Connect with us

KPT+

វិធី ៨ យ៉ាង​ ធ្វើ​​ឲ្យ​ថ្ងៃ​នីមួយៗ​របស់​យើង​កាន់តែ​មានន័យ​​

បានផុស

នៅ

ជីវិត​មិនមែន​មាន​តែ​ថ្ងៃ​អាប់អួ​រហូត​ឡើយ​ កុំ​ទម្លាប់​ធ្វើមុខ​ចងចិញ្ចើម​​ មិនញញឹមរាកទាក់គ្មាន​ហុងស៊ុយ។ បើ​យើង​ទម្លាប់​ធ្វើ​បែបនេះ​ នោះ​ជីវិត​នឹង​កាន់​តែ​ឥតន័យ​រស់​គ្មាន​ខ្លឹមសារ​ក្នុង​ជីវិត ញាតិផងភូមិរបងក៏គេមិនចង់រាប់រកដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​រឿង ​៨ យ៉ាង​ ដែល​គួរ​តែ​ធ្វើ​ ដើម្បី​ឲ្យ​ជីវិត​របស់​យើង​កាន់​តែ​មាន​អត្ថន័យ​ក្នុង​មួយ​ថ្ងៃ​ៗ៖

១. ក្រោក​ពីព្រលឹម

សូម​រីករាយ​នឹង​ថ្ងៃ​រះ​ជាមួយ​នឹង​ភាព​ស្ងប់ស្ងាត់​យឺត​ៗនា​ពេល​ព្រឹក ។ ប្រើ​ពេល​វេលា​នេះ​ ដើម្បី​ធ្វើ​សមាធិ​ និង​លំហាត់​ប្រាណ។

. ផ្ដល់​អាទិភាព

កុំ​ភ្លេច​ធ្វើអ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ខ្លួនឯង ​និង​គ្រួសារ​ទាំងមូល។ កុំ​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ​ក្នុង​ថ្ងៃនេះ ​ប្រែ​ជា​អាក់​អន់​ចិត្ត​ជាមួយ​នឹង​រឿង​ទាំងអស់​ ដែល​កើតឡើង​​ក្នុង​ជីវិត​ឲ្យ​សោះ។

៣. ផ្ដល់​ចំណេះដឹង​ដល់​ខួរក្បាល

អាន​សៀវភៅ​ហើយ​ឆ្លើយ​សំណួរ​ជ្រៅ​ៗ​ក្នុង​សៀវភៅ។ ញ៉ាំ​អាហារ​របស់​យើង​យឺត​ៗ ហើយ​រីករាយ​ជាមួយ​បរិយាកាស​បែបនេះ។ កុំ​មើល​ព័ត៌មាន​និង​លេង​ទូរស័ព្ទ ​ពេល​កំពុង​ញ៉ាំ។

. ទៅ​ដើរលេង​ហើយ​រីករាយ​នឹង​ធម្មជាតិ

អង្គុយ​នៅ​ឧទ្យាន​ហើយ​ស្ដាប់​សំឡេង​បក្សី​ច្រៀង។ ទៅ​ឆ្នេរ ​ហើយ​ស្ដាប់​រលក​ដែល​បោកបក់​នឹង​ច្រាំង​ស​មុទ្រ។

. មើល​អ្វី​ដែល​គួរ​​ឲ្យ​អស់សំណើច

រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​ដូចជា​រឿង​កំប្លែង​ ឬ​ប្រភេទ រូបភាព​កំប្លែង​ដែល​យើង​ចូលចិត្ត​ ឬ​រឿង​ផ្សេង​ទៀត​ដែល​នឹង​ធ្វើ​ឱ្យ​យើង​សើច​រហូត​ដល់​ហា​ទឹកភ្នែក។

៦. ចំណាយ​ពេល​ជាមួយ​មនុស្ស​សំខាន់

ចំណាយ​ពេល​ជាមួយ​មនុស្ស​ដែល​សំខាន់​បំផុត​សម្រាប់​យើង ​ ជាពិសេស​គឺ​សកម្មភាព​ប្រចាំ​ថ្ងៃ។

. ធ្វើ​រឿង​មួយ​ក្នុង​ពេល​តែ​មួយ

រឿង​អ្វី​ក៏​ដោយ​ ដែល​សំខាន់​បំផុត សូម​ធ្វើ​ឥឡូវ​នេះ ​។ ធ្វើ​រឿង​នីមួយ​ៗ​សន្សឹម​ៗ ​បន្ទាប់មក​ចាំ​គិត​ពី​​រឿង​បន្ទាប់​ទៀត។

. ជួយ​អ្នកដទៃ

ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អំពើ​ល្អ​ដែល​យើង​បាន​ធ្វើ​សម្រាប់​អ្នកដទៃ ​និង​អ្វី​យើង​បាន​បន្ត​ធ្វើ​ នៅ​ក្នុង​ការងារ ​និង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​យើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖medium

ចុចអាន៖អនុវត្ត​វិធី ៦ យ៉ាង​នេះ​​ ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​ ទោះ​មាន​ពេល​តែ ១០ នាទី​ក៏​ដោយ

ចុចអាន៖មាន​អារម្មណ៍​ឈឺចាប់​រ៉ាំរ៉ៃ កុំ​រង់ចាំ​ស្ត្រេស​ទាន់ ឆាប់​អនុវត្ត​វិធី​នេះ​ភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម