ព័ត៌មានជាតិ
អាណាព្យាបាល ចង់ឱ្យគ្រប់សាលា គ្រប់គ្រងការលក់ភេសជ្ជៈប៉ូវកម្លាំងដល់ក្មេង
គ្រប់សាលានៅទូទាំងប្រទេស គួរតែកុំយកចិត្តទុកដាក់លើការលក់ទឹកក្រូចកំប៉ុង និងរឹតបន្តឹងចំពោះសិស្ស មិនឱ្យមានការ យកចូល ផឹកនូវភេសជ្ជៈប៉ូវកម្លាំងទាំងនោះ ព្រោះដូចដែលដឹងហើយថា ភេសជ្ជៈផ្អែមៗទាំងអស់នោះ ប៉ះពាល់សុខភាព ក្មេងខ្លាំង បើធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិតទៀត។ នេះបើតាមមតិលើកឡើងរបស់ អ្នកស្រី ជា ស្រីនាង វ័យ៣២ឆ្នាំ ឱសថការីមួយរូប នៅភ្នំពេញ។


ជាមួយគ្នានេះ បុគ្គលិកបម្រើការរដ្ឋមួយរូប អ្នកស្រី បញ្ញា បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា អ្នកស្រីពិតជាមានការព្រួយបារម្ភ ចំពោះសុខភាពកូន ពិសេសពេលកូនទៅសាលា ឃ្លាតឆ្ងាយពីការមើលថែរបស់គ្រួសារ ខ្លាចថាគាត់ទៅទិញភេសជ្ជៈ ទាំងអស់នោះផឹក ហើយអាចបង្កទៅជាជំងឺទឹកនោមផ្អែម ខូចក្រលៀន ឬអាចបង្កជាជំងឺផ្សេងទៀត។

ទន្ទឹមនេះ អ្នកស្រី ស កញ្ញា អ្នករស់នៅតំបន់សង្កាត់ព្រៃស បានបង្ហាញក្តីព្រួយបារម្ភដែរថា ដោយសារតែបច្ចុប្បន្នឃើញថា ភេសជ្ជៈផ្អែមបានចរាចរណ៍ច្រេីន មិនថានៅទីផ្សារ ឬសាលារៀន ដែលពិបាកក្នុងការគ្រប់គ្រងក្មេងមិនឱ្យផឹក។
អ្នកម្តាយរូបនេះ ក៏យល់ឃើញដូចគ្នាដែរថា បេីសិនជាក្មេងៗទទួលទានភេសជ្ជៈផ្អែមលេីសកម្រិត ឬជាប្រចាំ អាចធ្វើឱ្យក្មេង ងាយប្រឈមមុខនឹងជំងឺផ្សេងៗដូចជា ជំងឺទឹកនោមផ្អែមទាំងវ័យក្មេង បញ្ហាតម្រងនោមជាដេីម ហេីយវាអាចជាកាតាលីករបេីកផ្លូវឱ្យជំងឺផ្សេងៗ ជ្រាតចូលបានផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោក ភួយ វិមានរដ្ឋ បុគ្គលិកបម្រើការនៅមន្ទីរពេទ្យគាំពារមាតា និងទារក និយាយថា ត្បិតថា មានការមើលថែ និងគ្រប់គ្រងការទទួលទានរបស់កូនៗល្អយ៉ាងណាក៏ដោយ តែមិនប្រាកដថាអាចហាមឃាត់ ពួកគាត់ពីការផឹកភេសជ្ជៈផ្អែមបាន ១០០ភាគរយឡើយ។ ហេតុនេះ លោកចង់ឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមចំណែកគិតគូរដល់ បញ្ហានេះ ដើម្បីលើគ្រោះថ្នាក់ដោយសារផឹកភេសជ្ជៈផ្អែមៗ។
ជាសំណូមពរ ក្រៅពីការបញ្ចៀបចំណេះដឹងដល់ប្រជាជន ពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈផ្អែម នៅតាមសាលារៀន អាណាព្យាបាលទាំងនេះ ចង់ឱ្យមានការជួយពិនិត្យ និងណែនាំក្មេងឱ្យយល់ពីផលប៉ះពាល់ ពីការទទួលទានចំណីផ្សេងទៀត ដែលប៉ះពាល់ដល់សុខភាព។
បើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសព្យាបាលជំងឺទូទៅ នៅពេលដែលក្មេងទទួលទានភេសជ្ជៈផ្អែមច្រើន អាចធ្វើឱ្យពួកគាត់លូតលាស់មិនបានល្អ ហើយសតិបញ្ញាក៏ខ្សោយ ព្រោះសារជាតិផ្អែម នឹងធ្វើឱ្យក្មេងលែងសូវឃ្លានសារជាតិដែលចាំបាច់សម្រាប់រាងកាយ ដែលមាននៅក្នុងត្រី សាច់ បន្លែ និងផ្លែឈើ៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


