KPT+
ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នកអាយុច្រើន ព្រោះហេតុផលបែបនេះ
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដំបូន្មានទៅស្រ្តីដែលរៀបការហើយ គួរតែរៀបគម្រោងយកកូនឲ្យបានឆាប់ទាន់ខ្លួននៅក្មេង ព្រោះថាការមានកូននៅវ័យច្រើន មិនសូវល្អឡើយ ដោយកូនមានបញ្ហាសុខភាពខ្សោយជាងកូនមានម៉ាក់វ័យក្មេង។

លោកក៏បានបន្តទៀតថា ស្រីៗឆាប់យកកូននៅវ័យចាប់ពី ២០-៣០ ឆ្នាំជាងតិចតួច កូនមានសុខភាពល្អ ព្រោះការបង្កកំណើតរលូន ដោយសុខភាពផ្លូវកាយ និងចិត្តល្អ ដូចនេះកូនក៏ទទួលឥទ្ធិពលល្អដូចគ្នា។ ចំណែកស្ត្រីវ័យពី ៣០ ឆ្នាំជាងទៅ ៤០ ជាង រាងកាយនឿយហត់ ស្រ្តេសច្រើន សុខភាពក៏លែងរឹងមាំដូចមុន នោះមេជីវិតក៏អន់ថយដែរ។

សាស្ត្រាចារ្យខាងលើបានបញ្ជាក់ថា នេះជាការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ មនុស្សស្រីអាយុច្រើន ពេលមានកូននៅអំឡុងត្រីមាសទី១ អាចជួបបញ្ហាច្រើន ហើយក៏មានអត្រារលូតច្រើនផងដែរ ព្រោះតែសរីរាង្គពួកគាត់ខ្សោយ។ សម្រាប់ស្ត្រីអាយុច្រើន ចង់មានកូនត្រូវតែថែបំប៉នសុខភាពឲ្យល្អប្រសើរ។

ចំពោះស្ត្រីដែលមានវ័យច្រើនហើយចង់បានកូន តែធ្លាប់យកកូនចេញច្រើនដងកាលពីមុន ក៏ពិបាកមានកូនដែរ ព្រោះស្បូនត្រូវកោសច្រើនដង ដូចនេះពេលស៊ុតមកទុំក្រោយៗអាចមិនជាប់ ឬក៏ពេលមានកូនហើយអាចរលូតទៅវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចនិកចិញ្ចឹមកូនឲ្យមានភាពរីករាយ ក្លាយជាក្មេងឆ្លាត
ចុចអាន៖ ទឹកដោះម្តាយ គឺជាអាហារដែលល្អបំផុត សម្រាប់ទារកមិនគ្រប់ខែ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


