សុខភាព
ប្រុសៗកុំសាកភេសជ្ជៈប្រភេទនេះឲ្យសោះ ប៉ះពាល់មេជីវិត ធ្វើឲ្យអត់កូន
បច្ចុប្បន្ន ភេសជ្ជៈផ្អែមៗ ទឹកក្រូច ទឹកផ្លែឈើ ពិសេសភេសជ្ជៈប៉ូវកម្លាំង ពេញនិយមចំពោះប្រុសៗខ្លាំងណាស់ អ្នកខ្លះអត់មិនបានផង។ មិនមែនតែគ្រឿងស្រវឹងនោះទេ ប្រុសៗដែលញ៉ាំជាតិស្ករលើសកម្រិត ពិសេសពពួកភេសជ្ជៈប៉ូវកម្លាំង ក៏ប៉ះពាល់ដល់គុណភាពមេជីវិតដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។

គ្រឿងកំប៉ុងផ្អែមៗ ពិសេសភេសជ្ជៈប៉ូវកម្លាំង មានផ្ទុកសារធាតុអីខ្លះ បានធ្វើឲ្យប៉ះពាល់មេជីវិត? លោកវេជ្ជបណ្ឌិតថា ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកសមាសធាតុសំខាន់ចំនួន២ គឺស្ករ និងជាតិកាហ្វេអ៊ីន។ ការដែលញ៉ាំជាតិស្ករច្រើនធ្វើឲ្យយើងធាត់ លើសគីឡូ ជួបបញ្ហាការបញ្ចេញទឹកកាម ធ្វើឲ្យគុណភាពមេជីវិតក៏ធ្លាក់ចុះទៅតាមនោះដែរ។
ចំណែកឯអំណាចនៃជាតិកាហ្វេអ៊ីនវិញ ពេលញ៉ាំច្រើនទៅ ធ្វើឲ្យបេះដូងលោតញាប់ សម្ពាធឈាមឡើងខ្ពស់ រសេះរសោះក្នុងខ្លួន ទៅជាមួម៉ៅ គេងមិនលក់ បញ្ហានេះបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះការគេង។ ពេលគេងមិនគ្រប់គ្រាន់ ធ្វើឲ្យបរិមាណ និងគុណភាពមេជីវិតប្រុសៗថមថយ ឬចុះខ្សោយ ដែលករណីធ្ងន់ធ្ងរខ្លះអាចអារអត់មានកូនក៏មាន។
ខាងក្រោមនេះជាបរិមាណជាតិស្ករមានក្នុងទឹកក្រូច ទឹកផ្លែឈើ និងភេសជ្ជៈប៉ូវកម្លាំង ដែលចេញដោយអង្គការសុខភាពពិភពលោក (WHO)៖
– ទឹកក្រូច ចំណុះ ៣៣០ មិល្លីលីត្រ៖ មានជាតិស្ករប្រមាណ ៨,៥ ស្លាបព្រាកាហ្វេ
– ទឹកផ្លែឈើ ចំណុះ ៣៣០ មិល្លីលីត្រ៖ មានជាតិស្ករប្រមាណ ៩,៥ ស្លាបព្រាកាហ្វេ
– ភេសជ្ជៈប៉ូវកម្លាំង ចំណុះ ៣៣០ មិល្លីលីត្រ៖ មានជាតិស្ករប្រមាណ ១០ ស្លាបព្រាកាហ្វេ។
ជំនួសឲ្យភេសជ្ជៈផ្អែមៗខាងលើនេះ ដើម្បីបង្កើនគុណភាពមេជីវិត ធ្វើឲ្យការបង្កកំណើតបានល្អ ប្រុស គួរញ៉ាំទឹកផ្លែឈើស្រស់ ឬញុំាផ្លែឈើឲ្យបានច្រើន ក្រៅពីនោះមានពពួកវីតាមីន ជាតិរ៉ែ និងអាស៊ីដខ្លាញ់។

ក្នុងនោះការសិក្សាបញ្ជាក់ថា អាស៊ីដហ្វូលិកសំខាន់បំផុត វាមិនត្រឹមតែចាំបាច់សម្រាប់ស្រីៗមានផ្ទៃពោះនោះទេ វាក៏មានសារៈសំខាន់ចំពោះសុខភាពទឹកកាម និងគុណភាពមេជីវិតឈ្មោលប្រុសៗដូចគ្នា។ ប្រុសៗដែលមានកម្រិតអាស៊ីដហ្វូលិកទាប ច្រើនមានមេជីវិតឈ្មោល មិនសូវល្អ។ យ៉ាងណា យើងអាចជួយឲ្យគុណភាពមេជីវិតឈ្មោលកាន់តែខ្លាំង តាមរយៈការញ៉ាំបន្លែបៃតង ផ្លែប៊ើរ សណ្ដែក ផ្លែឈើ និងពពួកគ្រាប់ធញ្ញជាតិ ដែលសម្បូរជាតិហ្វូឡាត ឬញ៉ាំវីតាមីនដែលមានជាតិអាស៊ីដហ្វូលិក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ
ចុចអាន៖ ហេតុផលមួយចំនួន បង្ហាញថាប្រុសៗគួរកោររោមក្លៀកដូចស្រីៗដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


