KPT+
គន្លឹះ ៦ យ៉ាងធ្វើឲ្យមុខក្មេងជាងវ័យ មិនងាយចាស់មុនអាយុ
អាយុច្រើនមុខក្មេង មនុស្សស្រីណាក៏ចង់បានដែរ។ គ្មានអ្នកណាចង់បានស្បែកគ្មានសំណើម មុខចាស់ជាងវ័យ លេចចេញនូវស្នាមផ្នត់ជ្រួញពេញផ្ទៃមុខទេ។
សព្វថ្ងៃនេះមនុស្សស្រីមុខស្រស់ស្អាតមិនខ្វះទេ នេះក៏ដោយសារគេមានវិធីថែទាំបានល្អ មិនចាំបាច់ប្រើរបស់ថ្លៃៗ ដើម្បីទប់ទល់ភាពចាស់ ហើយទាំងនោះសុទ្ធសឹងតែជាទម្លាប់ធម្មតា ដែលមនុស្សស្រីគ្រប់គ្នាអាចធ្វើបានរាល់ថ្ងៃ។
១ សំអាតជាចាំបាច់

បើទោះបីជាមុខគ្មានការតុបតែងក្រែមម៉្សៅក៏ដោយ ប៉ុន្តែស្បែកនៅតែមានធូលីតោងជាប់ និងកំណកបាក់តេរីពាសពេញផ្ទៃមុខ ដែលយើងមើលមិនឃើញ។ ត្រូវចេះរើសផលិតផលសំអាតឲ្យសមនឹងមុខ ទើបមិនមានបញ្ហាទៅថ្ងៃមុខ។
២ ឧស្សាហ៍ជម្រុះកោសិកាចាស់ៗ
វ័យកាន់តែចាស់ ស្បែកនឹងលេចចេញស្នាមជ្រួញ ពីព្រោះកោសិកាស្បែកដែលងាប់ ត្រូវបានតំណាងដោយកោសិកាស្បែកថ្មី។ ការប្រើប្រាស់ផលិតផលខាត់ស្បែក ក៏ជាវិធីល្អ ក្នុងការយកកោសិកាស្បែកងាប់ចេញដែរ។
៣ ប្រើសេរ៉ូមជាចាំបាច់

សេរ៉ូមភាគច្រើនគឺជួយប្រឆាំងនឹងភាពចាស់ សម្រាប់អ្នកអាយុរាងជ្រេ។ សូមព្យាយាមស្វែងរកសេរ៉ូមដែលសមនឹងអាយុកុំចេះតែប្រើតាមចិត្តចង់ ឬការឃោសសនា។ សេរ៉ូមខ្លះផ្ទុកនូវគ្រឿងផ្សំប្រឆាំងភាពចាស់ បង្កើនកូឡាជែន ជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបណ្ដាលឲ្យស្នាមជ្រួញ។
៤ ផ្ដល់ជាតិសំណើមដល់ស្បែកជានិច្ច
តើអ្នកធ្លាប់កត់សម្គាល់ទេថា នៅពេលអ្នកកាន់តែចាស់ ភាគច្រើននៅលើផ្ទៃមុខយើងតែងមានស្នាមមុនច្រើន នោះគឺដោយសារតែប្រេងធម្មជាតិលើមុខមានតិច។ បើស្បែកស្ងួតងាយនឹងកើតមុន ហើយជាបុព្វហេតុធំនៃស្នាមជ្រីវជ្រួញ។ ដូច្នេះមនុស្សស្រីដែលមានអាយុច្រើន ត្រូវរកជាតិជាតិសំណើមមកបំពេញលើផ្ទៃមុខ។
៥ ឡេការពារកម្ដៅថ្ងៃត្រូវតែលាបឲ្យបានទៀងទាត់
មនុស្សជាច្រើនមើលរំលងឡេការពារកម្តៅថ្ងៃ ដោយនិយាយថាគ្មានសារៈសំខាន់។ ប៉ុន្តែបើអត់ប្រើទេ មុខនឹងឆាប់ចាស់ខ្លាំង លេចស្នាមជ្រួញងាយ។ ជាពិសេសការការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ គឺជាវិធីមួយដើម្បីធ្វើឲ្យស្បែកមើលទៅក្មេងជាងវ័យ តាមដែលអាចធ្វើទៅបាន។
ពន្លឺព្រះអាទិត្យគឺជាពិរុទ្ធជនដ៏សំខាន់ ក្នុងការធ្វើឲ្យស្បែកកាន់តែយ៉ាប់យ៉ឺន ហើយកាំរស្មីយូវីនឹងបំផ្លាញកូឡាជែននៅក្នុងស្បែក បណ្តាលឲ្យស្បែកគ្រើម។ ឡេការពារកម្តៅថ្ងៃ មិនត្រឹមតែប្រើនៅពេលយើងទៅសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែយើងគួរតែប្រើវារាល់ថ្ងៃ។
៦ ខ្នើយគេងក៏ជាបញ្ហា

វាជារឿងមួយដែលមិនគួរឲ្យជឿ តែនេះគឺជាការពិត មិនអាចប្រកែកបាន។ យើងត្រូវតែយល់ថា នៅពេលយើងកាន់តែចាស់ ស្បែកនឹងកាន់តែផុយស្រួយ ជាងពេលណាៗទាំងអស់។ ការរងរបួសតិចតួច អាចបណ្តាលឲ្យខូចខាតដល់ស្បែករបស់យើង។
មានការសិក្សាជាច្រើន បានបញ្ជាក់ថា ការគេងជាមួយខ្នើយមិនល្អ អាចបណ្ដាលឲ្យមានភាពចាស់ជារៀងរហូត នៅពេលគេង។ ការវិនិយោគលើខ្នើយគេងល្អ អាចកាត់បន្ថយហានិភ័យនេះបាន ឬយ៉ាងហោចណាស់ វានឹងផ្ដល់ឲ្យយើងនូវការគេងលក់ស្រួលជាងមុន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រីៗពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខ កុំរំលងតិចនិក ៤នេះ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


