KPT+
ជីវិតកម្សត់មុនជោគជ័យនៃកំពូលតារាទូរទស្សន៍ ELLEN DEGENERE
Ellen DeGeneres គឺជាតារាទូរទស្សន៍និងកំប្លែងដែលទទួលបានជោគជ័យក្នុងអាជីព។ ស្ត្រីម្នាក់នេះមានទេពកោសល្យនៃពហុជំនាញក្នុងអាជីពរបស់នាងជាច្រើន។ ប៉ុន្តែមានរឿងជូរចត់ខ្លះដែល Ellen បានជួប មុនពេលទទួលជោគជ័យមកដល់សព្វថ្ងៃនេះ។
១. ធ្លាប់ធ្វើការជាអ្នកលក់ម៉ាស៊ីនបូមធូលី
មុនពេលឈានដល់ចំណុចនៃការបង្កើតកេរ្តិ៍ឈ្មោះ Ellen បានចាប់យកការងារប្លែកៗជាច្រើន។ ការងារមួយទាំងនេះគឺជាអ្នកលក់ម៉ាស៊ីនបូមធូលី។
២. ធ្លាប់ជាអ្នកញៀនបារីធ្ងន់ធ្ងរ
នាងក៏ដូចជាអ្នកជក់បារីជាច្រើនដែរ នាងចង់ឈប់ ប៉ុន្តែហាក់ដូចជាមិនអាចរកវិធីបញ្ឈប់ទម្លាប់ញៀន។ នៅលើកម្មវិធីជជែកនាងបានបង្ហាញថា នាងអាចឈប់ជក់បារីបាន ដោយប្រើវិធីសាស្ត្រ Allen Carr ‘Easyway’ ។ Ellen បាននិយាយគាំទ្រកម្មវិធីនេះជាសាធារណៈ ហើយបានអរគុណវាសម្រាប់ការផ្លាស់ប្ដូរជីវិតរបស់នាង។
៣. បោះបង់ចោលការសិក្សានៅមហាវិទ្យាល័យ
Ellen សិក្សានៅសាកលវិទ្យាល័យមួយក្នុងទីក្រុង New Orleans ជាកន្លែងដែលនាងសិក្សាជំនាញទំនាក់ទំនង។ នាងបានសម្រេចចិត្តឈប់រៀនមួយឆមាស ដើម្បីធ្វើការនៅក្រុមហ៊ុនច្បាប់ជាមួយបងប្អូនជីដូនមួយរបស់នាង។ ទោះបីជា Ellen មិនបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យក៏ដោយក៏នាងបានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Tulane នៅ New Orleans ក្នុងឆ្នាំ ២០០៩ ។
៤. ត្រូវបានឪពុកចុងធ្វើបាប
នៅពេលនាងរៀននៅវិទ្យាល័យ តារាទូរទស្សន៍រូបនេះត្រូវមើលថែម្ដាយឈ្មោះ Betty ដែលមានជំងឺមហារីកសុដន់។ ឪពុកចុងរបស់ Ellen បានឆ្លៀតឱកាសធ្វើបាបកូនស្រីចុង នៅពេលដែលប្រពន្ធនៅក្នុងមន្ទីរពេទ្យ។ ការរំលោភបំពានបានចាប់ផ្ដើមដំបូងនៅពេល Ellen មានអាយុ ១៥ ឆ្នាំ។
៥. មានស្លាកកំណត់ត្រាផ្ទាល់ខ្លួន
ទោះបីជាតារាកំប្លែងនិងទូរទស្សន៍ ប៉ុន្តែនាងក៏មានផ្លាកអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ នាងបង្កើតក្រុមហ៊ុនមួយដែលត្រូវបានគេហៅថា “ eleveneleven” កាលពីឆ្នាំ ២០១០ ហើយចុះហត្ថលេខាលើកដំបូងក្នុងអាជីវកម្ម។
៦. ជាស្ត្រីតែម្នាក់គត់នៅក្នុងប្រវត្តិសាស្ត្រដែលបានធ្វើជាម្ចាស់ផ្ទះពានរង្វាន់អូស្ការ និង Emmys
Ellen បានបង្កើតកំណត់ត្រាពីរបី ដោយនាងបានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី Emmys នៅថ្ងៃទី ៩ដល់១១ បន្ទាប់មកនៅឆ្នាំ ២០០៥ នាងបានរៀបចំពិធីប្រគល់រង្វាន់ម្ដងទៀត។ នៅឆ្នាំបន្ទាប់ ម្ចាស់កម្មវិធីសុន្ទរកថាបានជ្រើសរើសយក Ellen ដើម្បីបង្ហាញពានរង្វាន់បណ្ឌិត្យសភាលើកទី ៧៩ ។
៧. បំបែកកំណត់ត្រារូបថតមានអ្នកចូលចិត្តច្រើន
Ellen បានបំបែកឯតទគ្គកម្មពិភពលោក សម្រាប់រូបថតដែលបានបង្ហោះរូបថត Selfie មានជាង ៣,៣ លាន និងមានអ្នកចំណូលចិត្តជាង ២ លាន ហើយត្រូវបានគេយកតម្រាប់ថតតាមឡើងវិញនៅក្នុងប្រទេសចំនួន ១៥១ ទូទាំងពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eightieskids
ចុចអាន៖តើខ្សែស្រឡាយក្សត្រអង្គណាខ្លះហ៊ានដាក់រាជនិងលាខ្សែរាជវង្សដើម្បីស្នេហាពិត?
ចុចអាន៖ដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពកុំភ្លេចត្រៀមប៉ុន្មានចំណុចនេះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


