Ellen DeGeneres គឺជាតារាទូរទស្សន៍និងកំប្លែងដែលទទួលបានជោគជ័យក្នុងអាជីព។ ស្ត្រីម្នាក់នេះមានទេពកោសល្យនៃពហុជំនាញក្នុងអាជីពរបស់នាងជាច្រើន។ ប៉ុន្តែមានរឿងជូរចត់ខ្លះដែល Ellen បានជួប មុនពេលទទួលជោគជ័យមកដល់សព្វថ្ងៃនេះ។
មុនពេលឈានដល់ចំណុចនៃការបង្កើតកេរ្តិ៍ឈ្មោះ Ellen បានចាប់យកការងារប្លែកៗជាច្រើន។ ការងារមួយទាំងនេះគឺជាអ្នកលក់ម៉ាស៊ីនបូមធូលី។
២. ធ្លាប់ជាអ្នកញៀនបារីធ្ងន់ធ្ងរ
នាងក៏ដូចជាអ្នកជក់បារីជាច្រើនដែរ នាងចង់ឈប់ ប៉ុន្តែហាក់ដូចជាមិនអាចរកវិធីបញ្ឈប់ទម្លាប់ញៀន។ នៅលើកម្មវិធីជជែកនាងបានបង្ហាញថា នាងអាចឈប់ជក់បារីបាន ដោយប្រើវិធីសាស្ត្រ Allen Carr ‘Easyway’ ។ Ellen បាននិយាយគាំទ្រកម្មវិធីនេះជាសាធារណៈ ហើយបានអរគុណវាសម្រាប់ការផ្លាស់ប្ដូរជីវិតរបស់នាង។
៣. បោះបង់ចោលការសិក្សានៅមហាវិទ្យាល័យ
Ellen សិក្សានៅសាកលវិទ្យាល័យមួយក្នុងទីក្រុង New Orleans ជាកន្លែងដែលនាងសិក្សាជំនាញទំនាក់ទំនង។ នាងបានសម្រេចចិត្តឈប់រៀនមួយឆមាស ដើម្បីធ្វើការនៅក្រុមហ៊ុនច្បាប់ជាមួយបងប្អូនជីដូនមួយរបស់នាង។ ទោះបីជា Ellen មិនបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យក៏ដោយក៏នាងបានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Tulane នៅ New Orleans ក្នុងឆ្នាំ ២០០៩ ។
៤. ត្រូវបានឪពុកចុងធ្វើបាប
នៅពេលនាងរៀននៅវិទ្យាល័យ តារាទូរទស្សន៍រូបនេះត្រូវមើលថែម្ដាយឈ្មោះ Betty ដែលមានជំងឺមហារីកសុដន់។ ឪពុកចុងរបស់ Ellen បានឆ្លៀតឱកាសធ្វើបាបកូនស្រីចុង នៅពេលដែលប្រពន្ធនៅក្នុងមន្ទីរពេទ្យ។ ការរំលោភបំពានបានចាប់ផ្ដើមដំបូងនៅពេល Ellen មានអាយុ ១៥ ឆ្នាំ។