Connect with us

KPT+

៤ យ៉ាងជួយអ្នកចង់សម្លាប់ខ្លួនបានកាន់តែឆាប់កាន់តែល្អ

បានផុស

នៅ

ប្រសិនបើយើងដឹងថា មិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ចង់សម្លាប់ខ្លួន ឬបង្ហាញសញ្ញាព្រមាន ចង់​សម្លាប់ខ្លួន យើងត្រូវជួយពួកគាត់ភ្លាម កាន់តែឆាប់កាន់តែល្អ ព្រោះពួកគាត់កំពុងស្ថិត​ក្នុង​ដំណាក់​កាលទន់ខ្សោយបំផុត និងត្រូវការជំនួយភ្លាមៗ។ ខាងក្រោមនេះជាវិធីសាស្រ្ត​មួយចំនួន​ក្នុង​ការជួយអ្នកចង់សម្លាប់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើយើងសង្ស័យថា ថាមិត្តភក្តិ ឬសមាជិកគ្រួសារណាម្នាក់ចង់សម្លាប់ខ្លួន យើងត្រូវសួរពួក​គាត់​តាមត្រង់ថា “ពួកគាត់ចង់សម្លាប់ខ្លួនមែនទេ?” ព្រោះការសួរនេះអាចធ្វើឱ្យយើងដឹង និង​អាច​ឱ្យយើងជួយ​សង្គ្រោះជីវិតរបស់​ពួកគាត់ទាន់ពេល។ ប្រសិនបើពួកគាត់ឆ្លើយថា ”មែន!” យើងត្រូវ៖

១. និយាយជាមួយ៖ ក្នុងការនិយាយជាមួយអ្នកចង់សម្លាប់ខ្លួន យើងត្រូវនិយាយ​ដោយទន់ភ្លន់ មាន​ភាព​អាណិតអាសូរ និងមិនត្រូវវាយពីតម្លៃគំនិត ឬអារម្មណ៍របស់ពួកគេទេ។ យើងត្រូវ​ឱ្យពួក​គេដឹងថា យើងយកចិត្តទុកដាក់នឹងពួកគេ ហើយមានបំណងជួយ។ អ្វីដែល​សំខាន់​នោះ​គឺ​ត្រូវ​ស្តាប់ពួកគេរៀបរាប់ពីទុក្ខលំបាក ក៏ដូចជាអារម្មណ៍ និងត្រូវ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ពួក​គេ​។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនក្នុងការនិយាយជាមួយអ្នកទាំងនោះ៖

  • “ ថ្មីៗនេះខ្ញុំសង្កេតឃើញថា បង/ប្អូនដូចជាប្លែកៗ ហើយខ្ញុំបារម្ភពីបង/ប្អូនខ្លាំងណាស់។”
  • “ បង/ប្អូនចាប់ផ្តើមមានអារម្មណ៍ចង់សម្លាប់ខ្លួនតាំងពីពេលណា?”
  • “ មានរឿងអីកើតឡើងទើបធ្វើឱ្យបង/ប្អូនចាប់ផ្តើមមានអារម្មណ៍បែបនេះ?”
  • “ មានអីដែលខ្ញុំអាចជួយបានទេ ឬបង/ប្អូនត្រូវការជំនួយពីអ្នកផ្សេងទៀតទេ?”
  • “ កុំបារម្ភបងនៅមានខ្ញុំ មានសមាជិកគ្រួសារ ឬអ្នកផ្សេងទៀតដែលចាំជួយ និងជួយ​រក​វិធី​ជួយ​។”
Depression, the invisible illness: stigma that makes people hide the  condition, and why it needs removing | South China Morning Post

២. កុំទុកឱ្យពួកគេនៅតែឯង៖ យើងត្រូវនៅជាមួយពួកញេឬត្រូវមាននរណាម្នាក់​នៅជាមួយ​ពួក​គេ​រហូតដល់យើងប្រាកដថាពួកគេលែងមានបំណងសម្លាប់ខ្លួន។

៣. យករបស់ដែលអាចបង្កគ្រោះថ្នាក់ចេញ៖ យើងត្រូវយក ថ្នាំ កាំបិត ឡាម ខ្សែ កាំភ្លើង ឬរបស់​មុតស្រួច​ទាំងអស់​ទៅលាក់ទុក ឬចេញឱ្យឆ្ងាយពីអ្នកចង់សម្លាប់ខ្លួន។

៤. ជួយពួកគេរកជំនួយ៖ យើងត្រូវជួយស្វែងរក និងទទួល​ជំនួយ​ពីអ្នក​ដែលពួកគេត្រូវ​ការ​ដូចជា មិត្តភក្តិ ក្រុមគ្រួសារ មេភូមិ ឬអ្នកជំនាញដូចជា វេជ្ជបណ្ឌិត ឬអ្នកប្រឹក្សាយោបល់ ឬ​អង្គការ​សង្រ្គោះនានា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយទៅជាមួយពួកគេ ប្រសិន​បើ​ជា​អាច។

ប្រសិនបើមិត្តភក្តិ ឬសមាជិកគ្រួសារកំពុងមានបំណងសម្លាប់ខ្លួន យើងត្រូវ៖

  • ហៅអ្នកដែលនៅជិតៗមកជួយ។
  • ទូរស័ព្ទសុំជំនួយពីអាជ្ញាធរ ក្រុមសង្រ្គោះ មិត្តភក្តិ ឬក្រុមគ្រួសារ។
  • ទូរស័ព្ទហៅឡានសង្រ្គោះបន្ទាន់។
  • កុំទុកពួកគាត់នៅតែឯង ត្រូវនៅជាមួយពួកគាត់ ហើយជួយ​ពួកគាត់​ឱ្យ​មាន​សុវត្ថិភាព​រហូត​ដល់​ក្រុមសង្រ្គោះមកដល់។
  • ត្រូវយកកាំបិត ថ្នាំ អាវុធ ឬរបស់របរអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតចេញឱ្យអស់។
  • ព្យាយាមនិយាយជាមួយពួកគាត់ដោយទន់ភ្លន់​ និងស្តាប់ពួកគាត់ ហើយសួរ​សំណួរ​ដោយ​មិន​ធ្វើការវិនិច្ឆ័យអ្វីទាំងអស់។
  • ត្រូវផ្តល់ក្តីសង្ឃឹមដល់ពួកគាត់ ​និងត្រូវធ្វើឱ្យពួកគាត់ដឹងថា យើងយកចិត្តទុកដាក់នឹងគាត់។
  • ត្រូវនិយាយលួងលោមគាត់ថា មានមនុស្សជាច្រើនដែលត្រូវការពួកគាត់ យកចិត្ត​ទុកដាក់​នឹង​ពួកគាត់ និងចាំជួយពួកគាត់៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ WHO៖ មនុស្ស ៣ ប្រភេទនេះងាយសម្លាប់ខ្លួនជាងគេ

ចុចអាន៖ ឈឺចាប់ខ្លាំង មានគំនិតចង់សម្លាប់ខ្លួន សូមសាកល្បងវិធីសាស្រ្ត​ទាំង ៥នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម