KPT+
មុខរបរអ្វីខ្លះសក្តិសមនឹងអ្នកស្រឡាញ់សៀវភៅ?
ការអានសៀវភៅគ្រប់ប្រភេទ សុទ្ធតែផ្ដល់នូវតម្លៃអប់រំ និងចំណេះដឹងសម្រាប់អ្នកអាន។ មិនត្រឹមតែប៉ុណ្ណោះ ការអានសៀវភៅក៏អាចរកប្រាក់ចំណូលបានផងដែរ។
គ្នាយើងជាអ្នកស្រឡាញ់ការអានមែនអត់? បើមែន ជាការល្អដែលយើងអាចប្តូរពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទៅជាការរកចំណូលតាមរយៈសៀវភៅ។
ទីនេះជាមុខរបររកស៊ីចំនួន ៤ ដែលសក្ដិសមសម្រាប់អ្នកចូលចិត្តសៀវភៅ៖
១. សរសេរសៀវភៅ

ជាការពិត ពេលណាអានសៀវភៅបានច្រើន យើងប្រាកដជាមានគំនិតចង់ចែករំលែកចំណេះដឹងទៅអ្នកដទៃបន្ត។ ដូច្នេះការសរសេរសៀវភៅជាវិធីល្អមួយ។ បើចូលចិត្តអានសៀវភៅចិត្តសាស្ត្រ យើងអាចសរសេរអំពីចិត្តសាស្ត្រ ឬបើចូលចិត្តអានប្រលោមលោកយើងអាចសរសេរប្រលោមលោកជាដើម។
ក្រៅពីសរសេរសៀវភៅ ប្រសិនបើយើងមានសមត្ថភាពខ្លាំង អាចមានស្ថាប័នមួយចំនួនជួលឲ្យទៅកែអក្ខរាវិរុទ្ធ ឬពិនិត្យសៀវភៅ។ល។
២. លក់សៀវភៅ

ការលក់សៀវភៅ ជាជំនួញមួយដែលមិនទាមទារដើមទុនច្រើនប៉ុន្មានទេ និងមានភាពងាយស្រួលទាំងលក់ផ្ទាល់និងលក់តាមអនឡាញ។ ការរកស៊ីបែបនេះ ត្រូវការឲ្យតែយើងឧស្សាហ៍សរសេរផ្សព្វផ្សាយពីសៀវភៅច្រើនបន្តិច។ របរលក់សៀវភៅ មិនត្រឹមតែអាចរកចំណូល ប៉ុន្តែយើងបានចូលរួមចំណែកលើកស្ទួយវិស័យអំណាន ក៏ដូចជាផ្សព្វផ្សាយកវីនិពន្ធខ្មែរថែមទៀតផង។
៣. បង្កើតគេហទំព័រអំពីសៀវភៅ

បង្កើតគេហទំព័រ និយាយណែនាំពីសៀវភៅ លក់សៀវភៅ និងវាយតម្លៃសៀវភៅ (Review) ជាដើម។ ចំណូលនឹងទទួលបានមកពីការលក់សៀវភៅ សេវាផ្សាយពាណិជ្ជកម្មពីបណ្ណាគារ ការផ្សាយពាណិជ្ជកម្មផ្សេងៗ និងការផ្សាយសៀវភៅឲ្យអ្នកនិពន្ធថ្មីៗ ឬសៀវភៅទើបចេញថ្មី។ល។
៤. អ្នក Review សៀវភៅ

ក្រោយអានសៀវភៅចប់មួយក្បាលៗ យើងអាច Review សៀវភៅទាំងនោះ ដោយការងារនេះត្រូវការឲ្យអត់ធ្មត់ និងយកចិត្តទុកដាក់ខ្ពស់បន្តិច។ ហេតុអ្វីការ Review អាចរកចំណូល? ចម្លើយនោះគឺថា នៅពេលចេះស្ទាត់ពីវា យើងអាច Review ឲ្យកាសែត ទស្សនាវដ្ដី និងអ្នកនិពន្ធផងដែរ។ ប្រសិនបើសមត្ថភាពកាន់តែខ្លាំង យើងអាច Review សៀវភៅដោយថតជាវីដេអូបង្ហោះតាមបណ្ដាញសង្គម ហើយអាចរកចំណូលបានពីវីដេអូទាំងនោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ inside
ចុចអាន៖៤ យ៉ាងពីម្ចាស់ក្សត្រី SUTHIDA មហេសីព្រះរាជាថៃបច្ចុប្បន្ន
ចុចអាន៖មហាសេដ្ឋីវ័យក្មេង ៥ រូប មានឥទ្ធិពលខ្លាំងនៅកូរ៉េខាងត្បូង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


