Connect with us

សុខភាព

ទឹកដោះ​ម្តាយ គឺជា​អាហារ​ដែល​ល្អ​បំផុត សម្រាប់​ទារក​មិន​គ្រប់​ខែ​

បានផុស

នៅ

​ហេតុអ្វី​បានជា​កើត​ទារក​មិន​គ្រប់​ខែ​?

​ទារ​កកើត​មិន​គ្រប់​ខែ គឺជា​ការ​កើតមុន ៣៧​សប្តាហ៍​។​ ទារក​ដែល​កើត​មិន​គ្រប់​ខែ (​តិចជាង ១៥០០g ឬ​ក្រោម ៣៤​សប្តាហ៍​) ដូច្នេះហើយ ប្រព័ន្ធ​រំលាយ​អាហារ របស់គាត់​មិនទាន់​អាច​ដំណើរការបាន​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ពួកគាត់​មិនទាន់​ចេះ​បៅ ឬ​ជញ្ជក់​ដូច​ក្មេង​គ្រប់​ខែ​ឡើយ​។ ការផ្តល់​អាហារ​ឲ្យ​បាន​កាន់តែ​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន គឺជា​រឿង​មួយ​ដែល​ត្រូវ​គិតគូរ​ជា​ចាំបាច់ បន្ទាប់ពី​ពេល មាន​ស្ថេរភាព​លំនឹង​ជីវិត ពីព្រោះ​ទារក​កើត​មិន​គ្រប់​ខែ ត្រូវការ​ការលូតលាស់​ខ្លាំង​។​

Breastfeeding is like learning to drive – only harder | WCRF International
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទឹកដោះ​ម្តាយ គឺជា​អាហារ​ដែល​ល្អ​បំផុត សម្រាប់​ទារក​មិន​គ្រប់​ខែ ពីព្រោះ​ក្រពះ​ពោះវៀន​ទារក មិន​គ្រប់​ខែ ទទួល​ទឹកដោះ​ម្តាយ​បានល្អ​ជាង​ទឹកដោះគោ ហើយ​ទឹកដោះ​ម្តាយ​ក៏​ជួយ​ការពារ​ពួកគាត់ ពី​ការ​មាន​បញ្ហា​រលាក ក្រពះ​ពោះវៀន និង​ការពារ​ការឆ្លង​រោគ​បានល្អ ជាង​ទឹកដោះគោ​ដែរ​។ ទឹកដោះ​ម្តាយ​ត្រូវបាន ផ្តល់​ឲ្យ​តាមរយៈ​ការដាក់​សុង​ក្រពះ​ដើម្បី​បាញ់​ទឹកដោះ​ឲ្យ​ចូលក្នុង​ក្រពះ​តែម្តង​ចំពោះ​ទារក​ដែល​តូច​ខ្លាំង ហើយ​មិនទាន់​ចេះ​បៅ និង​ជញ្ជក់​។ ក្នុងករណី​ផ្គត់ផ្គង់​ទឹកដោះ​ម្តាយ​ហើយ​តែ​ទារក​មិន​គ្រប់​ខែ​នៅតែ​មិន​ព្រម​ឡើង​គីឡូ យើង​អាច​ផ្តល់ Human milk fortifier បន្ថែម​ដាក់​លាយ​ជាមួយ​ទឹកដោះ​ម្តាយ ដើម្បី​បន្ថែម​កាឡូរី​ជាតិ​សាច់​ឲ្យ​ដល់​គាត់​។​

Delaying a Newborn's First Bath in the Hospital Increases Breastfeeding  Success – Cleveland Clinic

​ការផ្តល់​ទឹកដោះ​តែមួយ មុខ​គត់​នៅ​មិនទាន់​គ្រប់គ្រាន់​ឡើយ តម្រូវ​ឲ្យ​ផ្តល់​អាហារ​ផ្សេងៗ​ទៀត ដូចជា ជាតិ​សាច់​(Aminoplasma) ស្ករ​(Glucose) ខ្លាញ់​(Lipofundin) និង​សារជាតិ​ចិញ្ចឹម​ផ្សេងទៀត ដើម្បី​បំពេញតម្រូវការ​នៃ ការលូតលាស់​ខ្លាំង​របស់​ទារក​ដែល​កើត​មិន​គ្រប់​ខែ​ខ្លាំង និង​មាន​ទម្ងន់​តិចជាង​១០០០g​។ ការផ្តល់​អាហារ​ទាំងនេះ ត្រូវបាន​ផ្តល់​តាមរយៈ​សរសៃឈាម​កណ្តាល (Venous umbilical catheter or central line =Jonathan catheter) ដែល​តាម​វិធីសាស្ត្រ​នេះ​យើង​អាច​ផ្តល់​អាហារ​អោយ​ទារក មិន​គ្រប់​ខែ​បានយូរ​ដោយ​មិនបាច់​ចាក់​តាម​សរសៃ​វ៉ែន​តូចៗ​ច្រើនដង ដែល​ងាយ​ខុស បែក និង​រលាក​សរសៃ​វ៉ែន​។​

Home birth just as safe as hospital for babies at low risk | Express.co.uk

​សូម​មាតាបិតា​គ្រប់រូប ដែលមាន​កូន​កើត​មិន​គ្រប់​ខែ សូម​ព្យាយាម​ធ្វើយ៉ាងណា ឲ្យ​ទឹកដោះ​ម្តាយ​មាន​ឲ្យ​គ្រប់គ្រាន់ ដើម្បី​អាច​ផ្តល់​ឲ្យ​ពួកគាត់ ពីព្រោះ​គ្មានអ្វី​ល្អ​ជាង​ទឹកដោះ​ម្តាយ​នោះទេ​។​

Breastfeeding | CDC

“​ក្រុមគ្រូពេទ្យ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​រីករាយ​ស្វាគមន៍ និង​ផ្តល់ព័ត៌មាន​ព្រមទាំង​ចំណេះដឹង​ទូទៅ​ជូន​អ្នក​ម្តាយ​គ្រប់រូប ក្នុងការ​ពិនិត្យ​ថែទាំ ជាពិសេស​ការផ្គត់ផ្គង់​អាហារ​លើ​ទារ​កកើត​មិន​គ្រប់​ខែ ”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ៣ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម