KPT+
ធ្លាប់ដឹងទេ នាយករដ្ឋមន្ត្រីថៃទទួលបានប្រាក់ខែប៉ុន្មាន?
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ក្នុងមួយឆ្នាំទទួលបានប្រាក់សរុបជាង ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលគិតជាខែប្រហែល ៤ពាន់ ១រយដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមប្រភពពី wikipedia។

លោក ប្រាយុទ្ធ ចាន់អូចា ជាអតីតមន្ដ្រីយោធាចូលនិវត្តន៍មួយរូប មុនកាន់តំណែងជាមេដឹកនាំរាជាណាចក្រថៃចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន។ បើនិយាយពីទ្រព្យសម្បត្តិរបស់លោក មិនសូវមានមហាជនដឹងច្រើនឡើយ ហើយក៏មានបណ្ដាញផ្សព្វផ្សាយសង្គមតិចតួចបំផុតបានដឹង។
យ៉ាងណាមិញ តាមប្រភពព័ត៌មានក្នុងស្រុក កាលពីខែឧសភា ឆ្នាំ ២០១៣ បានឱ្យដឹងថា លោកប្រាយុទ្ធបានលក់ដីចំនួន ៩ កន្លែងនៅជាយក្រុងបាងកកទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ ៦០០ លានបាត បង្កភាពភ្ញាក់ផ្អើលពាសពេញប្រទេស។
លុះដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៤ នៅក្នុងការបង្ហាញទ្រព្យសម្បត្តិជាសាធារណៈដល់គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ នាយករដ្ឋមន្ត្រីវ័យ ៦៧ ឆ្នាំរូបនេះបានចុះបញ្ជីប្រាក់សុទ្ធចំនួន ១២៨.៦ លានបាត (៣.៩ លានដុល្លារ) និងជាប់បំណុល ៦៥៤.៧៤៥ បាត (២០,០០០ ដុល្លារអាមេរិក) ។
បន្ថែមពីលើប្រាក់សុទ្ធ លោកប្រាយុទ្ធ មានទ្រព្យសម្បត្តិសំខាន់ៗមួយចំនួនរួមមាន រថយន្តម៉ាក Mercedes Benz S600L រថយន្ត BMW ស៊េរី 740Li រថយន្តទំនើបចំនួន ៣ គ្រឿងផ្សេងទៀត នាឡិកាប្រណីតចំនួន ៩ គ្រឿងមានតម្លៃ ៣ លានបាត និងគ្រឿងអលង្ការតម្លៃ ២០០,០០០ ដុល្លារអាមេរិក។
មិនទាន់អស់ទេ មេដឹកនាំថៃរូបនេះ បានឲ្យដឹងថា លោកបានផ្ទេរប្រាក់ចំនួន ៤៦៦.៥ លានបាត (១៤.៣ លានដុល្លារ) ទៅសមាជិកគ្រួសាររបស់ខ្លួនផងដែរ នៅក្នុងឆ្នាំ ២០១៤ ។ ប្រាក់នេះជាប្រាក់ផ្សេងទៀតដែលមិនបានរាប់បញ្ចូលជាសាធារណៈទៅក្នុងបញ្ជីររទ្រព្យសម្បត្តិរបស់លោកឡើយ។
តាមប្រភពពី wikipedia ដដែល មកទល់នឹងឆ្នាំ ២០១៩ ទ្រព្យសម្បត្តិសុទ្ធលោក ប្រាយុទ្ធ ចាន់អូចា មាន ១២០ លានបាត ឬ ប្រហែល ៣,៨៥៤,៦១៧ ដុល្លារអាមេរិក។ ចំណែកទ្រព្យនៅក្នុងឆ្នាំ ២០២១ នេះ មិនទាន់បើកបង្ហាញជាសាធារណៈទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សាវតារលោក ប្រាយុទ្ធ ចាន់អូចា មុនក្លាយជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន
ចុចអាន៖ ខ្លះៗអំពីលោកស្រី ណារ៉ាផន ចាន់អូចា ភរិយានាយករដ្ឋមន្ត្រីថៃ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤៣ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ


