KPT+
គេងបានច្រើនម៉ោងដែរ តែនៅស្ងាបរហូត មកពីអ្វីទៅ? ផឹកកាហ្វេ ឬភេសជ្ជៈផ្អែមៗល្អអត់?
មានមនុស្សជាច្រើនតែងតែជួបប្រទះអាការៈស្ងាប បើទោះជាគេងបានច្រើនហើយក៏ដោយ តើនោះមកពីបញ្ហាអ្វីទៅ ទើបចេះតែស្ងាបមិនឈប់ ហើយការផឹកកាហ្វេ ឬភេសជ្ជៈកំប៉ុងផ្អែមៗដែលជួយឲ្យស្វាងជាដំណោះស្រាយល្អ ឬទេ?

វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា អាការៈងុយគេងទាំងដែលគេងឆ្អែតហើយនោះមកពីមូលហេតុផ្សេងច្រើន។ លោកបន្តទៀត មានថ្នាំមួយចំនួនធ្វើឲ្យយើងស្ងាបផងដែរដូចជា ថ្នាំបំបាត់ការឈឺចាប់ ថ្នាំព្យាបាលជំងឺផ្ដាសាយ ថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត និងថ្នាំសសៃប្រសាទជាដើម។
មួយវិញទៀតសម្រាប់អ្នកដែលមិនបានផឹកទឹកគ្រប់គ្រាន់ ក៏បណ្ដាលឲ្យស្ងាបផងដែរ ព្រោះនៅពេលរាងកាយខ្វះជាតិទឹក បរិមាណឈាមរបស់យើងនឹងធ្លាក់ចុះ។ ជាទូទៅឈាមគឺជាអ្នកបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗនៃរាងកាយរួមមានទាំងខួរក្បាល ដូច្នេះហើយបានជាបរិមាណឈាមចុះទាប មិនអាចបញ្ជូនអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់ខួរ និងរាងកាយយើងបាននោះទេ ហើយវាក៏ធ្វើឲ្យរាងកាយគ្មានកម្លាំងកំហែង ស្ងាប និងងងុយដេកតែម្ដង។

វេជ្ជបណ្ឌិតឯកទេសទូទៅបកស្រាយបន្តទៀតថា មកពីអាការៈខ្វះឈាម ដែលធ្វើឲ្យរាងកាយយើងមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល និងរាងកាយ ទើបនាំឲ្យស្ងាបច្រើន។ ទាំងនេះហើយជាមូលហេតុនាំឲ្យស្ងាប ហើយបើសង្កេតឃើញថាខ្លួនស្ងាបមិនឈប់ទោះជាគេងស្កប់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីស្វែងរកមូលហេតុច្បាស់លាស់។

ចំពោះដំណោះស្រាយពេលស្ងាបងុយគេង ដោយទៅផឹកកាហ្វេ ឬភេសជ្ជៈប៉ូវកម្លាំង ដើម្បីឲ្យស្វាងមិនល្អចំពោះសុខភាពឡើយ។ ផឹកភេសជ្ជៈភ្លាមអាចមានសមត្ថភាពធ្វើឲ្យស្វាងចែស ព្រោះភេសជ្ជៈទាំងនោះមានជាតិកាហ្វេអ៊ីនខ្ពស់ដែលចូលទៅទប់សកម្មភាព pineal gland ដែល pineal gland នេះ មានតួនាទីផលិតមេឡាតូនីនធ្វើឲ្យងងុយដេក។ ទម្លាប់ផឹកភេសជ្ជៈអស់ទាំងនោះយូរៗទៅ អាចកើតជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម តម្រងនោម ថ្លើម និងជំងឺបេះដូងច្រើនប្រភេទទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ប្រើទូរសព្ទច្រើននៅពេលយប់ អាចប៉ះពាល់ដល់គុណភាពដំណេក
ចុចអាន៖ គេងច្រើនជាង ៩ ម៉ោងក្នុងមួយថ្ងៃ អាចជាសញ្ញាមួយនៃបញ្ហាសុខភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


