KPT+
កំពូលអាហារទាំង ៥ ល្អបំផុតចំពោះស្បែក សក់ និងក្រចក
ក្រចកមានសុខភាពល្អ សរសៃសក់ភ្លឺរលោង និងស្បែកស្អាត ជាបំណងប្រាថ្នារបស់ស្រីៗយើងគ្រប់រូប។ ពិតណាស់ ក្រៅពីជ្រើសរើសផលិតផលថែរក្សាសម្រស់ដែលត្រឹមត្រូវ គ្នាយើងក៏មិនត្រូវភ្លេចថែទាំសុខភាពសម្រស់ពីខាងក្នុងដែរ ដោយការបញ្ចូលរបបអាហារបំប៉នសម្រស់ដូចខាងក្រោម។
១. ត្រីសាម៉ុន
ត្រីសាម៉ុន មានគុណប្រយោជន៍ល្អបំផុតសម្រាប់សុខភាពស្បែក និងសក់ ពីព្រោះត្រីដែលមានខ្លាញ់ប្រភេទនេះ ផ្ទុកទៅដោយប្រូតេអ៊ីន អាស៊ីដអូមេហ្គា៣ ជាតិដែក និងវីតាមីន B12 ដែលជួយការពារស្បែកពីការបំផ្លាញដោយកម្តៅក្តៅ និងជួយទ្រទ្រង់ដល់សុខភាពស្បែកក្បាល។ បន្ថែមពីនេះ ជាតិប្រូតេអ៊ីននៅក្នុងត្រីសាម៉ុនក៏អាចជួយកម្ចាត់បញ្ហាសក់ជ្រុះបាន ផងដែរ។

២. ការ៉ុត
ទន្ទឹមនឹងនេះដែរ ការ៉ុតសម្បូរទៅដោយជាតិ Beta-carotene ដែលអាចជួយឲ្យសក់ ក៏ដូចជាក្រចកលូតលាស់បានល្អ។ បន្ថែមពីនេះ ការ៉ុត ក៏អាចកម្ចាត់រោគសញ្ញាដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម ផងដែរ។
៣. ប៉េងប៉ោះ
ចំណែកប៉េងប៉ោះវិញ ផ្ទុកទៅដោយវីតាមីន C និងសមាសធាតុមួយចំនួនដូចជា carotenoids, lycopene និង beta-carotene ដែលជួយបង្កើនរនាំងការពារស្បែកពីការរលាកដោយកម្តៅថ្ងៃ។
៤. ទឹកដោះគោមានជាតិខ្លាញ់ទាប
ទឹកដោះគោមួយប្រភេទនេះ ជាប្រភពនៃជាតិកាល់ស្យូម និងវីតាមីនD ដែលមានប្រសិទ្ធភាពជួយឲ្យក្រចករឹងមាំ និងសក់ដុះលូតលាស់ល្អ។ រីឯទឹកដោះគោជូរ និងឈីសដែលមានជាតិខ្លាញ់ទាប ក៏អាចផ្តល់ជាតិកាល់ស្យូមដ៏ល្អឯកដល់រាងកាយ។
៥. ផ្លែប្លូប៊ឺរី
ផ្លែប្លូប៊ឺរីមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ ដែលជួយឲ្យស្បែកស្អាត ព្រមទាំងប្រឆាំងនឹងបញ្ហាមុនបានយ៉ាងអស្ចារ្យ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


