KPT+
កូនចេះតមាត់ ឪពុកម្ដាយប្រើតិចនិកនេះអប់រំ ល្អជាងវាយ ឬស្រែកដាក់
ការតមាត់ គប់របស់របរចោល យំននៀលដី ជាទម្លាប់អាក្រក់របស់កូនៗ ដែលគ្មានម៉ាក់ប៉ាណាចូលចិត្តឡើយ ហើយមានម៉ាក់ប៉ាមួយចំនួនទប់កំហឹងមិនជាប់វាយ ឬស្រែកឲ្យកូនវិញក៏មាន។ អំឡុងពេលលូតលាស់របស់ក្មេង ច្បាស់ហើយការតមាត់នៅពេលម៉ាក់ប៉ាស្ដីឲ្យ នឹងលេចឡើងក្នុងពេលណាមួយ និងជាពេលដែលយើងត្រូវអប់រំណែនាំកូនបន្ថែមទៀត ពីទម្លាប់អាក្រក់នេះ ដោយប្រើវិធីនិយាយណែនាំស្រួលបួល មិនមែនស្រែកគំហក ឬវាយកូនទេ។ ខាងក្រោមនេះ ជាតិចនិកដែលយើងគួរអនុវត្តតាម ពេលកូនតមាត់ម្ដង។
១. រក្សាជំហររបស់ខ្លួន

កុំបញ្ចេញប្រតិកម្មហួសដូចស្រែក ឬស្ទុះទៅវាយកូន ពេលឮអាអូនតមាត់ម្ដងៗ។ ជម្រើសល្អបំផុតសម្រាប់អប់រំកូនពីអាកប្បកិរិយាត្រឹមត្រូវ គឺកើតចេញពីខ្លួនយើងផ្ទាល់ ហេតុនេះយើងត្រូវនិយាយជាមួយកូនស្រួលបួល កុំជេរ កុំស្ដី និងប្រើពាក្យឲ្យបានសមរម្យ ទោះខឹងប៉ុនណាក៏មិនត្រូវប្រើពាក្យគំរោះគំរើយឲ្យកូនឮដែរ។
២. តាមដានកូន

សាកសួរខ្លួនឯងមើល៍ថាតើកូនចេះតមាត់ ឬបង្ហាញអាកប្បកិរិយាមិនល្អតាមអ្នកណា តាមមិត្តភ័ក្ដិនៅសាលា ឬតាមកម្មវិធីកូនមើលតាមទូរស័ព្ទ ឬទូរទស្សន៍។ ក្មេងនៅក្នុងកម្មវិធីទូរទស្សន៍ខ្លះនិយាយតមាត់ ដើម្បីជាកំប្លែងឲ្យអ្នកមើលសើចសប្បាយ ដូចនេះកូនយើងអាចត្រាប់តាមអ្វីដែលគេឃើញក្នុងទូរទស្សន៍។
៣. បង្ហាញពីផលវិបាក

យើងជាប៉ាម៉ាក់ត្រូវឲ្យអូនៗដឹងថាគេនឹងទទួលបានលទ្ធផលបែបណានៅពេលពួកគេនិយាយតមាត់ទៅម៉ាក់ប៉ា។ ដូចនេះម៉ាក់ប៉ាត្រូវបង្ហាញឲ្យច្បាស់ថាអាកប្បកិរិយាបែបនេះគឺមិនសមរម្យ និងទទួលយកមិនបាន។ ម៉ាក់ប៉ាក៏អាចបង្ហាញដល់កូនតូចនូវផលវិបាកពីអាកប្បកិរិយារបស់ពួកគេដោយកំណត់ម៉ោងលេងរបស់ពួកគេ ឬកិច្ចការអ្វីផ្សេងទៀតជាដើម។
៤. សរសើរកូនទៅលើអាកប្បកិរិយាល្អ

ប្រសិនជាកូនឈប់តមាត់ និងបង្ហាញការដឹងគុណ ម៉ាក់ប៉ាអាចផ្ដល់រង្វាន់ដល់ពួកគេដោយការឱប ការសរសើរ ឬអរគុណជាដើម។ យ៉ាងណាមិញ ត្រូវប្រាកដថាកូនយល់នូវអ្វីដែលម៉ាក់ប៉ាសរសើរមិនមែនមានន័យថាគេអាចបានអ្វីគ្រប់យ៉ាងតាមត្រូវការនោះទេ។
៥. បង្កើនពេលវេលាជាមួយកូន

ជួនកាលក្មេងៗអាចមានអាកប្បកិរិយាមិនល្អ ដោយសារការយកចិត្តទុកដាក់ពេញលេញពីម៉ាក់ប៉ា ហេតុនេះហើយ យើងគួរបង្កើនពេលវេលាសប្បាយៗជួបជុំគ្រួសារឲ្យបានច្រើន ដើម្បីបំពេញនូវអារម្មណ៍ខ្វះខាតរបស់កូនដូចជា នាំកូនដើរលេង លេងជាមួយកូននៅផ្ទះ ឬបង្កើតទម្លាប់ថ្មីៗជាមួយកូន។ល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំចេះតែវាយ ស្រែកដាក់កូន ប្រយ័ត្នស្ដាយក្រោយ ព្រោះហេតុផលនេះ
ចុចអាន៖ ដឹងហើយថាស្រឡាញ់កូនណាស់ តែបើមិនចង់ឲ្យក្លាយជាក្មេងទម្រើស សាកប៉ុន្មានរបៀបនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


