ត្រឹមពាក់កណ្ដាលឆ្នាំ ២០២១ វៀតណាមមានមហាសេដ្ឋីប្រាក់វាល់កោដិជិត ១៥០ នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ត្រឹមពាក់កណ្ដាលឆ្នាំ ២០២១ វៀតណាមមានមហាសេដ្ឋីប្រាក់វាល់កោដិជិត ១៥០ នាក់

បានផុស

នៅ

យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ​និងទស្សនាវដ្ដី Forbes បានឱ្យដឹងថា​ ចំនួនអ្នកមានរបស់វៀតណាមក្នុងរយៈពេល ១០ ឆ្នាំក្រោយមានការកើនឡើងគួរកត់សម្គាល់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ​សេដ្ឋីៗទាំងនោះនៅតែរក្សាអាថ៌កំបាំងចំពោះមហាជនវៀតណាម ព្រោះថាលេចឮព័ត៌មានតិចតួចណាស់អំពីទ្រព្យសម្បត្តិ និងអាជីវកម្មរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ ២០២១ ស្ថិតិផ្លូវការបុគ្គលនៅវៀតណាមដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភលំដាប់ប្រទេសមានចំនួនប្រមាណ ១៤៥ នាក់ ដែលសរុបជាប្រាក់យ៉ាងហោចណាស់ជាង ​២០ ​ប៊ីលានដុល្លារអាមេរិក។ នេះរាប់តែមហាសេដ្ឋីប្រាក់វាល់លានប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្នកជំនាញជឿជាក់ថា ចំនួនពិតប្រាកដនៃមហាសេដ្ឋីជួរមុខរបស់ប្រទេសអាចមានខ្ពស់ជាងរបាយការណ៍ ព្រោះសេដ្ឋីៗជាច្រើននាក់បានបិទបាំងឈ្មោះរបស់ខ្លួនមិនថាការរស់នៅ ឬការកស៊ីឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Vietnam Insider មហាសេដ្ឋីលំដាប់ប្រាក់កោដិទាំង ​៥ រូប រួមមាន៖

១. លោក Pham Nhat Vuong

Tiểu sử Phạm Nhật Vượng đầy đủ nhất - Chủ tịch tập đoàn Vingroup

លោកជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនមួយបានចុះបញ្ជីធំជាងគេនៅវៀតណាមមិនថា វិស័យបដិសណ្ឋារកិច្ច ការលក់រាយភ័ស្តុភារ កសិកម្ម អប់រំ និងសុខាភិបាល។ បុរសរូបនេះមានទ្រព្យសម្បត្តិប្រមាណ ៦.៨ ប៊ីលានដុល្លារអាមេរិក។

២. លោកស្រី Nguyen Thi Phuong Thao

CEO Nguyen Thi Phuong Thao: VietJet-setting to the next big IPO launch |  Corporate News, Latest Business

អ្នកមាន​លេខ ២ សម្រាប់ប្រទេសវៀតណាម បានទៅប្រធានក្រុមហ៊ុនអាកាសចរណ៍ VietJet លោកស្រី Nguyen Thi Phuong Thao ដែលមានទ្រព្យសម្បត្តិ ២.៣ ប៊ីលានដុល្លារ។ លោកស្រីគឺជាមហាសេដ្ឋីស្ត្រីបង្កើតទ្រព្យ​ដោយ​ដៃ​ខ្លួនឯងដំបូងគេបង្អស់នៅប្រទេសវៀតណាម ក៏ជាស្ត្រីដែលមានទ្រព្យច្រើនជាងគេបង្អស់​នៅអាស៊ីអាគ្នេយ៍។

៣. លោក Tran Ba ​​Duong

Doanh nhân Trần Bá Dương, Chủ tịch Thaco: Bản lĩnh người tiên phong

លោក Tran Ba ​​Duong ប្រធាននិងជាស្ថាបនិកក្រុមហ៊ុន Truong Hai Auto (Thaco) ។ ទ្រព្យសម្បត្តិសុទ្ធបច្ចុប្បន្នរបស់លោកប្រហែល ១.៦ ប៊ីលានដុល្លារអាមេរិក។

៤. លោក Nguyen Dang Quang

Tài sản 'bốc hơi' hơn 300 triệu USD, ông Nguyễn Đăng Quang không còn là tỷ  phú USD

សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg នាពេលថ្មីៗនេះបានដាក់ឈ្មោះលោក Nguyen Dang Quang ដែលជាប្រធាននិងជាសហស្ថាបនិកក្រុមហ៊ុនអាហារខ្ចប់ Masan គ្រុបគឺជាមហាសេដ្ឋីវៀតណាមទី ៤ មានទ្រព្យសម្បត្តិសុទ្ធ ១.២ ប៊ីលានដុល្លារអាមេរិក។

៥. លោក Trinh Van Quyet

Ông Trịnh Văn Quyết rời ghế Chủ tịch FLC FAROS - CafeLand.Vn

លោកជាប្រធានសម្ព័ន្ធ FLC គ្រុប ដែលជាក្រុមហ៊ុនអចលនទ្រព្យនិងលើផ្សារហ៊ុនដ៏ធំរបស់វៀតណាម ហើយបច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងប្រកួតប្រជែងជាមួយមហាសេដ្ឋីទី១។ Trinh Van Quyet មានទ្រព្យសម្បត្តិប៉ាន់ស្មាន ១.០២ ប៊ីលានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បង្ហាញមុខមហាសេដ្ឋីកំពូលប្រចាំប្រទេស នៅអាស៊ីអាគ្នេយ៍នាឆ្នាំ ២០២១

ចុចអាន៖ ទោះកូវីដ តែចិន បង្កើតមហាសេដ្ឋីបានជាង២០០នាក់ កាលពីឆ្នាំមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services