Connect with us

បច្ចេកវិទ្យា

៨ ក្រុមហ៊ុន គួរតែជួលអ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិត ដើម្បីការពារ ការវាយប្រហារពី Ransomware

បានផុស

នៅ

អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិត មានសារៈសំខាន់ណាស់ ក្នុងការការពាររចនាសម្ព័ន្ធដែលគាំទ្រដល់សង្គមរបស់យើង។ ស្ទើរតែគ្រប់វិស័យ មិនថាសាធារណៈ ឬឯកជន ទាមទារអ្នកជំនាញទាំងនេះជាបន្ទាន់ នាពេលបច្ចុប្បន្ន។

នេះគឺជាឧស្សាហកម្ម ដែលគួរតែជួលអ្នកជំនាញសន្តិសុខព័ត៌មាន ដើម្បីការពារពីពួគមេរោគ មកពី ransomware ដែលអាចគំរាមកំហែងដល់ការផ្សាយទិន្នន័យផ្ទាល់ខ្លួន ឬរារាំងការចូលប្រើវាជារៀងរហូត លុះត្រាតែមានប្រាក់លោះ។

១ ការថែទាំសុខភាព

ការថែទាំសុខភាព នៅតែជាផ្នែកមួយដែលងាយរងគ្រោះ​បំផុត ​ចំពោះ​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត ជាពិសេស ransomware ។ ជាលទ្ធផល អង្គការផ្នែកវេជ្ជសាស្រ្ត និងថែទាំសុខភាព​ ទទួលយក​នូវ​សុវត្ថិភាព​វាយលុក ក៏ដូចជាសន្តិសុខការពារ និងជួលអ្នកជំនាញ​សន្តិសុខ​តាម​អ៊ីនធឺណិត ដើម្បី​ការពារ​ទិន្នន័យ កំណត់ត្រា​អ្នកជំងឺ ប្រតិបត្តិការ​ប្រចាំថ្ងៃ និង​ជីវិត​អ្នក​ជំងឺ​របស់​ពួកគេ។

២ អាយធី (IT)

បច្ចេកវិទ្យាព័ត៌មាន គឺជានិយោជកមួយក្នុងចំណោមនិយោជកធ្ងន់បំផុត នៃអ្នកជំនាញសន្តិសុខអ៊ីនធឺណិត។ សុវត្ថិភាពព័ត៌មានគឺជាអាទិភាពកំពូលនៅក្នុងអង្គការ ​ដែលផ្អែកលើបច្ចេកវិទ្យាឌីជីថល និងកម្មវិធី។ ក្រុមហ៊ុន Microsoft ចំណាយ ១ ពាន់លានដុល្លារអាមេរិក​ជា​រៀង​រាល់ឆ្នាំ​ លើ​សន្តិសុខ​អ៊ីនធឺណិត។ ក្រុមហ៊ុន​ជាច្រើននៅក្នុងវិស័យនេះវិនិយោគលើការអប់រំ (ដូចជាការ​បណ្តុះបណ្តាល​ ការលួចស្តាប់ ប្រកបដោយក្រមសីលធម៌ ឬការបណ្តុះបណ្តាលសុវត្ថិភាព​បណ្តាញ) របស់​បុគ្គលិករបស់ពួកគេ ដើម្បីជួលអ្នកជំនាញ InfoSec ពីខាងក្នុងអង្គការ។

៣ ការ​ការពារ (Defense)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការការពារជាតិ និងយោធាតែងតែមានសន្តិសុខនៅលើកំពូល ហើយនៅក្នុងយុគសម័យ​នេះ ដែលសង្គ្រាមតាមអ៊ីនធឺណិត និងអំពើភេរវកម្មតាមអ៊ីនធឺណិត​ក្លាយជាចរន្ត និងខ្លាំងគ្រប់គ្រាន់ ​ដើម្បី​បង្ក​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសន្តិសុខរបស់ប្រទេស​។ នោះ​សន្តិសុខ​តាម​អ៊ីនធឺណិត ​ក្លាយ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​បំផុត​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ។

៤ ហិរញ្ញវត្ថុ

ចាប់តាំងពីពិភពលោក​ បានទៅជាឌីជីថល វិស័យធនាគារ និងហិរញ្ញវត្ថុក៏​បានក្លាយជាឌីជីថល​ទាំងស្រុង។ ទន្ទឹមនឹងការ​រីកចម្រើន​នេះ ហានិភ័យជាច្រើនបានចូលក្នុងរូបភាព។ ប្រសិនបើនរណាម្នាក់ អាចបង់វិក្កយបត្រពីគណនីធនាគាររបស់ពួកគេ ដោយគ្រាន់តែចុចមួយ នោះ​នរណា​ម្នាក់​ក៏​អាច​លួច​លុយ​រាប់ពាន់​ដុល្លារ​ពី​គណនីធនាគារតាមរយៈកុំព្យូទ័រផងដែរ។ ការក្លែង​បន្លំ​នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុបានកើនឡើងច្រើនដង ហើយក្លាយ​ជាផល​ប៉ះពាល់​យ៉ាងខ្លាំង ដែល​បណ្ដាល​ឲ្យ​វិស័យនេះ ត្រូវជួល​អ្នក​ជំនាញ​សន្តិសុខ​តាម​អ៊ីនធឺណិត​ ក្នុង​ចំនួន​ដ៏​ច្រើន។

៥ រដ្ឋាភិបាល

វិស័យសាធារណៈជាច្រើនទៀត ដូចជាទីភ្នាក់ងារអវកាស ការដឹកជញ្ជូន ពាណិជ្ជកម្ម និងនាយកដ្ឋានព័ត៌មាន ទទួលរងការវាយប្រហារតាមអ៊ីនធឺណិត និងការរំលោភទិន្នន័យ។ ទំនួលខុសត្រូវក្នុងការការពារទិន្នន័យ លុយ ឯកជនភាព និងអាយុជីវិតរបស់ពលរដ្ឋ ត្រូវបាន​ដាក់សាកល្បង នៅពេលដែលភេរវករ ឧក្រិដ្ឋជន និងអ្នកវាយប្រហារតាមអ៊ីនធឺណិតព្យាយាមវាយប្រហារនាយកដ្ឋានគ្រប់គ្រងដោយរដ្ឋ។ សូម្បីតែដំណើរការបោះឆ្នោតតាមប្រព័ន្ធឌីជីថលក្នុងប្រទេស ប្រជាធិបតេយ្យទូទាំងពិភពលោក ក៏​ត្រូវ​តែ​មាន​ការ​លួចបន្លំ ដើម្បីធានា​ឲ្យ​មាន​លំហូរ​ដោយ​សេរី និង​យុត្តិធម៌​នៃ​អំណាច​ក្នុង​ចំណោម​ប្រជាជន។ នេះ​ធ្វើ​ឲ្យ​វិស័យ​សាធារណៈ​ ក្លាយ​ជា​អ្នក​ជ្រើសរើស​អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​អ៊ីនធឺណិត​ខ្ពស់​បំផុត។

៦ ពាណិជ្ជកម្ម​អេឡិចត្រូនិច

E-commerce បានផ្លាស់ប្តូររបៀបដែលយើងទិញទំនិញ។ ជាមួយនឹងប្រតិបត្តិការរាប់​​មិន​អស់​ ដែល​កើតឡើងជារៀងរាល់ថ្ងៃនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករាប់ពាន់ ឧស្សាហកម្មដែលកំពុងរីកចម្រើននេះ កំពុងប្រឈមមុខនឹងការវាយប្រហារតាមអ៊ីនធឺណិតដ៏គ្រោះថ្នាក់។

ពួក Hacker ឧក្រិដ្ឋ​ជន​ ស្វែងរក​មធ្យោបាយ​រៀបចំ​វេទិកា​របស់​ពួកគេ ​ដើម្បី​ទទួល​បាន​ផល​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ ដែល​នេះ​ជា​មូលហេតុ​ដែល​អ្នក​ជំនាញ​សន្តិសុខ​អ៊ីនធឺណិត​ជា​ច្រើន ​ស្វែងរក​អាជីព​របស់​ពួកគេ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។

៧ ថាមពល

វាស្តាប់ទៅចម្លែក ប៉ុន្តែវិស័យថាមពល ​គឺ​ជា​អ្នក​ជ្រើសរើសអ្នកជំនាញផ្នែកសន្តិសុខ​តាមអ៊ីនធឺណិតដ៏សំខាន់បំផុត ព្រោះវាមិនមែនជារឿងចម្លែក ចំពោះការវាយប្រហារតាមអ៊ីនធឺណិតនោះទេ។ នៅក្នុងយុគសម័យដែលសង្រ្គាមតាមអ៊ីនធឺណិត និងភេរវកម្មតាមអ៊ីនធឺណិត ​កំពុងគ្រប់គ្រង​កម្រិតខ្ពស់ នាយកដ្ឋានថាមពលជាច្រើនត្រូវបានរំលោភបំពាន គ្រប់ពេលវេលា ដោយពួក Hacker ដែលឧបត្ថម្ភដោយរដ្ឋពីប្រទេសជាគូប្រជែង។

៨ ប្រព័ន្ធផ្សព្វផ្សាយ

ជាចុងក្រោយ ប្រព័ន្ធផ្សព្វផ្សាយ ទីផ្សារ និងទំនាក់ទំនង គឺជាវិស័យផ្សេងទៀត​ ដែល​ជួល​អ្នក​ជំនាញ​សន្តិសុខព័ត៌មាន និងវិនិយោគលើសន្តិសុខអ៊ីនធឺណិតយ៉ាងច្រើន។ ការគំរាមកំហែងដែលមាននៅក្នុងវិស័យនេះ អាចនាំឲ្យ​មានការខូចខាតយ៉ាងធ្ងន់ធ្ងរ​ដល់​អង្គការ​ជា​ច្រើន។ ការបំពានទិន្នន័យ មិនមែនជាការគំរាមកំហែងដែលមានតម្លៃថោក​ ដែលអាចត្រូវបានគេគិតស្រាលនោះទេ។ ពួកគេ​មាន​អំណាច​ក្នុង​ការ​រុះរើ​អង្គការ​ ដោយ​បង្អាក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ទាំងស្រុង។

នេះ​ជា​មូលហេតុ​ដែល​វិស័យ​នេះ ​ដូចជា​វិស័យ​ខាងលើ ទាំងអស់ ​វិនិយោគ​លើ​សន្តិសុខ​អ៊ីនធឺណិត​យ៉ាង​សំខាន់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Business Cyber Security ៖ ៥ មូលដ្ឋាន ដែលម្ចាស់អាជីវកម្ម ឬពាណិជ្ជករធំៗ ត្រូវយល់ដឹងឲ្យច្បាស់

ចុចអាន៖បង្ហោះលេខកុងធនាគារជាសាធារណៈ ប្រយ័ត្នអស់លុយគ្មានសល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម