Connect with us

KPT+

ចង់បានសក់ស្អាត នេះជាតិចនិកគួរ និងមិនគួរធ្វើពេលកក់សក់

បានផុស

នៅ

ចំពោះ​ស្រីៗ បើ​មាន​សក់​ស្អាត​នោះ​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​បាន​មួយ​កម្រិត​ទៀត។ ដូច​នេះ ការ​កក់​សក់​ក៏​ជា​ផ្នែក​ចាំ​បាច់​មួយ​ក្នុង​ការ​ជួយ​ថែ​រក្សា​សក់​យើង​ឲ្យ​ស្អាត ប៉ុន្តែ បើ​យើង​មិន​ដឹង​តិចនិក​កក់​បាន​ល្អ មិន​ដឹង​ពី​អ្វី​គួរ និង​មិន​គួរ​ធ្វើ​ពេល​កក់​សក់ វា​អាច​មិន​ជួយ​ដល់​សុខភាព​សក់​យើង​វិញ​បាន។

អ្វី​ដែល​គួរ​ធ្វើ​ពេល​កក់​សក់

១. លាង​សក់​ឲ្យ​សព្វ

The Dirty Truth About Washing Your Hair – Cleveland Clinic
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​កក់​សក់ យើង​ត្រូវ​លាង​សក់​ជា​មួយ​ទឹក​ឲ្យ​ស្អាត​ជាមុន​សិន សឹម​ប្រើ​សាប៊ូ​កក់​សក់។ ធ្វើ​ដូច​នេះ វា​អាច​ឲ្យ​សាប៊ូ​ជ្រាប​ចូល​សរសៃ​សក់​បាន​ល្អ​ជាង​សក់​ស្ងួត ហើយ​យើង​ប្រើ​សាប៊ូ​តិច​ជាង​ពេល​សក់​មិន​សូវ​សើម​ល្អ។ យក​ល្អ គួរ​លាង​សក់​ជា​មួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ព្រោះ​វា​ជួយ​បើក​រន្ធ​គល់​សក់ ដែល​ធ្វើ​ឲ្យ​សាប៊ូ​ជ្រាប​ចូល​បាន​ជ្រៅ​ទៅ​សម្អាត ធូលី​កខ្វក់​លើ​ស្បែក​ក្បាល​យើង។

២. លាយ​សាប៊ូ​នឹង​ទឹក

ចៀស​វាង​ប្រើ​សាប៊ូ​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក​ក្បាល យើង​គួរ​តែ​លាយ​វា​ជាមួយ​ទឹក​បន្តិច ដើម្បី​ធានា​ថា សាប៊ូ​អាច​ជ្រាប​បាន​សព្វ​គ្រប់​កន្លែង​នៅ​លើ​ស្បែក​ក្បាល​របស់​យើង។ លើស​ពី​នេះ ការ​ធ្វើ​បែប​នេះ​ក៏​ជួយ​សន្សំ​សំចៃ​សាប៊ូ​កក់​សក់ ធ្វើ​ឲ្យ​យើង​ប្រើ​សាប៊ូ​តិច​ជាង​ដាក់​សាប៊ូ​ផ្ទាល់​ទៅ​លើ​សក់​តែ​ម្ដង។

អ្វី​មិន​គួរ​ធ្វើ​ពេល​កក់​សក់

១.កក់​សក់​មិន​សម្អាត​ស្បែក​ក្បាល

នៅ​ពេល​កក់​សក់ ស្បែក​ក្បាល​គឺ​ជា​ផ្នែក​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត ព្រោះ​វា​ជា​កន្លែង​ដែល​សម្បូរ​ប្រេង​ជាង​គេ​ចុង​សក់។ ចំណែក​ចុង​សក់​មាន​សភាព​ស្ងួត​ជាង​គល់​សក់​ពេល​កក់​សក់​ហើយ។ ដូច​នេះ​ហើយ ពេល​កក់​សក់​យើង​ត្រូវ​ផ្ដោត​សំខាន់​លើ​ការ​សម្អាត​ស្បែក​ក្បាល​ជាង​ចុង​សក់។

២.កក់​សក់​ខ្លាំង​ៗ

គ្នា​យើង​ភាគ​ច្រើន​ចូល​ចិត្ត​ប្រើ​ក្រចក​យក​ទៅ កោស​ៗ​ស្បែក​ក្បាល​ពេល​កក់​សក់ ត្បិត​តែ​វា​ស្រួល​ខ្លួន​មែន ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​រហែក​ស្បែក ឬ​ឆ្លង​មេរោគ​បាន។ ពេល​កក់​សក់ យើង​គួរ​ប្រើ​ម្រាម​ដៃ ញីៗ​ស្បែក​ក្បាល ពី​គល់​ដល់​ចុង​សក់​បាន​ហើយ។

៣.ប្រើ​គ្រីម​បន្ទន់​សក់​លើ​ស្បែក​ក្បាល

ត្រូវ​ចាំ​ថា មិន​ត្រូវ​ប្រើ​គ្រីម​បន្ទន់​សក់​នៅ​លើ​ស្បែក​ក្បាល​ទេ ព្រោះ​វា​កាន់​តែ​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ឆាប់​ឡើង​ប្រេង។ ពេល​ដែល​យើង​ប្រើ​គ្រីម​បន្ទន់ យើង​គួរ​តែ​ប្រើ​ចាប់​ពី​ពាក់​កណ្ដាល​សក់​ចុះ​ទៅ​ចុង​សក់​បាន​ហើយ ព្រោះ​វា​ជួយ​ផ្ដល់​សំណើម​ដល់​ចុង​សក់​ដែល​ជា​ផ្នែក​ងាយ​ស្ងួត​បន្ទាន់​ពី​កក់​សក់​ហើយ។

៤. ញី​សក់​ឲ្យ​ស្ងួត

យើង​មិន​ត្រូវ​យក​កន្សែង​មក​ញី​ៗ​សក់​រហូត​ទាល់​តែ​វា​ស្ងួត​ទេ។ យក​ល្អ ពេល​កក់​សក់​ហើយ គ្រាន់​តែ​យក​កន្សែង​មក​ជូត​សក់​ឲ្យ​ស្ងួត​ទឹក​ថ្នមៗ រួច​ទុក​ឲ្យ​សក់​ស្ងួត​ដោយ​ខ្លួន​ឯង តាម​បែប​ធម្មជាតិ​ៗ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ សក់​មាន​សុខភាព​ល្អ អាស្រ័យ​លើ​វីតាមីន​ប៉ុន្មានប្រភេទនេះ

ចុចអាន៖ ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៧ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ៤៦ នាទី មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម