ខ្លួនចេញពីពិភពលោកនេះឲ្យសោះ។ ពេលខ្លះ វាអាចមានន័យថា យើងកំពុងតែក្លាយជាអ្វីដែលយើងធ្លាប់ស្រមៃពីមុនក៏ថាបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខ្ញុំមានជំងឺផ្លូវចិត្ត តើគួរសុំបែកគ្នាជាមួយដៃគូឬអត់?
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


