KPT+
សកម្មភាព៥ យ៉ាងនេះអាចធ្វើភ្លាមក្រោយពីប្រឡងកុំឲ្យចំណាយពេលឥតប្រយោជន៍
ក្រោយពីប្រឡងបញ្ចប់ការសិក្សា សិស្ស-និស្សិតមួយចំនួនពុំដឹងថាត្រូវធ្វើអ្វីឲ្យរសាយអារម្មណ៍តានតឹង ឬចាប់ផ្ដើមធ្វើអ្វីឲ្យមានប្រយោជន៍នៅឡើយទេ។ ពួកគេខ្លះបានចំណាយពេលឲ្យកន្លងទៅឥតអំពើដោយមិនបានបានធ្វើអ្វីទាំងអស់។ យ៉ាងណារឿង ៥ យ៉ាងនេះអាចជួយទាំងសិស្សថ្នាក់វិទ្យាល័យ ឬនិស្សិតមហាវិទ្យាល័យអាចយកទៅប្រើការបាន ក្រោយបញ្ចប់ថ្នាក់សិក្សារបស់ខ្លួន៖
ចាប់ផ្តើមធ្វើប្លុក ឬបង្កើតគេហទំព័រ

ការងារនេះជាការងារមួយដែលកំពុងពេញនិយមក្នុងសម័យកាលបច្ចេកវិទ្យា។ ប្រសិនបើអ្នកចេះជំនាញព័ត៌មានវិទ្យា(IT) ខ្លះៗ ការចងក្រងឯកសារពីម្ហូបអាហារ ការថែទាំសុខភាព សម្លៀកបំពាក់ ការថតរូប និងអ្វីផ្សេងជាច្រើនទៀតចូលទៅក្នុងប្លុកឬគេហទំព័រ វាពិតជាមានប្រយោជន៍មិនត្រឹមតែផ្ដល់ឲ្យនូវអាជីពមួយប៉ុណ្ណោះទេ តែវាក៏ជួយរកចំណូលបានផងដែរ។
ទទួលយកបទពិសោធន៍ការងារ
កុំខ្លាចថា ខ្លួនក្មេងពេកក្នុងការចាប់ផ្ដើមធ្វើការងារពីពេលនេះទៅ ទោះបីទទួលបានប្រាក់ខែតិចតួចក៏ដោយ ព្រោះវានឹងផ្ដល់បទពិសោធន៍ដល់អាជីពទៅថ្ងៃអនាគត ហើយយ៉ាងហោចណាស់ក៏វាប្រសើរជាងដើរទាត់ខ្យល់លេងទទេៗដែរ។ ពេលនេះ ជាជាពេលវេលាដ៏ល្អដើម្បីចេញក្រៅនិងទទួលយកបទពិសោធន៍ការងារ និងស្វែងយល់នូវអ្វីដែលអ្នកចូលចិត្តធ្វើនិងអ្វីដែលមិនចូលចិត្តនៅពេលក្រោយ។
រៀនភាសាបន្ថែម

ចេះភាសាច្រើន ស្មើនឹងមានឱកាសកាន់តែច្រើន។ ពិភពលោករបស់យើងកាន់តែមានលក្ខណៈអន្តរជាតិកម្រិតណា សារសំខាន់នៃភាសាបរទេសកាន់តែមានតម្រូវការខ្ពស់។ ជំនាញភាសាគឺមានសារៈសំខាន់សម្រាប់អាជីពនាពេលអនាគតរបស់អ្នក វាមិនមែនគ្រាន់តែជាការស្ទាត់ជំនាញលើពាក្យនិងវេយ្យករណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាសំខាន់ដើម្បីពង្រីកការយល់ដឹងរបស់អ្នកតាមរយៈការនូវស្គាល់វប្បធម៌ថែមទៀត។ ក្រៅពីនេះការរៀនភាសាបរទេស វាមានប្រយោជន៍ ប្រសិនបើអ្នកទៅសិក្សានៅឯបរទេស។
ធ្វើការងារស្ម័គ្រចិត្ត
មធ្យោបាយដ៏ល្អមួយទៀតដើម្បីពង្រីកការយល់ដឹងនិងទទួលបានការកោតសរសើរ គឺគួរចុះឈ្មោះជួយការងារស្មគ្រ័ចិត្តផ្សេងៗ។ ការចាកចេញពីមិត្តភក្តិនិងក្រុមគ្រួសារនឹងក្លាយដើម្បីធ្វើការស្ម័គ្រចិត្ត វាជាការទទួលបទពិសោធច្រើនបំផុតដែលមិនធ្លាប់មាន ដោយអ្នកនឹងស្គាល់ពិភពថ្មី រសជាតិជីវិតថ្មី និងមនុស្សថ្មីៗជាច្រើនទៀត។
ធ្វើអ្វីដែលមិនធ្លាប់ធ្វើពីមុន

ប្រសិនបើអ្នកជាមនុស្សដែលមកពីគ្រួសារមានទ្រព្យគួរសម ដំណើរកម្សាន្តឆ្ងាយៗជារឿងល្អបំផុតដើម្បីភ្លក់រសជាតិថ្មីៗ។ ប៉ុន្តែបើអ្នកមិនសូវមានលុយកាក់ វាក៏មិនមែនជាបញ្ហាដែរ ព្រោះអ្នកក៏អាចចាប់ផ្ដើមធ្វើអ្វីថ្មីបានដូចគ្នា។ អ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុន សាកចាប់ផ្ដើមធ្វើវាឥឡូវនេះទៅ! ទោះបីតូចៗក៏ដោយ វាសុទ្ធរឿងគួរធ្វើដែលផ្ដល់មេរៀនថ្មីសម្រាប់ជីវិត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


