Connect with us

KPT+

ប្រឡូក​ក្នុង​អាជីវកម្ម​អនឡាញ​បាន​មួយ​ឆ្នាំ សន ច័ន្ទសិរីរ័ត្ន ហ៊ាន​បង្កើន​ប្រេន​ផលិតផល​ដោយ​ខ្លួនឯង

បានផុស

នៅ

នៅ​ពេល​និយាយ​ពី​អាជីវកម្ម​អនឡាញ មនុស្ស​ភាគច្រើន​តែង​យល់​ថា វា​គឺ​ជា​អាជីវកម្ម​បន្ទាប់បន្សំ ឬ​មិន​ឋិតថេរ តែ​ចំពោះ អ្នកនាង សន ច័ន្ទសិរីរ័ត្ន បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​កាយ​ចិត្ត បង្កើត​ប្រេនផលិតផលដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លី ក្រោយពេលប្រឡូកក្នុងវិស័យអាជីវកម្ម អនឡាញទើបតែបានមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវ័យ២៣ឆ្នាំ អ្នកនាងសន ច័ន្ទសិរីរ័ត្ន បានឲ្យដឹងថា នាងបានសម្រេចចិត្តលក់អនឡាញ ក្រោយ ពីទទួលបានបទពិសោធការងារជាអ្នកលក់ក្នុងរយៈពេលមិនដល់មួយឆ្នាំ ក្នុងក្រុមហ៊ុនមួយ ពេលរៀនចប់ភ្លាម។

សហគ្រិនវ័យក្មេងរូបនេះ និងបងថ្លៃបានបង្កើតប្រេនផលិតផលថែរក្សាស្បែកមុខដោយខ្លួនឯង ដោយមានឈ្មោះថា ខេរីណា (Kerina)  ដើម្បីនាំចូលមកលក់នៅក្នុងទីផ្សារប្រទេសកម្ពុជា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ មុនពេលបង្កើតប្រេនដោយខ្លួនឯង សិរីរ័ត្ន មានកូនក្រុមជាច្រើននាក់ក្នុងដៃ និងបានសិក្សាទីផ្សារ តាមរយៈបទ ពិសោធនៃការលក់ផលិតផលតាមអនឡាញកន្លងមក។

ជាមួយបទពិសោធន៍លក់ផលិតផលច្រើនមុខក្នុងពេលតែមួយ សិរីរ័ត្នថ្លែងថា «អ្វីដែលអាចធ្វើឲ្យ​យើងជោគជ័យបាន ទីមួយគឺការស្គាល់ផលិតផលឲ្យបានច្បាស់ និងស្រឡាញ់ផលិតផល មុននឹងយកផលិតផលនោះមកលក់។ ដូចគ្នានេះដែរ គឺយើងត្រូវស្គាល់ ពីប្រភពដើមនៃផលិតផល និងម្ចាស់ប្រេនឲ្យបានច្បាស់ថាគួរឲ្យទុកចិត្តឬទេ? »

សិរីរ័ត្នបានឲ្យដឹងថា «អ្វីដែលជាចំណុចបរាជ័យរបស់អ្នកលក់អនឡាញភាគច្រើន គឺដោយសារការខ្វះការអត់ធ្មត់ ហើយផ្អើលលក់តែមួយឆាវ។»

នាងបានបន្តថា «ការpostលក់លើអនឡាញ ប្រៀបដូចជាការបើកតូបលក់ដូច្នេះដែរ។ បើសិនជាយើង អត់ post ស្មើនឹងការបិទតូប ដូច្នេះ អ្នកខ្លះឃើញគេលក់ដាច់ សូមកុំគិតថា វាងាយស្រួល  ដូចជាខ្ញុំក៏ធ្លាប់មានបទពិសោធបរាជ័យច្រើនដងដែរ  តែយើងអាចរៀនសូត្រពីវា ហើយកែប្រែវាឲ្យរឹតតែល្អឡើងៗ។»

ក្នុងការបង្កើតប្រេនខ្លួនឯង សិរីរ័ត្នបានឲ្យដឹងថា នាងសិក្សាទៅលើផលិតផលដែលមានលក់នៅលើទីផ្សារ ហើយព្យាយាមស្វែងរកលក្ខណៈពិសេសនៃផលិតផលរបស់ខ្លួន ដែលគិតថាអាចនឹងស្រូបទីផ្សារបានច្រើនជាងគេ។

សិរីរ័ត្នបន្ថែមថា «ភាពជោគជ័យ រឺបរាជ័យ គឺកើតចេញពីខ្លួនយើង បើយើងតាំងចិត្តថាធ្វើវាបានយើងនឹងធ្វើវាឲ្យទាល់តែបាន គេកាន់តែមើលងាយ គឹយើងកាន់តែធ្វើ ។ ដួលប៉ុន្មានដងមិនសំខាន់ សំខាន់យើងចេះងើបវិញ ហើយធ្វើទាល់តែជោគជ័យ។»

ជាមួយនឹងការតាំងចិត្តមុះមុតក្នុងវិស័យជំនួញ សហគ្រិនវ័យក្មេងរូបនេះ មិនទាន់ហ៊ានអះអាងចំពោះជោគជ័យខ្ពស់ ចំពោះប្រេនផ្ទាល់ខ្លួននៅឡើយទេ។ តែក្នុងនាមជាម្ចាស់ប្រេនមួយរូប នាងនៅតែប្រឹងប្រែងឲ្យអស់លទ្ធភាព តាមបទពិសោធន៍ ព្រមទាំងចំណេះដឹងនានាដែលនាងទទួលបានកន្លងមក។

ពាក្យដែលសិរីរ័ត្នតែងរំលឹកខ្លួនឯងជានិច្ច ក្នុងវិស័យជំនួញនោះគឺ «បរាជ័យជាមេរៀន នាំទៅផ្លូវជោគជ័យ។ កុំខ្លាចបរាជ័យ បើយើងមិនទាន់បានចាប់ផ្តើម។ កុំខ្លាចការចាប់ផ្តើម ដរាបណា យើងនៅមានគោលដៅ។ ការដាក់គោលដៅជាកម្លាំងចិត្ត មួយដែលធ្វើឲ្យយើងដើរទៅកាន់ភាពជោគជ័យ ម្តងមួយជំហានៗ។

នាងបន្ថែមថា «បរាជ័យជាមួយអាជីវកម្ម មិនមែនមានន័យថា ជីវិតយើងបរាជ័យនោះទេ តែបើមិនហ៊ានដើរចេញពីភាពបរាជ័យដែលខ្លួនកំពុងជួប នោះទើបជីវិតយើងបរាជ័យដោយពិតប្រាកដ»៕

ចុចអាន៖ទិញទំនិញឬអាហារតាមអនឡាញ បង្ការការឆ្លងកូវីដ គួរប្រយ័ត្នរឿងប៉ុន្មាននេះ

ចុចអាន៖ចង់លក់អនឡាញ? ៥ចំណុចខ្លឹមនេះ​កសាងប្រេនបានរាប់សិបឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១៩ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម